សារព័ត៌មាន BBC របស់ប្រទេសអង់គ្លេស បានរាយការណ៍ពីការរកឃើញថ្មីមួយ ដោយថា ការគេងបានត្រឹមតែ ៥ម៉ោង វាមិនល្អចំពោះសុខភាពនោះទេ ដោយវានឹងអាចកាត់បន្ថយឱកាសអាយុរស់នៅ ព្រមទាំងអាចប្រឈមនឹងមានបញ្ហាសុខភាពផងដែរ។
អ្នកស្រាវជ្រាវ បាននិយាយថា សុខភាពមិនល្អអាចរំខានដល់ដំណេក ប៉ុន្តែការគេងមិនបានគ្រប់គ្រាន់ក៏អាចមានគ្រោះថ្នាក់ដល់សុខភាពផងដែរ ដោយជាទូទៅអ្នកជំនាញណែនាំឱ្យគេងយ៉ាងហោចណាស់ប្រាំពីរ ឬប្រាំបីម៉ោង។ យោងទៅតាម ការសិក្សាពី PLoS Medicine ដែលបានតាមដានសុខភាព និងការគេងរបស់មន្ត្រីរាជការចក្រភពអង់គ្លេស និង មានអ្នកចូលរួមប្រហែល ៨ ពាន់នាក់ ដោយបានសួរជាសំណួរថា តើអ្នកគេងបានប៉ុន្មានម៉ោងក្នុងមួយយប់ជាមធ្យម? ហើយ អ្នកខ្លះក៏បានពាក់ឧបករណ៍តាមដានការគេង។
តាមរយៈនេះ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលគេងបានតែប្រាំម៉ោង ឬតិចជាងនេះ នៅពេលដល់អាយុប្រហែល ៥០ឆ្នាំ ពួកគេនឹងមានហានិភ័យ ៣០ ភាគរយ នៃជំងឺច្រើនមុខជាងអ្នកដែលគេងប្រាំពីរម៉ោង។ ក្នុងអំឡុងពេលសិក្សានេះដែរ គេក៏បានរកឃើញដែរថា ការគេងបានតិចម៉ោងចំពោះអ្នកអាយុ ៥០ ឆ្នាំក៏ត្រូវជួបនឹងហានិភ័យខ្ពស់ នៃការស្លាប់ផងដែរ។

សព្វថ្ងៃនេះ គ្រូពេទ្យកម្រនឹងចេញវេជ្ជបញ្ជាថ្នាំងងុយគេងណាស់ ព្រោះវាអាចមានផលប៉ះពាល់ធ្ងន់ធ្ងរ និងបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ប៉ុន្តែជារឿយៗបញ្ហា នៃការគេងអាចដោះស្រាយបាន ហើយជំនួយអាចរកបាន។ យ៉ាងណាក៏ដោយ គេក៏បានណែនាំនូវគន្លឹះសាមញ្ញៗដែលអាចជួយឱ្យគេងលក់ស្រួលផងដែរដូចជា៖
១. ធ្វើការនៅពេលថ្ងៃដោយធ្វើឱ្យខ្លួនឯងរវល់ និងបញ្ចេញសកម្មភាព ប៉ុន្តែបន្ថយសកម្មភាពទាំងនោះពេលជិតចូលគេង។
២.ជៀសវាងការគេងពេលថ្ងៃ។
៣. រៀបចំបន្ទប់គេងរបស់អ្នកមានផាសុកភាព និងអំណោយផលដល់ការគេងដូចជា ដាក់វាំងននក្រាស់ ឬវាំងននងងឹត សីតុណ្ហភាពសមល្មម គ្រែគេងជាដើម ជាពិសេសគួរកុំចុចទូរស័ព្ទពេលរៀបគេង។

៤. កុំផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន និងអាល់កុល ពេលជិតចូលគេង។
៥. បើមិនទាន់មានអារម្មណ៍ថា ងងុយគេង កុំបង្ខំវា ឬតានតឹង – ក្រោកឡើងដោយធ្វើអ្វីមួយដែលធ្វើឱ្យយើងស្ងប់មួយភ្លែត ដូចជាអានសៀវភៅ រួចត្រឡប់មកវិញ ពេលងងុយគេង។
៦. ប្រសិនបើអ្នកធ្វើការវេនយប់ ឬ ច្រើនវេន សូមព្យាយាមគេងមួយភ្លែត មុនពេលដល់វេនរបស់អ្នក៕

លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2023
គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម ចូលរៀនជំនាញបរិក្ខារត្រជាក់ និងកាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/08/2023
សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់ឱកាសការងារនៅតាមរោងចក្រ សហគ្រាសនានា និងគ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម...
បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍៤០០កន្លែង សម្រាប់សិស្សនិស្សិតដែលចង់ក្លាយជាមន្រ្តីនគរបាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានប្រកាសដល់សាធារណជន ក៏ដូចជាសិស្ស និស្សិត ដែលមានបំណងក្លាយជានាយនគរបាល និងនាយនគរបាលរងបន្តវេន ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សូមត្រៀមខ្លួនក្នុងការដាក់ពាក្យប្រឡងប្រជែងទទួលយកអាហារូបករណ៍...
អាហារូបករណ៍៥០កន្លែងទៅសិក្សានៅប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2023
កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកាសផ្តល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសឥណ្ឌា ...
អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/12/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។
អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/02/2023
សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2024
កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និងរចនាក្រាហ្វិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2023
ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញបច្ចេកទេសដោយឥតគិតថ្លៃចំនួន ៤៥នាក់។...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2024
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។




























