យុវសិស្ស ហេង មុនីរៀម សិស្សសាលា​រៀនវ៉េស្ទឡាញន៍ ជាប់ជ័យលាភីលេខ១ នៅរាជធានីភ្នំពេញ ក្នុង​ការ​ប្រកួតនិពន្ធកំណាព្យពានរង្វាន់សម្តេចតេជោ

ភ្នំពេញ – យុវសិស្ស ហេង មុនីរៀម ដែល​ជា​សិស្ស​មក​ពី​សាលា​វៀនវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុក ត្រូវ​បានមន្ទីរអប់រំ យុវជន និង​កីឡា ប្រកាស​ថា ជា​ម្ចាស់ជ័យលាភីលេខ១ ក្នុងក្របខណ្ឌរាជធានី ក្នុង​ការ​ប្រកួត​តែងនិពន្ធកំណាព្យ ពានរង្វាន់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការអបអរទិវាជាតិអំណាន​លើកទី៨។

ដើម្បីអបអរសាទរដល់ទិវាជាតិអំណានលើកទី៨ ដែលគ្រោងនឹងប្រព្រឹត្តធ្វើ​នៅ​ថ្ងៃទី១១ ខែមីនា ខាងមុខ ក្រសួងអប់រំ យុវជន និង​កីឡា បានប្រកាស​ឱ្យ​មានការរៀបចំកម្មវិធីប្រឡងប្រណាំងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ដើម្បីជ្រើសរើស​ជ័យលាភីថ្នាក់ជាតិ ពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្រោម​ប្រធានបទ «អំណាន ជាមាគ៌ា ឆ្ពោះទៅបរិវត្តកម្ម វិស័យអប់រំ»។

ការទទួលបានជ័យលាភីលេខ១ ផ្នែកនិពន្ធកំណាព្យនៅទូទាំងរាជធានីភ្នំពេញនេះ យុវសិស្ស ហេង មុនីរៀម បានសម្តែងក្តីរីករាយ​ ដោយថា ពីដំបូងឡើយរូបគេមិនរំពឹងទទួលបាន​ចំណាត់ថ្នាក់នេះទេ ព្រោះគិតថា ស្នាដៃរបស់ខ្លួន​នៅមានកម្រិត ខណៈដែលមានការប្រកួតប្រជែង​ជាមួយ​សិស្ស​មក​ពីវិទ្យាល័យ​ដទៃ​ទៀតជាច្រើន ។ តែយ៉ាងណា លទ្ធផលដែលទទួលបាននេះ គឺហួសពីអ្វីដែលរំពឹងទុក ហើយ​ខ្លួនពិតជាសប្បាយចិត្ត។

ជាមួយ​គ្នានេះ មុនីរៀម ក៏​បានបង្ហាញពីការតាំងចិត្ត​ចំពោះ​ការ​បន្ត​ទៅ​ប្រកួត​នៅទូទាំង​ប្រទេស​ក្នុងពេលឆាប់ៗខាងមុខនេះថា ខ្លួន​នឹង​ប្រឹងឱ្យ​អស់ពីលទ្ធភាព។

យុវសិស្ស ហេង មុនីរៀម

“ក្រសួងបានជូនដំណឹងមក​ខ្ញុំ​ឱ្យ​ត្រៀម​ខ្លួន​សម្រាប់ការបន្ត​ប្រកួតទូទាំងប្រទេស… ខ្ញុំនឹងប្រឹងឱ្យ​អស់ពីលទ្ធភាព ហើយ​លទ្ធផល​បែបណា ខ្ញុំ​នឹងទទួលយក”

តាមពិតទៅកំណាព្យ​ដែលធ្វើ​ឱ្យ​ មុនីរៀម ជាប់ជ័យលាភី​លេខ១ថ្នាក់រាជធានី ក្នុងការ​ប្រកួតតែងនិពន្ធពានរង្វាន់សម្តេចតេជោនេះ មិន​មែនជា​កំណាព្យទីមួយ ដែល មុនីរៀម តែងនិពន្ធនោះទេ , មុនីរៀម ធ្លាប់​បានតែងកំណាព្យ​រាប់មិន​ភ្លេចហើយ ពោល​គឺ យុវសិស្សរូបនេះ ស្រឡាញ់ការតែងនិពន្ធតាំងពីនៅតូចៗមក​ម្ល៉េះ គ្រាន់តែកម្រិត នៃការ​តែងនិពន្ធ​នៅ​ពេលនោះ និង​ពេលនេះខុសគ្នា ។

