វិធីសាស្ត្រ ៤ចំណុចរំសាយកំហឹងឱ្យមានប្រសិទ្ធភាព

ភ្នំពេញ –  កំហឹងជាធម្មជាតិ នៃអារម្មណ៍កើតឡើងដោយសាររូបភាព ឬសកម្មភាពអ្វីមួយជះលើការគិតរបស់មនុស្សម្នាក់ៗ ហើយមនុស្សគ្រប់គ្នាអាចមានកំហឹងតិច ឬច្រើនទៅលើនរណាម្នាក់ ឬទៅលើអ្វីមួយ អាស្រ័យដោយការគិត និងការវាយតម្លៃរបស់ខ្លួនទៅលើហេតុការណ៍ទាំងនោះ។ កំហឹងជាអាការៈអាចរំសាយបានប្រសិនបើបុគ្គលមានវិធីសាស្ត្រទប់កំហឹង និងអាចយកឈ្នះលើកំហឹង ប៉ុន្តែវាក៏អាចបង្កជាបញ្ហាបានដែរនៅពេលដែលមនុស្សគ្រប់គ្រងកំហឹងផ្ទាល់ខ្លួនមិនបាន។ ខាងក្រោមនេះ ជាវិធីសាស្ត្រ ៤ចំណុចដើម្បីរំសាយកំហឹងកុំឱ្យរីកដាលធ្ងន់ធ្ងរ ព្រមទាំងឈានទៅបំបាត់កំហឹងផ្ទាល់ខ្លួនដោយទន់ភ្លន់បំផុត។

១. ពាក្យពេចន៍សន្ទនាទន់ភ្លន់ ៖ កិច្ចសន្ទនាប្រកបដោយភាពទន់ភ្លន់កម្រធ្វើឱ្យមនុស្សកើតមានកំហឹងណាស់ បើទោះបីស្ថានការណ៍ ឬហេតុការណ៍នោះធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។ ពាក្យពេចន៍សន្ទនាទន់ភ្លន់អមដោយស្នាមញញឹមជាវិធីសាស្ត្រដែលជួយធ្វើឱ្យដៃគូរម្ខាងទៀតយល់ពីចេតនារបស់អ្នក និងមិនវាយតម្លៃអ្នកនៅក្នុងស្ថានភាពអាក្រក់ណាមួយ។ ទន្ទឹមគ្នានេះ បញ្ចៀសកំហឹងដោយគិតឱ្យបានច្បាស់លាស់មុននឹងនិយាយចេញមក ដោយសារពាក្យពេចន៍សន្ទនានីមួយៗជាចំណុចចាប់អារម្មណ៍ខ្លាំងបំផុតរបស់ដៃគូរសន្ទនា។

២. បញ្ចេញអារម្មណ៍ស្របតាមស្ថានភាព ៖ នៅពេលជួបបញ្ហាអ្វីមួយ ឬទទួលរឿងពុំគាប់ចិត្តណាមួយ អារម្មណ៍របស់មនុស្សអាចប្រែប្រួលបានមួយរំពេច។ ការប្រែប្រួលអារម្មណ៍អាចឱ្យមនុស្សមានកំហឹងកើតឡើងភ្លាមៗ ប៉ុន្តែកំហឹងអាចតិច ឬច្រើនទៅតាមស្ថានការណ៍ដែលបានជួប។ រៀនបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនឱ្យស្របនឹងស្ថានភាពផ្លូវចិត្ត ឬអារម្មណ៍របស់អ្នកដទៃ នោះនឹងអាចរំលាយកំហឹងបានទាំងសងខាង។ ផ្ទុយទៅវិញ ប្រសិនបើនិយាយទាំងកំហឹងកើតឡើង នោះនឹងអាចធ្វើឱ្យភាគីម្ខាងទៀតកាន់តែយល់ថា កិច្ចសន្ទនារវាងគ្នានិងគ្នាកាន់តែលែងត្រូវប្រធានបទ ឬត្រូវបញ្ចប់ដោយគ្មានលទ្ធផល។

៣. ដកឃ្លាសន្ទនាបន្តិច ជៀសវាងធ្វើទាំងកំហឹង ៖ ដកឃ្លាពីកិច្ចសន្ទនាបន្តិចនៅពេលស្ថានការណ៍កាន់តែធ្ងន់ទៅៗ ឬប្រធានបទនៃកិច្ចសន្ទនាពុំស៊ីចង្វាក់គ្នា។ គំនិតច្នៃប្រតិដ្ឋអាចកើតមាននៅពេលដែលមនុស្សបោះបង់ភាពតានតឹងនៅក្នុងគំនិតផ្ទាល់ខ្លួនចេញ។ ដំណាក់កាលនេះ អាចបង្វែរកិច្ចសន្ទនា ទៅជាពេលវេលាសម្រាកបន្តិច នាំជជែកលេងពីរឿងផ្សេង ផឹកទឹក ឬកាហ្វេសិន ឬអាចដើរចេញទៅបរិយាកាសខាងក្រៅបន្ទប់សិនប្រជុំមួយភ្លែតសិនក៏បាន។ រំលឹកខ្លួនឯងឱ្យដកឃ្លាសន្ទនាមិនមែនមានន័យថា បដិសេដគំនិតអ្នកដទៃ ឬស្អប់អ្នកដទៃទេ តែជាវិធីមួយជួយបន្ធូរបរិយាកាសតានតឹង រួចចាំផ្តើមសន្ទនាសាជាថ្មីម្តងទៀត។

៤. ស្វែងរកជំនួយ ៖ ក្លាហានរកជំនួយនៅពេលដែលមានតម្រូវការ។ ប្រសិនបើអារម្មណ៍តានតឹងកើតឡើង គួររកនរណាម្នាក់ជួយប្រឹក្សាយោបល់ ឬសន្ទនាគ្នារកគំនិតថ្មីៗ ហេតុផល និងដំណោះស្រាយសមស្រប មុននឹងទៅនិយាយជាមួយដៃគូរសន្ទនា។ ជំនួយមតិយោបល់តាមរយៈការពិភាក្សាជាមួយនរណាម្នាក់អាចជាមូលដ្ឋានទប់កំហឹង ឬរំសាយកំហឹងបានមួយកម្រិត។ ស្របគ្នានេះ រៀនពីសិល្បៈគ្រប់គ្រងអារម្មណ៍ និងរៀនបន្ធូរអារម្មណ៍ក៏ជាវិធីមួយជួយរំសាយកំហឹងបានមួយផ្នែកផងដែរ។ អានសៀវភៅ ស្តាប់តន្ត្រី លេងកីឡា ដើរលម្ហែ ឬធ្វើកិច្ចការអ្វីមួយដែលខ្លួនពេញចិត្ត ក៏ជាវិធីសាស្ត្រសាងទំនុកចិត្តរំសាយកំហឹងដ៏មានប្រសិទ្ធភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៣កន្លែង សម្រាប់និស្សិតកម្ពុជាសិក្សានៅ Pu’er University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2026

សាកលវិទ្យាល័យ Pu'er University របស់ប្រទេសចិន បាន​ប្រកាស​ផ្តល់អាហារូបករណ៍​ពេញថ្លៃ​ដល់​និស្សិតកម្ពុជា ចំនួន ៣ កន្លែង​ សម្រាប់ឆ្នាំសិក្សា២០២៧ ខាងមុខ​នេះ​។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អាហារូបករណ៍ពេញថ្លៃសម្រាប់និស្សិតកម្ពុជា សិក្សា​នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម្មសកល

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)