ភ្នំពេញ – ការចេះរៀបចំគម្រោងឱ្យបានល្អមុននឹងចាប់ផ្ដើមធ្វើមួយ គឺជាកត្តាវាស់ស្ទង់សមត្ថភាពរបស់អ្នក។ គម្រោងការរបស់អ្នកកាន់តែល្អប៉ុណ្ណា អ្នកនឹងកាន់តែអាចយកឈ្នះការពន្យារពេលប៉ុណ្ណឹងដែរ។ ទន្ទឹមគ្នានេះ ការរៀបចំគម្រោងជីវិតក្នុងមួយថ្ងៃៗអាចចំណាយពេលត្រឹមតែ១០ទៅ១២នាទីប៉ុណ្ណោះ ប៉ុន្តែការវិនិយោគទុនបន្តិចបន្តួចនេះនឹងជួយអ្នកសន្សំសំចៃពេលវេលាដែលបាត់បង់ទៅលើការព្យាយាមដោយអត់ប្រយោជន៍ក្នុងថ្ងៃនោះដល់ទៅ២ម៉ោងឯណោះ។
លោក Brain Tracy អ្នកនិពន្ធសៀវភៅ EAT THAT FROG! បានបង្ហាញពីគន្លឹះចំនួន៥ ដ៏មានប្រសិទ្ធភាពអាចឈ្នះការពន្យារពេលតាមរយៈការរៀបគម្រោងត្រឹមត្រូវ ៖
១. ចាប់ផ្តើមរៀបគម្រោងទុកមុនរាល់ថ្ងៃ រាល់សប្តាហ៍ និងរាល់ខែ៖ ចាប់តាំងពីពេលនេះទៅ អ្នកត្រូវរកសៀវភៅកត់ត្រា ឬក្រដាសមួយសន្លឹក ឬប្រើទូរស័ព្ទដៃក៏បាន ហើយត្រូវបញ្ជាក់គ្រប់យ៉ាងដែលអ្នកត្រូវធ្វើក្នុងរយៈពេល ២៤ម៉ោងខាងមុខចូលទៅក្នុងក្រដាស។ ម្យ៉ាងទៀត បើមានរឿងណាដែលបន្ថែមចូលមកតាមក្រោយ អ្នកក៏ត្រូវតែសរសេរចូលទៅដែរ ហើយអ្វីដែលសំខាន់អ្នកត្រូវបញ្ជាក់ប្រាប់ពីគម្រោងការដែលមានភាពសំខាន់ចំពោះអនាគតរបស់អ្នក។
២. រៀបចំគោលដៅ គម្រោងការណ៍ និងការងារតាមលំដាប់ភាពសំខាន់និងតាមលំដាប់ពេលវេលា៖ យើងត្រូវប្រាកដក្នុងចិត្តថា តើរឿងណាត្រូវធ្វើមុនគេ និងលំដាប់បន្តបន្ទាប់? ដោយត្រូវចាប់ផ្ដើមការគិតដល់ចំណុចសំខាន់ៗរបស់អ្នកចេញមកឱ្យអស់ តើរឿងណាសំខាន់បំផុត? ហើយរឿងណានៅលំដាប់ចុងក្រោយ បន្ទាប់មកទើបដេញបន្តទៅថា ត្រូវធ្វើអ្វីមុន។ ចូរគិតនៅលើក្រដាស! បន្ទាប់មកត្រូវធ្វើការងារទៅតាមរបាយការណ៍ដែលអ្នកបង្កើតឡើងមក ពេលនោះអ្នកនឹងភ្ញាក់ផ្អើលពេលឃើញថា តើខ្លួនឯងមានប្រសិទ្ធភាពខ្លាំងឡើងប៉ុណ្ណា? ហើយការជំនះការពន្យារពេលរបស់អ្នកនឹងមានភាពងាយស្រួលជាងមុន។

៣. ធ្វើរបាយការណ៍គោលដែលរួមបញ្ចូលអ្វីៗគ្រប់យ៉ាងដែលអ្នកចង់ធ្វើក្នុងពេលអនាគត៖ ត្រង់ចំណុចនេះ អ្នកក៏ត្រូវកត់ត្រាគ្រប់យ៉ាងដែលអ្នកនឹកឃើញចូលទៅក្នុងផែនការរបស់អ្នក។ នេះគឺជាកន្លែងដែលរួបរួមគំនិត ភារកិច្ច ឬទំនួលខុសត្រូវថ្មីៗដែលចូលមកក្នុងជីវិតរបស់អ្នក ដោយអ្នកអាចបែងចែកប្រភេទបាននៅពេលក្រោយ។ នៅពេលអ្នកធ្វើតាមវិធីនេះ អ្នកនឹងមានអារម្មណ៍ថា ខ្លួនឯងមានថាមពលនិងមានប្រសិទ្ធភាពខ្លាំង គ្រប់គ្រងជីវិតរបស់ខ្លួនឯងបានល្អ និងមានកម្លាំងជំរុញចិត្តដែលនឹងធ្វើការងារឱ្យបានកាន់តែច្រើន។
