ភ្នំពេញ – លើកឡើងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ក្រសួងអប់រំ ក៏ដូចជាក្រសួងការងារ សិក្សារកដំណោះស្រាយ ដើម្បីឱ្យកុមារ ក៏ដូចជាយុវជនចំណាកស្រុកមានឱកាសបានសិក្សា ដោយសម្តេចបានបញ្ជាក់ថា «យើងត្រូវគិតឱ្យគ្រប់ កុំទុកឱ្យនរណាម្នាក់នៅក្រៅចរន្ត នៃការអប់រំ»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យោងទៅតាមទិន្នន័យ កម្មករសំណង់មួយចំនួនដែលមកធ្វើការងារនៅទីក្រុង ពួកគេបាននាំទាំងប្រពន្ធទាំងកូនមកជាមួយ ដែលធ្វើឱ្យកូនចៅរបស់ពួកគេមិនទទួលបានការសិក្សាឡើយ ដូច្នេះសម្តេចស្នើឱ្យមានការសិក្សារកដំណោះស្រាយ ដើម្បីឱ្យកុមារទាំងនោះបានចូលរៀន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
“កម្មករដែលមករកការងារធ្វើតាមទីក្រុង ឬនៅតាមការដ្ឋាន… នាំកូនមកជាមួយ ដល់កូនមកជាមួយ កូនអត់ទទួលបានការសិក្សាទេ អញ្ចឹងត្រូវរកវិធីដោះស្រាយបញ្ហានោះយ៉ាងម៉េច? យើងត្រូវសហការជាមួយបណ្តារការដ្ឋានសំណង់ទាំងឡាយ និងជាមួយសាលាដែលនៅជិតហ្នឹង ដើម្បីឱ្យបានចូលរៀន ឬក៏ត្រូវបង្កើតថ្នាក់ចល័តយ៉ាងម៉េច? ដើម្បីឱ្យកុមារនេះបានចូលរៀន”
ជាមួយគ្នានេះ សម្រាប់កម្មករចំណាកស្រុកទៅក្រៅប្រទេស ជាពិសេសប្រទេសថៃ សម្តេចតេជោ ក៏បានស្នើដល់ក្រសួងការងារ និងក្រសួងអប់រំ យកចិត្តទុកដាក់ដូចគ្នានឹងកម្មករចំណាកស្រុកក្នុងស្រុក ដោយក្នុងនោះមានដូចជាកុមារដែលត្រូវឪពុកម្តាយផ្ញើនៅជាមួយជីដូនជីតា ឬបងប្អូនក៏សាច់ញាតិ ។ ដោយឡែកកុមារដែលទៅដល់ប្រទេសថៃ ក្រសួងត្រូវសិក្សារកដំណោះស្រាយ ដើម្បីឱ្យកុមារទាំងនោះបានរៀន ដោយមិនអាចបណ្តែតបណ្តោយឱ្យកុមារមិនចេះអក្សរ ឬក៏ភ្លេចអក្សរនោះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
“បានរៀនហើយ តែមិនបានមើល មិនបានអាន ភ្លេចទាំងអក្សរហ្នឹងទៅទៀត។ អាហ្នឹងជាចំណុចដែលខ្ញុំគ្រាន់តែជាលើក ដើម្បីការគិតគូរបន្ថែមទៀត ទៅលើកម្មករចំណាកស្រុក ធ្វើយ៉ាងម៉េចឱ្យមានការតភ្ជាប់ ចេញពីភូមិមកដល់កន្លែងការដ្ឋានសំណង់មានកូនក្មេងប៉ុន្មាននាក់ចូលរៀន បើមានសាលានៅក្បែរហ្នឹង គឺភ្ជាប់ជាមួយសាលា…”

បើយោងតាមរបាយការណ៍អង្កេតកម្លាំងពលកម្មកម្ពុជា របស់ក្រសួងផែនការ បានប៉ាន់ប្រមាណថា កម្ពុជាមានប្រជាជនដល់វ័យបំពេញការងារចំនួនជាង៧លាននាក់ ក្នុងនោះការងារក្រៅប្រព័ន្ធមានប្រមាណ ៨៨,៣ភាគរយ។ របាយការណ៍ក៏បានបញ្ជាក់ដែរថា ភាគច្រើននៃអ្នកធ្វើការងារក្រៅប្រព័ន្ធមានសមាមាត្រធំជាងគេ គឺកសិកម្ម និងសំណង់។
ដោយឡែកបើយោងតាមរបាយការណ៍របស់ក្រសួងការងារវិញ បច្ចុប្បន្នកម្ពុជាមានពលករយ៉ាងហោចណាស់១លាន៣សែននាក់ កំពុងរស់នៅនិងបំពេញការងារនៅបរទេស ក្នុងនោះ ១លាន២សែននាក់ធ្វើការនៅប្រទេសថៃ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/10/2025
នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសពីការផ្តល់អាហារូបករណ៍រហូតដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា។

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2023
កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/09/2025
ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/01/2024
សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/05/2023
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2024
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី ផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងថ្នាក់ឯកទេស (Specialist) នៅសហព័ន្ធរុស្ស៊ី។

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/08/2025
ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ជ្រើសរើសយុវជនចូលរៀនជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគឦសាន បានប្រកាសជ្រើសរើសយុវជនចំនួន២៤០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/11/2023
ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































