សម្តេចតេជោ ៖ ការប្រែប្រួល​អាកាសធាតុ បង្កើត​ទៅ​ជា​បញ្ហា​ដ៏ធ្ងន់ធ្ងរ​ដល់​ប្រទេស​កម្ពុជា និង​ពិភពលោក

ពោធិ៍សាត់ – ថ្លែង​នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋរងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្ត​ពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បាន​លើក​ឡើងថា ការ​ប្រែប្រួល​អាកាសធាតុ បាន​បង្កើត​នូវ​បញ្ហា​ដ៏ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​កម្ពុជា​យើង ក៏​ដូចជា​តំបន់ និង​ពិភពលោក​ទាំងមូល។ តែ​យ៉ាងណា​សម្រាប់​កម្ពុជា កំពុងតែខិតខំ​ដោះ​ស្រាយ​បញ្ហា​ដែលកំពុង​ជួបប្រទះ។

បើតាម​ប្រសាសន៍​របស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី ចាប់តាំងពីឆ្នាំ​២០០០មក កម្ពុជា​បាន​បញ្ចៀស​នូវ​គ្រោះថ្នាក់ដែល​បណ្តាល​មក​ពី​គ្រោះទឹកជំនន់ឱ្យ​នៅ​កម្រិតទាបបំផុត ។

“បទពិសោធន៍​ដែល​យើង​បានឆ្លង​កាត់តាំងពីឆ្នាំ២០០០ និង​ជា​បន្ត​បន្ទាប់តាំងពីពេលមុន យើង​បាន​បញ្ចៀស​ពីគ្រោះថ្នាក់ដែល​បណ្តាល​មក​ពី​គ្រោះទឹកជំនន់នេះ នោះគឺជារឿង​គួរ​ឱ្យ​អបអរ…”

ការប្រែប្រួលអាកាសធាតុបាននឹងកំពុងតែធ្វើឱ្យ​ប៉ះពាល់ដល់គ្រប់ប្រទេសនៅលើពិភពលោក និងរំខានទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ក្នុងនោះជា​ការ​កត់សម្គាល់​ ​សកម្មភាពរបស់​មនុស្ស​ដែល​​បញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើន បាន​ក្លាយ​ជា​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឱ្យ​មាន​ការ​ប្រែប្រួលអាកាសធាតុ។

បើយោង​តាម​របាយកាណ៍​របស់ធនាគារអភិវឌ្ឍន៍​អាស៊ី (ADB) ការកើន​ឡើង​នូវ​ឧស្ម័នផ្ទះកញ្ចក់ បាន​បណ្តាល​ឱ្យ​មាន​កំណើន​សីតុណ្ហភាព ដែល​វា​នឹង​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​យ៉ាងគំហុកចំពោះ​ប្រព័ន្ធធាតុអាកាស​ក្នុង​តំបន់ វិស័យ​កសិកម្ម និង​ជលផល ដី និង​ ជីវ​ចម្រុះ​នៅ​ក្នុងទឹក សន្តិសុខជាតិ និង​តំបន់ ពាណិជ្ជកម្ម ការ​អភិវឌ្ឍន៍​តំបន់ទីក្រុង ទេសន្តរប្រវេសន៍ និង​សុខភាព។ ក្នុងនោះ វាក៏​បង្ក​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​កំណើន​សេដ្ឋកិច្ច​​នៅ​ពេល​អនាគត ធ្វើ​ឱ្យ​មាន​និន្នាការ​ត្រឡប់​ថយក្រោយ​វិញចំពោះ​លទ្ធផល​អភិវឌ្ឍន៍​ដែលសម្រេច​បាន​នា​ពេល​បច្ចុប្បន្ន និង​ធ្វើ​ឱ្យ​ថយចុះ​នូវ​គុណភាព​ជីវិត​រស់នៅ។

ជាការឆ្លើយតប​នឹង​ការ​ប្រែប្រួលអកាសធាតុនេះ ប្រទេស​​កម្ពុជាបាន​ដាក់ចេញ​នូវ​គោល​នយោបាយ និង​របាយការណ៍​ជាតិ​ស្រប​តាម​កិច្ច​ព្រមព្រៀង​អន្តរជាតិ និង​អនុសញ្ញា UNFCCC ជាពិសេស​ការ​បង្កើន​ធនធាន​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួលអាកាសធាតុ និង​ការ​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​នានា។

ស្របជាមួយ​គ្នា​នេះដែរ រាជរដ្ឋាភិ​បាល​កម្ពុជា តាមរយៈក្រសួងបរិស្ថាន ក៏​កំពុងតែធ្វើ​ការ​​អភិរក្ស​ធនធាន​ធម្មជាតិ​ដែលជា​ធនធាន​ដ៏​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​កម្ពុជា ក្នុង​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ដើម្បី​លើក​កម្ពស់​ជីវភាព​សហគមន៍មូលដ្ឋាន ជំរុញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ជាពិសេស​ដោះ​ស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​យ៉ាងមាន​ប្រសិទ្ធភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។