ថ្លៃសិក្សានៅថ្នាក់មហាវិទ្យាល័យ សាកលវិទ្យាល័យនៃសាលាសាធារណៈ និងឯកជនបានកើនឡើង២៨% ចាប់ពីចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ ។ អាហារូបករណ៍បានផ្ដល់សារៈប្រយោជន៍ជាការគាំទ្រផ្នែកហិរញ្ញាវត្ថុសម្រាប់និស្សិតដើម្បីជួយលើការចំណាយក្នុងការសិក្សានៅមហាវិទ្យាល័យ ហើយមូលនិធិទាំងនេះអាចឱ្យពួកគេមានឱកាសចូលរៀន និងសម្រាលការចំណាយនៅពេលសិក្សាផងដែរ ។
តាមការចុះផ្សាយរបស់គេហៈទំព័រ MyScholarship.app បានបង្ហាញថា មានហេតុផល៩យ៉ាងដែលអាហារូបករណ៍មានសារៈសំខាន់ក្នុងវិស័យអប់រំ៖
១. ធ្វើឱ្យការអប់រំនៅមហាវិទ្យាល័យអាចដំណើរការបាន និងមានតម្លៃសមរម្យ
អាហារូបករណ៍ពិតជាមានតម្លៃខ្លាំងនៅពេលនិយាយពីការបង់ប្រាក់សិក្សានៅមហាវិទ្យាល័យ ហើយអាហារូបករណ៍ពីគ្រប់ភាគីបានផ្ដល់ឱកាសឱ្យសិស្សដែលមិនមានលទ្ធភាពសិក្សាបានចូលរៀន ហើយអាហារូបករណ៍ខ្លះក៏បានបន្ថែមនូវការឧបត្ថម្ភសម្រាប់គ្រួសាររបស់និស្សិតផងដែរ ។

២. ការលើកទឹកចិត្តឱ្យមានសប្បុរសធម៌
អាហារូបករណ៍មានច្រើនរូបភាពដែលអាចកើតពីការផ្ដល់ជូនពីសាកលវិទ្យាល័យ រដ្ឋាភិបាល សប្បុរសជននានា ក្រុមហ៊ុន និងភាគីពាក់ព័ន្ធជាច្រើនទៀត ។ រូបភាពផ្ដល់អាហារូបករណ៍ ការចែករំលែក និងយកចិត្តទុកដាក់នេះបានបង្ហាញជាគំរូល្អដល់ការគាំទ្រវិស័យអប់រំ ស្មារតីចែករំលែក សារៈប្រយោជន៍បម្រើសារធារណៈ និងឆន្ទៈផ្ដល់ឱ្យនាពេលអនាគត ។
៣. ការទាក់ទាញ និងរក្សាទេពកោសល្យ
អាហារូបករណ៍ត្រូវបានគេចាត់ទុកជាឱកាសសម្រាប់អ្នកមានសមត្ថភាព និងអ្នកមានទេពកោសល្យ ហើយអាហារូបករណ៍តែងតែផ្ដល់ឱកាសឱ្យនិស្សិតបានធ្វើការចុះកម្មសិក្សានៅតាមស្ថាបន ឬអង្គការដៃគូរនានា ។ ក្នុងអំឡុងពេលចុះហាត់ការងារជាពេលដែលសិស្ស-និស្សិតអាចបង្ហាញសមត្ថភាព និងបញ្ចេញទេពកោសល្យរបស់ខ្លួនឯងដើម្បីចាប់យកឱកាសធ្វើការងារក្រោយបញ្ចប់ការសិក្សា ឬការងារក្រៅម៉ោងក្នុងអំឡុងពេលសិក្សា ។

៤. ការបង្កើនការយល់ដឹងអំពីយីហោ (Brand Name)
ការផ្ដល់អាហារូបករណ៍កើតចេញពីការបរិច្ចាគរបស់សប្បុរសជន បណ្ដាក្រុមហ៊ុន ដៃគូអង្គការ និងភាគីសាកលវិទ្យាល័យ ហើយការផ្ដល់អាហារូបករណ៍នេះតែងតែមានការផ្សព្វផ្សាយទៅសាធារណៈជនកាន់តែទូលំទូលាយ ។ នៅក្នុងឱកាសនេះ ជាពេលដែលម្ចាស់ជំនួយអាហារូបករណ៍អាចទាក់ទាញភ្ញៀវឱ្យស្គាល់ពីក្រុមហ៊ុន ស្ថាបន អង្គការ ឬសាកលវិទ្យាល័យរបស់ខ្លួនទៅកាន់ទីផ្សារខាងក្រៅ ជាពិសេសពីសំណាក់សិស្ស-និស្សិតរបស់ខ្លួន ។
៥. ផ្ដល់ការគាំទ្រដល់សិស្សដែលខ្វះខាត
និស្សិតនៅសាកលវិទ្យាល័យជាច្រើនបានជ្រើសយកការសិក្សាបណ្ដើរ និងធ្វើការបណ្ដើរក្នុងពេលតែមួយ តែសម្រាប់យុវជនខ្លះត្រូវបោះបង់ការសិក្សាទាំងស្រុងព្រោះមិនមានលទ្ធភាពធ្វើរឿងទាំង២ក្នុងពេលតែមួយ ។ ដូចនេះជំនួយហិរញ្ញវត្ថុ នៃអាហារូបករណ៍ជួយដល់សិស្សនិស្សិតដែលកំពុងខ្វះខាត ប្រៀបដូចជាបានផ្ដល់អនាគតថ្មីដល់ពួកគេ ដែលមានឱកាសទទួលបានការអប់រំ និងបន្តគោលដៅជីវិត ។

