រដ្ឋមន្ត្រីការងារ​ ៖ ឆ្នាំ២០២១ ក្រសួងបានធានា​បរិយាកាស​ការងារនិងមុខរបរទូលំទូលាយទោះជួបការលំបាកដោយសារកូវីដ-១៩

ភ្នំពេញ – មានប្រសាសន៍​នៅ​ក្នុង​ឱកាស​ប្រារព្ធទិវា​ពលកម្មអន្តរជាតិ ១ឧសភា កាលពីចុងសប្តាហ៍​កន្លងទៅនេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា ទោះបីជា​ឆ្នាំ​២០២១កន្លងទៅនេះ ប្រទេស​កម្ពុជា​ប្រឈម​នឹង​ផលលំបាក​ដោយសារ​ផលប៉ះពាល់ នៃជំងឺកូវីដ១៩​យ៉ាងណាក៏ដោយ តែ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្ត​ខិតខំ​យកចិត្តទុកដាក់ធានា​នូវ​បរិយាកាស​ការងារ និង​មុខរបរកាន់តែទូលំទូលាយ ដោយ​បានបង្កើត​ឱកាស​ការងារសមរម្យ និង​ផលិតភាព​ការងារ​ខ្ពស់។

ជាមួយ​គ្នានៅ​ក្នុងឆ្នាំ​២០២១ កន្លងទៅ ក្រសួងការងារ ក៏បានការពង្រីកយន្តការ វិសាលភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាមុខរបរ និងការងារ ឱ្យ​ឆ្លើយតបកាន់តែប្រសើរទៅ​តាមតម្រូវការអ្នកប្រើប្រាស់សេវា, ការពង្រឹងយន្តការការងារ, ការបង្កើន​ការប្រមូលផ្សព្វផ្សាយ និង​បញ្រ្ជៀបព័ត៌មានទីផ្សារការងារ, ការពង្រឹងយន្តការគ្រប់គ្រង និង​ការប្រើប្រាស់កម្លាំង​ពលកម្ម​ក្នុងប្រទេស និង​ការ​ការពារ​ពលករ​ទេសន្តប្រវេសន៍ខ្មែរ។

ក្នុងនោះ​ក៏​មានការបង្កើនផលិតភាពកម្លាំងពលករដែលកំពុងស្ថិត​ក្នុងទីផ្សារកងារ សំដៅពង្រឹងវេទិកាការងារ, ផ្តល់ការបណ្តុះបណ្តាលតម្រង់ទិសមុនចូលធ្វើការ និងការពង្រីកការផ្តល់សេវាការងារ និង​ការផ្សព្វផ្សាយអំពីវិធានការនានា និងផ្តល់កិច្ចគាំពារទៅដល់ពលករទេសន្តប្រវេសន៍។

បើតាម​ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី នៅកម្ពុជាបច្ចុប្បន្ន កំពុង​ទទួល​រង​ឥទ្ធិពល នៃការផ្លាស់ប្តូរ​ដែល​បណ្តាល​មក​ពីបដិវត្តឧស្សាហកម្ម ៤.០ ដែលវាជះឥទ្ធិពល​​ក្នុងរបៀបរបបប្រតិបត្តិការធុរកិច្ច និង​ការបំពេញការងារ ព្រមទាំងតម្រូវការជំនាញគ្រប់ប្រភេទ ។

ប្រឈម​នឹង​បរិបទនេះ ការលើក​កម្ពស់ជំនាញ សមត្ថភាព និងផលិតភាព ព្រមទាំង​កិច្ចគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាអាទិភាពខ្ពស់​នៅ​ក្នុង​យុទ្ធសាស្រ្ត​ចតុកោណដំណាក់កាលទី៤ រួមទាំង​គោល​នយោបាយ​អាទិភាព​សំខាន់ៗ ដើម្បីបង្កើនល្បឿន​ការអភិវឌ្ឍ និង​បង្កើត​ការងារ​សមរម្យជូនប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ឆ្នាំ​២០១៥-២០២៥, គោលនយោបាយជាតិស្តីពីមុខរបរ និង​ការងារ ឆ្នាំ​២០១៥-២០២៥, គោលនយោបាយជាតិស្តីពីការ​អប់រំបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ ជាដើម។

សូម​បញ្ជាក់ថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំនេះ បានធ្វើ​ឡើង​ក្រោម​ប្រធានបទ «សន្តិភាព សុខភាព និង​សន្តិសុខការងារ» ។ បើតាម​ប្រសាសន៍​លើកឡើងរបស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ប្រធានបទនេះ ​មាន​អត្ថន័យ​យ៉ាងជ្រាលជ្រៅ និង​មានតម្លៃ​ជា​សារវន្ត​ជាសកល​ជាពិសេស​សម្រាប់ព្រះរាជាណាចក្រ​កម្ពុជា ដែលធ្លាប់ទទួលបានការ​ញាំញីដោយសង្រ្គាម​បំផ្លិតបំផ្លាញ​ខ្ទេចខ្ទាំរាប់សតវត្សរ៍មកហើយ ពីព្រោះមានតែ​ការ​រក្សាបាននូវសន្តិភាពទេ ទើប​មានការ​អភិវឌ្ឍ ការ​បង្កើត​ការងារ ស្ថិរភាពការងារ និង​សន្តិសុខ​ការងារក្នុងបរិបទ​ជំងឺកូវីដ-១៩៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...