ភ្នំពេញ – ជាការលើកឡើងរបស់និយោជក យុវជនភាគច្រើនហាក់ធ្វេសប្រហែសក្នុងការរៀបចំប្រវត្តិរូបសង្ខេបរបស់ខ្លួន ពេលដាក់ពាក្យស្វែងរកការងារធ្វើ ដូចជាប្រវត្តិរូបវែងពេក រញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ ជាហេតុធ្វើឱ្យនិយោជកមិនអាចជ្រើសរើសសម្រាប់វគ្គជម្រុះដំបូង (ShortList) សម្រាប់ការសម្ភាសន៍។ ដូច្នេះ តើយុវជន ក៏ដូចជាអ្នកស្វែងរកការងារធ្វើ ត្រូវប្រើភាពឆ្លាតវៃយ៉ាងដូចម្តេចក្នុងការរៀបចំប្រវត្តិរូប CV ដើម្បីអាចជាប់នៅក្នុងវគ្គជម្រុះដំបូង និងឈានទៅទទួលបានការងារធ្វើ?
កញ្ញា សៅ ចរិយា នាយកផ្នែកគ្រប់គ្រងធនធានមនុស្ស ក្រុមហ៊ុនឌីលីវើលរីហេរ៉ូ បានលើកឡើងថា ការរៀបចំប្រវត្តិរូបសង្ខេប ឬគេហៅដោយខ្លីថា CV ពិតជាសំខាន់ខ្លាំងណាស់សម្រាប់យុវជន ក៏ដូចជាអ្នកស្វែងរកការងារធ្វើ ។ បើតាមកញ្ញា ចរិយា ប្រវត្តិរូបសង្ខេប ឬ CV មិនគួរសរសេរវែង ពិបាកយល់ ឬរញ៉េររញ៉ៃនោះទេ ពោលគឺ CV ដែលអ្នកជ្រើសរើសបុគ្គលិកគេចង់មើល គឺជា CV ដែលខ្លី ស្អាត មានលំដាប់លំដោយ ហើយផ្តល់ព័ត៌មានដែលគេចង់បាន។
កញ្ញា សៅ ចរិយា នាយកផ្នែកគ្រប់គ្រងធនធានមនុស្សក្រុមហ៊ុនឌីលីវើលរីហេរ៉ូ
“អ្នកខ្លះដាក់១០០កន្លែង តែមិនមានអ្នកហៅម្តងផង, អ្នកខ្លះដាក់តែម្តង គឺគេហៅតែម្តង។ អញ្ចឹងសំណួរសួរថា ហេតុអ្វី? កន្លែងនេះត្រូវមើល CV របស់យើង តើ CV របស់យើងវែង ពិបាកយល់ សរសេររញ៉េរញ៉ៃ?”
បើតាមបទពិសោធន៍ក្នុងការជ្រើសរើសបុគ្គលិករបស់ កញ្ញា ចរិយា អ្វីដែលអ្នកជ្រើសរើសបុគ្គលិកតែងតែសួរច្រើនជាងគេទៅកាន់បេក្ខជន និងជាចំណុចដែលគួររៀបរាប់នៅក្នុង CV ដែរនោះ គឺ តើបេក្ខជនមានចំណេះដឹងអ្វី? បេក្ខជនមានបទពិសោធន៍អ្វី ? បេក្ខជនរៀននៅសាលាណា? ហើយមួយទៀតអ្វីដែលអ្នកជ្រើសរើសបុគ្គលិកពិនិត្យមើលនោះ គឺ តើបេក្ខជនរូបនោះ អាចបំពេញបេសកកម្មជាមួយក្រុមហ៊ុនរបស់គេបានដែរ ឬអត់?