មូលហេតុដែលធ្វើឱ្យយុវសិស្ស ហេង មុនីរៀម ចូលចិត្ត​ការតែងកំណាព្យ

ទោះបីជា មុនីរៀម ជាអ្នក​រស់​នៅ​រាជធានីភ្នំពេញ ជាក្រុងដ៏ឆើតឆាយសម្បូរ​ដោយវប្បធម៌ចម្រុះក៏ដោយ ប៉ុន្តែយុវសិស្សរូបនេះបែរជាចូលចិត្ត​ការតែងកំណាព្យ ។

យុវសិស្ស ហេង មុនីរៀម និយាយថា អ្វីដែលផ្តើម​ឱ្យ​រូបគេ​ចូលចិត្ត​ការនិពន្ធតែងកំណាព្យនេះ គឺក្រោយ​ពីរូបគេ​ការ​មើលសិល្បៈបុរាណ​ដូចជា ចាប៉ី អាយ៉ៃ ជាដើម ដែលសិល្បៈប្រភេទនេះ ​ភាគច្រើន​ស្មៀន ឬសិល្បៈករតែងតែប្រើប្រាស់ពាក្យចាប់ចុងជួន​ពិរោះរណ្តំ ធ្វើ​ឱ្យ មុនីរៀម ចាប់អារម្មណ៍ នឹងតែងតែស្តាប់ការលេងចាប៉ី និងអាយ៉ៃ តាំងតែពីខ្លួន​នៅតូចម្ល៉េះ។

សម្រាប់ មុនីរៀម ដើម្បីអាចនិពន្ធកំណាព្យ​មួយ​បានល្អ ប្រកបដោយឃ្លោងឃ្លាជាទីចាប់អារម្មណ៍ រូបគេ​តែងតែអាន​កំណាព្យ​របស់បុគ្គលល្បីៗ ដូចជាកំណាព្យរបស់លោកតាក្រមង៉ុយជាដើម ។ ជាបទពិសោធន៍ផ្ទាល់របស់ មុនីរៀម ដើម្បីអាច​តែងកំណាព្យបានល្អ ចាំបាច់ត្រូវមានកត្តា៤សំខាន់ៗ ក្នុងនោះ គឺ ទី១ យ៉ាងហោចណាស់​ក៏​ត្រូវ​ចងចាំ ពាក្យកាព្យពី២០ ទៅ៣០វគ្គ ដោយ​ការ​ចងចាំនេះ នឹង​អាចជួយ​ឱ្យយើងរីកចម្រើនក្នុងការតែងនិពន្ធ, ទី២ ចាំបាច់ត្រូវមានភាពអំណត់ ព្រោះថា ការ​តែងនិពន្ធ មិន​អាច​អង្គុយតែងភ្លាមបានភ្លាមនោះឡើយ មាន​អ្នកខ្លះ​​តែងកំណាព្យមួយវគ្គ ត្រូវ​ប្រើរយៈពេល១០ ទៅ២០នាទី ហើយ​អ្នកខ្លះ​ទៀតអាចប្រើពេលដល់ទៅ១ម៉ោងក៏​មាន ដូច្នេះចាំបាច់ត្រូវមានភាពអំណត់។

ទី៣ អ្នកតែងនិពន្ធកំណាព្យ ក៏ត្រូវជាអ្នកដឹងពាក្យ ស្គាល់ពាក្យច្រើន ព្រោះថា ប្រសិន​បើ​យើងមិន​ស្គាល់ពាក្យច្រើននោះទេ យើងអាចនឹងពិបាករកនឹកពាក្យដើម្បីបន្ត ។ សម្រាប់​ចំណុចទី៤ ដែលជា​ចំណុចចុងក្រោយ គឺអ្នក​តែងនិពន្ធ ចាំបាច់​ត្រូវតែមានចំណេះដឹង​ទូទៅទូលំទូលាយ ព្រោះថា យើង​មិន​អាច​ដឹងទេថា ប្រធានបទ​ដែល​គណៈកម្មការដាក់ឱ្យ គឺជាប្រធានបទអ្វីនោះទេ ដូច្នេះអ្នក​តែងគឺចាំបាច់ត្រូវ​មានចំណេះដឹងទូលំទូលាយ ។

“អក្សរសិល្ប៍អត់មានព្រំដែន​ទេ អក្សរសិល្ប៍បើកចំហរឱ្យ​អ្នកនិពន្ធគ្រប់រូបបង្ហាញនូវអារម្មណ៍របស់ខ្លួន បង្ហាញនូវគំនិត បង្ហាញ​នូវស្នាដៃរបស់ខ្លួន អញ្ចឹងទាល់តែអ្នកនិពន្ធមានភាពអំណត់ និង​មានចំណេះដឹងអាចថា ច្រើនទាក់ទងទៅនឹងចំណេះដឹងជុំវិញខ្លួន បំណិនជីវិត និងការសិក្សាផ្សេងៗ”


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...