ព្រៃវែង – ក្រសួងអភិវឌ្ឍន៍ជនបទបានប្រកាសទទួលស្គាល់ខេត្តព្រៃវែង ជាខេត្តទី២ នៅកម្ពុជា ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ។ ពិធីប្រកាសបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលាក្រោមវត្តមានឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងតំណាងថ្នាក់ដឹកកិច្ចការពាក់ព័ន្ធនឹងវិស័យទឹកស្អាតនិងអនាម័យ ។ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) មានន័យថា គ្រប់គ្រួសារមានបង្គន់អនាម័យប្រើប្រាស់។
តាមរយៈសមិទ្ធិផលនេះ លោក យី គឹមថាន នាយករងប្រចាំប្រទេស អង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា មានភាគីពាក់ព័ន្ធជាច្រើន បានយកចិត្តទុកដាក់បង្កើតការរៀបចំស្ថាប័នអនុវត្តប្រព័ន្ធត្រួតពិនិត្យអនាម័យ បង្កើតការចូលរួមសហគមន៍ បង្កើតទីផ្សារអនាម័យ ឧបត្ថម្ភទន់ដល់គ្រួសារក្រីក្រ និងអ្នកងាយរងគ្រោះក្នុងវិស័យអនាម័យ ។
លោក គឹមថាន បន្ថែមថា “តួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរស្រុក អាជ្ញាធរឃុំ និងភូមិ មានសារៈសំខាន់ណាស់ក្នុងការធានាបានជោគជ័យនេះនៅខេត្តព្រៃវែង”។

អ្នកជំនាញអនាម័យនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានបញ្ជាក់បន្ថែមថា ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល កាត់បន្ថយជំងឺកុមារ និងកង្វះអាហារូបត្ថម្ភដែលជះឥទ្ធិពលដល់ការអភិវឌ្ឍន៍ ការរៀនសូត្ររបស់កុមារ និងឱកាសសេដ្ឋកិច្ចនៅពេលខាងមុខ។ ជាពិសេសសម្រាប់ក្មេងស្រី និងស្ត្រី ជួយលុបបំបាត់ឧបសគ្គចំពោះសេចក្តីថ្លៃថ្នូរ និងកាត់បន្ថយហានិភ័យ នៃគ្រោះថ្នាក់នៅពេលធ្វើដំណើរផ្លូវឆ្ងាយ ឬនៅពេលយប់។
អង្គការភ្លែនអន្តរជាតិកម្ពុជា បានផ្តល់ការគាំទ្រដល់ខេត្តនេះ តាមរយៈកម្មវិធីលើកកម្ពស់អនាម័យ ជនបទកម្ពុជា (CRSHIP) ដែលអង្គការភ្លែនអន្តរជាតិ ជាទីភ្នាក់ងារប្រតិបត្តិ (EA) នៃមូលនិធិអនាម័យសកលឆ្នាំ ២០១១-២០២២។ កម្មវិធីនេះបានធ្វើការជាមួយអង្គការជាតិ និងអន្តរជាតិ ព្រមទាំង មន្ទីរ និងក្រសួងអភិវឌ្ឍន៍ជនបទ។

គួរបញ្ជាក់ថា ខេត្តព្រៃវែងស្ថិតក្នុងចំណោមខេត្តទាំង ១១ ដែល CRSHIP ចាប់ផ្តើមធ្វើការដោយមានការគ្របដណ្តប់អនាម័យតិចជាង ៥០%។ កម្មវិធីនេះលើកកម្ពស់ការប្រើប្រាស់បង្គន់អនាម័យជាប្រចាំ ការលាងដៃជាមួយសាប៊ូ និងទឹកស្អាតដោយសុវត្ថិភាព តាមរយៈអនាម័យសរុបដែលដឹកនាំដោយសហគមន៍ ការលាងសម្អាតនៅក្នុងសាលារៀន និងការពង្រឹងសមត្ថភាពរបស់រដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការអនុវត្តអនាម័យ និងអនាម័យកាន់តែប្រសើរឡើង។
សូមជម្រាបថា ប្រជាពលរដ្ឋជាងមួយលាននាក់ក្នុងខេត្តព្រៃវែង នៅ ១១៣៩ ភូមិ ១១៦ឃុំ និង ១២ស្រុក និងក្រុង១ កំពុងទទួលបានអត្ថប្រយោជន៍ពីលទ្ធផលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទូទាំងខេត្ត៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2023
វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ផ្តល់ការសិក្សាជំនាញពេញនិយមចំនួន១១ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/09/2024
ជាឱកាសសម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញពិតប្រាកដមួយសម្រាប់ជីវិត ពេលនេះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ប្រកាសជ្រើសរើសសិក្ខាកាមឱ្យចូលរៀនដោយឥតគិតថ្លៃ ទៅលើជំនាញចំនួន១១។

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/09/2025
តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាសផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2025
កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេសអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/11/2024
ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...


































































