ការបង្កើតគោលដៅដ៏ឈ្លាសវៃ (Smart goal) គឺជារបៀបមួយដែលអាចនាំយើងទៅរកភាពច្បាស់លាស់ ឬការផ្តោត និងបំផុសថាមពលឱ្យសម្រេចបាននូវក្ដីរំពឹងទុក។ វាក៏អាចអភិវឌ្ឍសមត្ថភាពរបស់យើងក្នុងការដោះស្រាយបញ្ហាផងដែរ ហើយវាក៏មានចំណុចងាយស្រួលដែលគ្រប់គ្នាសុទ្ធតែអាចអនុវត្តន៍បាន ដោយមិនចាំបាច់ត្រូវការអ្នកឯកទេស ឬអ្នកបង្វឹកបង្ហាត់ដោយផ្ទាល់នោះទេ។
បើតាមគេហទំព័រ mind tools បានបង្ហាញនូវចំណុចសំខាន់ៗចំនួន៥ ដែលត្រូវរកឃើញដោយលោក George Doran ក្នុងការកំណត់គោលដៅបែបឈ្លាសវៃ (Smart goal) ៖
១. ចាប់ផ្តើមកំណត់គោលដៅ ៖ ចំណុចនេះចាប់ផ្តើមពីចំណុចសាមញ្ញ និងសមល្មម ប៉ុន្តែសំខាន់ ។ ដូច្នេះយើងត្រូវកំណត់គោលដៅឱ្យច្បាស់ និងត្រូវចំណុចដែលចង់បាន តែយ៉ាងណាមិញនៅក្នុងចំណុចនេះគេពុំទាន់គណនាអំពីការអនុវត្តន៍ជាសកម្មភាពនៅឡើយទេ ឬ ត្រូវតែសម្រេចនោះទេ។ កំឡុងពេលដែលសរសេរគោលដៅ សូមឆ្លើយនឹងសំណួរមួយចំនួនដូចជា តើលទ្ធផលដូចម្តេចដែលខ្ញុំចង់បាន? ហេតុអ្វីគោលដៅមួយនេះវាសំខាន់សម្រាប់ខ្ញុំ? តើនរណាដែលត្រូវចូលរួមខ្លះ? តើកន្លែងណាដែលត្រូវចាប់ផ្តើម ឬថា តើធ្វើនៅទីតាំងណា? តើត្រូវប្រើប្រាស់ធនធានបែបណាខ្លះ ឬក៏តើត្រូវកំណត់អ្នកចូលរួមសម្រេចកិច្ចការដែលអ្នកបានកំណត់ នេះត្រឹមកម្រិតណា?

២. គោលដៅដែលអាចថ្លឹងថ្លែងបាន ៖ វាពិតជាសំខាន់ណាស់ដែលត្រូវមានគោលដៅដែលអាចវាស់វែងបាន ព្រោះវាជាវិធីដែលនាំឱ្យដំណើរការនៃបំពេញការងារ និងជាផ្នែកមួយ នៃការជំរុញកម្លាំងចិត្តបានមួយផ្នែកដែរ។ ការថ្លឹងថ្លែងក៏ត្រូវតែឆ្លើយនឹងសំណួរ៣សំខាន់ៗដូចជា តើវាមានតម្លៃយ៉ាងដូចម្តេច? មានចំនួនប៉ុន្មាន? និងថាតើពេលណាដែលខ្ញុំនឹងបញ្ចប់វា?
៣. គោលដៅល្មមអាចសម្រេចបាន ៖ គោលដៅរបស់អ្នកត្រូវតែមានភាពប្រាក និងអាចសម្រចបាន។ នៅត្រង់ចំណុចនេះគួរតែពិនិត្យទៅលើសមត្ថភាពដែលអាចធ្វើទៅរួច។ ពេលដែលអ្នកដាក់គោលដៅដែលអាចសម្រេចទៅបាន អ្នកអាចនឹងងាយស្រួលក្នុងការសម្គាល់ពីឱកាស ឬក៏ធនធានមនុស្សដែលអាចជំរុញឱ្យកាន់តែខិតជិតទៅរកគោលដៅទាំងនោះ។ ត្រង់ចំណុចនេះជាធម្មតាគួរតែដាក់ជាសំណួរ ដូចជា តើអាចសម្រេចគោលដៅទាំងនេះដោយរបៀបណា? តើវាមានសភាពជាក់ស្ដែងដែលអាចធ្វើបានកម្រិតណា?

៤. គោលដៅពាក់ព័ន្ធគ្នា ៖ ជំហាននេះត្រូវនាធាថា គោលដៅក្នុងរបត់ជីវិតអ្នក ក៏មានភាពពាក់ព័ន្ធជាមួយនឹងអ្នកដទៃផងដែរ ព្រោះយើងទាំងអស់គ្នាត្រូវការ ការគាំទ្រ និងជំនួយក្នុងការសម្រេចគោលដៅរបស់យើង។ ដូច្នេះហើយត្រូវប្រាកដក្នុងចិត្តថា ផែនការដែលធ្វើដើម្បីសម្រេចគោលដៅត្រូវតែនាំមនុស្សដែលពាក់ព័ន្ធនឹងគោលដៅឆ្ពោះទៅមុខទាំងអស់គ្នា ប៉ុន្តែនៅតែផ្តោតលើគោលដៅផ្ទាល់ខ្លួនដដែល។ គោលដៅដែលមានភាពពាក់ព័ន្ធត្រូវឆ្លើយនឹង៥សំណួរជាមុនសិន ដែលមានដូចជា, តើវាមានប្រយោជន៍បែបណា? តើត្រូវការរយៈពេលប៉ុន្មាន? តើវាស្របនឹងតម្រូវការក្នុងដំណើរជីវិតដែរឬទេ? តើស្របជាមួយបរិយាកាស ឬបរិបទសង្គមនាពេលបច្ចុប្បន្ននេះដែរឬទេ ជាពិសេសផ្នែកសេដ្ឋកិច្ច?
៥.កំណត់កាលបរិច្ឆេទ ៖ រាល់គោលដៅទាំងអស់ត្រូវការកំណត់ពេលវេលាជាក់លាក់មួយ ដូច្នេះហើយត្រូវបង្កើតកាលបរិច្ឆេទដើម្បីបង្កើនល្បឿនឆ្ពោះទៅមុខ។ ចំណុចនេះត្រូវដឹងពីរយៈពេលដែលត្រូវបញ្ចប់ ឬភ្ជាប់នឹងសំណួរដូចជា តើខ្ញុំអាចធ្វើអ្វីបានខ្លះក្នុងរយៈពេល៥ ឬ៦សប្តាហ៍នេះ? ឬតើខ្ញុំអាចចាប់ផ្តើមធ្វើអ្វីបានខ្លះនៅថ្ងៃនេះ?៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2026
សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិកលើផ្នែកវិទ្យាសាស្ត្រសុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/09/2025
ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2026
បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងបើកទទួលពាក្យស្នើសុំពីនិស្សិតមកពីប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2024
ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។




































