៤. អ្នកគួរតែមានរបាយការណ៍ប្រចាំខែ និងរបាយការណ៍ប្រចាំសប្ដាហ៍៖ សម្រាប់របាយការណ៍ប្រចាំខែនឹងធ្វើឡើងក្នុងអំឡុងចុងខែដើម្បីរៀបគម្រោងសម្រាប់ខែបន្ទាប់ ដោយអ្នកអាចយកការងារពីរបាយការណ៍គោលមកដាក់ក៏បាន។ ចំណែកឯ របាយការណ៍ប្រចាំសប្ដាហ៍ គឺធ្វើឡើងក្នុងអំឡុងចុងសប្តាហ៍ដើម្បីរៀបគម្រោងពេញមួយសប្តាហ៍ទុកមុន។ ការហ្វឹកហាត់រៀបគម្រោងបែបនេះ គឺជាប្រព័ន្ធ និងជាទម្លាប់ល្អមួយដែលនឹងមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ខ្លួនអ្នក។

៥. អ្នកគួរយកការងារក្នុងរបាយការណ៍ប្រចាំខែនិងប្រចាំសប្តាហ៍ទៅដាក់ក្នុងរបាយការណ៍ប្រចាំថ្ងៃ៖ ប្រាកដណាស់ អ្នកត្រូវធ្វើការងារទាំងនេះឱ្យរួចរាល់ក្នុងថ្ងៃបន្ទាប់។ នៅពេលបញ្ចប់ អ្នកត្រូវគូសការងារណាដែលអ្នកធ្វើបានសម្រេច។ ការធ្វើបែបនេះនឹងជួយឱ្យអ្នកឃើញរូបភាពជោគជ័យកាន់តែច្បាស់ឡើងហើយអ្នកនឹងប៉ះបានពីភាពរីកចម្រើន និងការសម្រេចគោលដៅ។
គួរជម្រាបជូនថា ការដែលបានឃើញខ្លួនឯងធ្វើការងាររួចរាល់ម្ដងមួយៗដូច្នេះ វានឹងសាងកម្លាំងជំរុញចិត្ត និងដាស់ថាមពលក្នុងខ្លួនអ្នកឡើងមក ធ្វើឱ្យអ្នកមានអារម្មណ៍ល្អនិងគោរពខ្លួនឯងខ្លាំងឡើង។ ភាពរីកចម្រើនដែលច្បាស់លាស់នឹងជំរុញអ្នកឱ្យឈានទៅមុខ ព្រមទាំងជួយឱ្យអ្នកយកឈ្នះការពន្យារពេលបាន៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សានៅសាកលវិទ្យាល័យ Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2025
កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...
ឱកាសចូលរួមកម្មវិធីទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/07/2025
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានប្រកាសជ្រើសរើសនិស្សិតចំនួន១០រូប ដើម្បីទៅចូលរួមទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2024
ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យChulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...
ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/12/2024
តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...





























