យ៉ាងហោចណាស់ទទួលទានផ្លែឈើ​ម្តង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ទទួលបានសុខភាពល្អ

ផ្លែឈើ​ពិត​ជាមានសារៈសំខាន់ណាស់​ក្នុង​របបអាហារប្រចាំថ្ងៃ ដោយ​គេដឹងថា នៅ​ក្នុងផ្លែឈើ​មាន​សារធាតុ​ចិញ្ចឹម​ដែលជួយ​ទៅ​ដល់សុខភាពរាងកាយ ក៏​ដូចជា​សម្រស់។ ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែលបានបរិភោគ​ផ្លែឈើ​ជា​ប្រចាំថ្ងៃ, តែយ៉ាងណាក៏ដោយ បើតាម​អ្នក​ឯកទេសផ្នែកអាហារូបត្ថម្ភ យើង​គួរ​តែបរិភោគ​ផ្លែឈើ​ឱ្យ​បាន​យ៉ាងហោចណាស់ម្តង​ក្នុង​មួយ​សប្តាហ៍ ដើម្បីទទួលបាន​សុខភាពល្អ។

បើតាម​អ្នក​ឯកទេសផ្នែកអាហារូបត្ថម្ភ ផ្លែឈើភាគច្រើនមានវីតាមីន និងសារធាតុរ៉ែខ្ពស់ច្រើន ដែលលោកអ្នកគួរហូបផ្លែឈើយ៉ាងតិចណាស់ ម្តងក្នុងមួយសប្តាហ៍។ ផ្លែឈើមានជាតិសរសៃ ឬហ្វាយប័រ ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដូចជាការរំលាយអាហារបានល្អ ។ ការទទួលទានផ្លែឈើ​ដែល​មានជាតិហ្វាយប័រនេះ ក៏​អាចជួយកាត់បន្ថយកូឡេស្តេរ៉ុល ធ្វើឱ្យ​មានអារម្មណ៍ឆ្អែត និងរួមចំណែកដល់ការសម្រកទម្ងន់ផងដែរ។

លើសពីនេះ ផ្លែឈើដែល​ផ្ទុកដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ក៏​ជួយប្រឆាំងរ៉ាឌីកាល់សេរី ដែលអាចជួយពន្យារភាពចាស់ និងកាត់បន្ថយហានិភ័យ នៃជំងឺណាមួយ។

សម្រាប់អ្នកដែលចង់សម្រក ឬ រក្សាទម្ងន់ គួរតែទទួលទានអាហារពេលព្រឹក និងអាហារពេលល្ងាចដែលមានផ្លែឈើច្រើន ព្រោះវាមានកាឡូរីទាប និងជីវជាតិខ្ពស់ ដោយសារផ្លែឈើមានជាតិទឹក និងហ្វាយប័រខ្ពស់ ដែលជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត។ របបអាហារដែលសំបូរទៅដោយបន្លែ និងផ្លែឈើអាចជួយទប់ទល់ជំងឺជាច្រើន រួមទាំងជំងឺកាចៗដូចជាមហារីក និងបញ្ហាបេះដូងជាដើម។

របាយការណ៍សុខភាពដែលចេញផ្សាយដោយ Healthline បង្ហាញថា ការទទួលទានផ្លែឈើបន្ថែមរៀងរាល់ថ្ងៃ បានកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ៧ ភាគរយ។ ការសិក្សាមួយផ្សេងទៀតក៏​បានបង្ហាញដែរថា ការទទួលទានផ្លែឈើដូចជាផ្លែទំពាំងបាយជូរ ផ្លែប៉ោម និងផ្លែស្ត្របឺរី គឺអាចធ្វើ​ឱ្យ​ថយចុះហានិភ័យ នៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ។ ការទទួលទានផ្លែឈើក៏អាចជួយកាត់បន្ថយសម្ពាធឈាម និងកាត់បន្ថយភាពតានតឹងអុកស៊ីតកម្មផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...