៦. កាលើកទឹកចិត្តឱ្យមានភាពចម្រុះ
អាហារូបករណ៍បានប្រមូលផ្ដុំសិស្ស-និស្សិតដែលមកពីមជ្ឈដ្ឋានផ្សេងៗគ្នា ឱ្យសម្រេចក្ដីស្រមៃរបស់ពួកគេតែមួយគឺការសិក្សាចប់ចុងដើម និងមានចំណេះដឹងជួយអភិវឌ្ឍសហគមន៍របស់ពួកគេ ។ ជនជាតិដើមភាគតិចតាមតំបន់ខ្លះសឹងតែមិនមានលទ្ធភាពបន្តការសិក្សា ដូចនេះអាហារូបករណ៍ដែលផ្ដល់អាទិភាពសម្រាប់ជនជាតិដើមភាគតិចពិតជាដើរតួរយ៉ាងសំខាន់បំផុតក្នុងការផ្ដល់អនាគតបន្តដល់និស្សិតក្រីក្រ ។
៧. បន្តគាំទ្រដល់បុគ្គលិកអប់រំក្នុងវិស័យអប់រំ
អាហារូបករណ៍ជាចំណែកមួយនៃការចូលរួមបង្កើនចំណេះដឹងដល់បុគ្គលិកការងារផងដែរ មិនមែនមានតែសិស្ស-និស្សិតប៉ុណ្ណោះទេដែលត្រូវការអាហារូបករណ៍ បុគ្គលិកក្រុមហ៊ុន ឬស្ថាបនរដ្ឋ និងឯកជនក៏គួរតែទទួលបានអាហារូបករណ៍សម្រាប់សិក្សាបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬវគ្គសិក្សាផ្សេងៗ ។ បុគ្គលិកអាចសម្ដែងការដឹងគុណវិញទៅកាន់ស្ថាបន ឬក្រុមហ៊ុនវិញដោយការខិតខំប្រឹងប្រែងធ្វើការរបស់ពួកគាត់ ។
៨. ជាប្រយោជន៍សម្រាប់ការស្រាវជ្រាវទីផ្សារ
អាហារូបករណ៍ជាចំណងនៃការបង្កើតទំនាក់ទំនងរវាងទីផ្សារការងារ និងវិស័យអប់រំដែលភាគីផ្ដល់អាហារូបករណ៍អាចធ្វើការស្វែងយល់ពីស្ថានភាពសិក្សារបស់និស្សិត និងគំនិតសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត តាមរយៈការសិក្សាស្រាវជ្រាវជាមួយនិស្សិតអាហារូបករណ៍ដោយទទួលបានទិន្នន័យច្បាស់លាស់ ។
៩. ជំរុញការលក់ផលិតផល និងការទាញយក
អាហារូបករណ៍ភាគច្រើនជាជំនួយរបស់អង្គការ ក្រុមហ៊ុន ស្ថាបនរដ្ឋ និងឯកជន សាកលវិទ្យាល័យសាធារណៈ ឬឯកជន និងជាជំនួយមកពីស្ថានបននានា ។ គ្រប់ការផ្ដល់ជូនអាហារូបករណ៍សុទ្ធតែជាហេតុផលរួមគឺការចូលរួមធ្វើឱ្យវិស័យអប់រំរីកចម្រើន ប៉ុន្តែទន្ទឹមនឹងនេះ អាហារូបរកណ៍ក៏ជាសក្ដានុពលទៅកាន់ទីផ្សារខាងក្រៅដែលបានធ្វើឱ្យសារធាណៈជនបានស្គាល់ និងងាកមកទទួលសេវាកម្មនាពេលខាងមុខ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍៥០កន្លែងទៅសិក្សានៅប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2023
កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកាសផ្តល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសឥណ្ឌា ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/06/2025
ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2024
ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2025
កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យដាក់ពាក្យ ដើម្បីផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យធំៗចំនួន៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/01/2025
និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងមានឱកាសទទួលបានអាហារូបករណ៍១០០%រយៈពេល៤ឆ្នាំ..

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2025
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែលចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2026
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសពីការផ្តល់ជូនការបណ្តុះបណ្តាលជំនាញដូនតាដោយឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សានៅជាំងក្វាងស៊ី ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
សម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីអាហារូបករណ៍ចំនួន៨កន្លែង សម្រាប់សិស្ស និស្សិត ...


































