នាយកផ្នែកគ្រប់គ្រងធនធានមនុស្សក្រុមហ៊ុនឌីលីវើលរីហេរ៉ូ ក៏បានផ្តល់ជាគន្លឹះដល់យុវជន ក៏ដូចជាអ្នកស្វែងរកការងារធ្វើ ដើម្បីអាចជាប់ក្នុងការសម្ភាសន៍ការងារ ។ ក្នុងនោះអ្វីដែលយុវជន ឬអ្នកស្វែងរកការងារធ្វើត្រូវចាប់អារម្មណ៍ គឺពេលដាក់ពាក្យចូលទៅកាន់ក្រុមហ៊ុន ឬស្ថាប័នណាមួយ ចាំបាច់ត្រូវមើលពី Job Description (បរិយាយភារកិច្ច) តួនាទីតំណែងដែលក្រុមហ៊ុន ឬស្ថាប័ននោះជ្រើសរើសសិនថា តើការងារនោះមានទំនួលខុសត្រូវយ៉ាងដូចម្តេច? ហើយមួយទៀតក៏គួរតែស្វែងរកព័ត៌មានមួយចំនួនដែលពាក់ព័ន្ធ ដូចជា ប្រវត្តិក្រុមហ៊ុន តើក្រុមហ៊ុននោះគេធ្វើអ្វី ? ក្រុមហ៊ុនចាប់ផ្តើមដំណើរការពីពេលណាមក? និង ហេតុអ្វីបានជាចង់ធ្វើការងារនៅទីនោះជាដើម ។ បើតាមកញ្ញា សៅ ចរិយា នៅពេលធ្វើការសម្ភាសន៍ការងារ អ្នកជ្រើសរើសបុគ្គលិកភាគច្រើននឹងមិនសួរហួសពីចំណុចទាំងនោះទេ ។
លោកស្រី ឈ គង្គា ប្រធានផ្នែកគ្រប់គ្រងធនធានមនុស្ស នៃក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុប ក៏បានលើកឡើងស្រដៀងគ្នាដែរថា សម្រាប់លោកស្រី ការជ្រើសរើសបុគ្គលិកមុខតំណែងណាមួយ អ្វីដែលត្រូវពិនិត្យមុនគេ គឺប្រវត្តិរូបសង្ខេប (CV) ដោយនឹងត្រូវពិនិត្យមើលថា តើអ្នកដាក់ពាក្យរៀនជំនាញពាក់ព័ន្ធនឹងតំណែងដែលជ្រើសរើសដែរ ឬក៏អត់? មានបទពិសោធន៍ ឬធ្លាប់ធ្វើការងារពាក់ព័ន្ធនឹងមុខតំណែងដែលជ្រើសរើស ឬក៏អត់?

បើតាមលោកស្រី ឈ គង្គា ក្រៅពីពិនិត្យមើលលើ CV ហើយ អ្វីដែលអ្នកជ្រើសរើសបុគ្គលិកនឹងពិនិត្យមើលបន្ទាប់ទៀត គឺជំនាញទន់ ថា តើអ្នកដាក់ពាក្យ ចេះប្រាស្រ័យទាក់ទង ចេះធ្វើការងារជាក្រុម មានភាពស្មោះត្រង់ រួសរាយរាក់ទាក់ និងមានភាពក្លាហានអាចប្រឈមមុខនឹងបញ្ហាបានដែរ ឬទេ? បើតាមលោកស្រី គង្គា ប្រសិនបើអ្នកស្វែងរកការងារធ្វើចេះរៀបចំ CV បានល្អ ហើយមានជំនាញទន់ដូចរៀបរាប់ខាងលើទៀត នោះក្រុមហ៊ុននឹងពិចារណា។
សូមជំរាបជូនដែរថា នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ២០២២ ដោយនឹងផ្តល់ឱកាសការងារប្រមាណជាង២ម៉ឺនកន្លែង ពីក្រុមហ៊ុនប្រមាណជាង១៥០ក្រុមហ៊ុន សម្រាប់យុវជន ក៏ដូចជាអ្នកស្វែងរកការងារធ្វើ។ ពិព័រណ៌ការងារ និងផលិតភាពជាតិនេះ គឺជាឱកាសសម្រាប់យុវជនដែលមានបំណងចង់ស្វែងរកការងារធ្វើ ត្រូវត្រៀមខ្លួនរៀបចំប្រវត្តិរូបសង្ខេប (CV) សម្រាប់យកមកដាក់ការងារដែលខ្លួនប្រាថ្នាចង់បាន៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/01/2026
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សានៅប្រទេសវៀតណាម ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/09/2025
ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2024
កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2023
កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/05/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឱកាសអាហារូបករណ៍ ៥០កន្លែងសម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន តាមរយៈកម្មវិធី 2025-Skilk Road Program
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2025
ក្រោមកិច្ចសហការរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យមួយចំនួននៅប្រទេសចិន សមាគមបានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥០កន្លែង ដែលជាប្រភេទអាហារូបករណ៍...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ចំនួន ១៧៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាសជ្រើសរើសសិស្សានុសិស្សឱ្យចូលសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/12/2025
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសផ្តល់អាហារូបករណ៍តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សិក្សានៅ...

































































