ភ្នំពេញ- បង្កើនការវិនិយោគកុមារតូចនឹងធានាបានការបង្កើនអត្រាចូលរៀននៅបឋមសិក្សា កាត់បន្ថយការបោះបង់ការសិក្សា ក៏ដូចជាជាត្រួតថ្នាក់ ជាពិសេសគឺបង្កើនគុណភាព និងប្រសិទ្ធភាពគ្រប់កម្រិតសិក្សា ។ ទន្ទឹមគ្នានេះ សមត្ថភាពនិងគុណភាពធនធានមនុស្ស ផ្ដើមចេញពីមូលដ្ឋានគ្រឹះកុមារតូចជាឬសគល់ដ៏សំខាន់ ។ នេះបើផ្អែកតាមប្រសាសន៍ ឯកឧត្តម ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច កាលពីថ្ងៃអង្គារ៍កន្លងទៅ នៅក្នុងសន្និបាទប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ ឯកឧត្តម ប្រាក់ កុសល មានប្រសាសន៍ថា ការអប់រំកុមារតូសំដៅលើការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារ រួមមាន ផ្នែកសង្គម ផ្លូវចិត្ត ចំណេះដឹង និងផ្លូវកាយ ដើម្បីស្ថាបនាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរៀនសូត្រពេញមួយជីវិតនិងសុខុមាលភាព ស្របជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តម ប្រាក់ កុសល
“ការស្ថាបនាមូលដ្ឋានគ្រឹះកុមារ ជាចំណុចសំខាន់ដែលចាំបាច់ត្រូវត្រៀមសម្រាប់កុមារ មុននឹងបញ្ជូនពួកគេទៅរៀនថ្នាក់ទី១ នៅសាលាបឋមសិក្សា ក៏ដូចជាបន្តទៅរៀនថ្នាក់ខ្ពស់ៗជាងនេះបន្តទៀត”
ប្រធាននាយកដ្ឋានអប់រំកុមារតូច បន្ថែមថា ការផ្ដោតទៅលើការគាំពារ និងអភិវឌ្ឍកុមារតូច មានសារៈសំខាន់បំផុត ពីព្រោះជារយៈពេលដ៏សំខាន់ពាក់ព័ន្ធនឹងការអភិវឌ្ឍខួរក្បាលដ៏សំខាន់របស់កុមារ ។ ស្របគ្នានេះ ឯកឧត្តម បន្តថា ធនធានដ៏សំខាន់របស់មនុស្សគឺផ្ដើមចេញវ័យដំបូង គឺចាប់ផ្ដើមពីអាយុ ០ឆ្នាំ រហូតទៅដល់វ័យមុន ៦ឆ្នាំ ។
ឯកឧត្តម ប្រាក់ កុសល បញ្ជាក់បន្ថែមថា កុមារដែលមានបញ្ហាក្រិន គឺដោយសារការយកចិត្តទុកដាក់របស់ឪពុកម្ដាយចំពោះកូនក្នុងវ័យដំបូងមិនបានដិតដល់ ។ ឯកឧត្តម ប្រាក់ បន្តថា នៅក្នុងវ័យដំបូងនេះ កោសិកាខួរក្បាលរបស់កុមារមានមុខងារផ្សេងៗគ្នា កោសិកាខួរក្បាលរបស់កុមារខ្លះមានមុខងារទទួលបន្ទុកផ្នែកគណិតវិទ្យា កោសិកាខួរក្បាលរបស់កុមារខ្លះមានមុខងារទទួលបន្ទុកផ្នែកភាសា និងកោសិកាខួរក្បាលរបស់កុមារខ្លះមានមុខងារទទួលបន្ទុកផ្នែកការស្ដាប់ជាដើម។
ប្រសាសន៍ឯកឧត្តម ប្រាក់ កុសល
“កោសិកាខួរក្បាលរបស់កុមារមានរីកចម្រើនបន្ទាប់ពីកើតមក បើសិនជាមាតាបិតា អ្នកពាក់ពន្ធទាំងឡាយធ្វែសប្រហែសក្នុងអំឡុងពេលដ៏សំខាន់របស់កុមារក្នុងវ័យដំបូងពីអាយុ ០ឆ្នាំ រហូតដល់ក្រោម ៦ឆ្នាំ គឺអាចនឹងហួសពេលវេលា”

ឯកឧត្តម ប្រាក់ កុសល បន្ថែមទៀតថា ឪពុកម្ដាយភាគច្រើនតែយល់ថាកូនៗរបស់ពួកគាត់រៀនពូកែក៏ដោយសារក្រុមគ្រួសារជាប្រភេទមនុស្សមាន IQ ខ្ពស់ ដោយសារមានធនធាន និងការហូបចុកល្អ។ ឯកឧត្តមបន្តថា កាលពីឆ្នាំ២០១៧ របាយការណ៍បូកសរុបរបស់ រដ្ឋមន្រ្តីក្រសួងអប់រំ នៅក្នុងសន្និសិទ្ធអន្តរជាតិមួយនៅខេត្តសៀមរាប បានបញ្ជាក់ថា ភាពជោគជ័យរបស់មនុស្សមិនសំដៅតែលើ IQ (Intelligence quotient) មួយមុខនោះទេ ប៉ុន្តែត្រូវការធាតុផ្សំដ៏ទៃទៀត។
ឯកឧត្តមប្រធាននាយកដ្ឋានអប់រំកុមារតូច បន្តថា កុមារមាន IQ តែមួយមុខមិនអាចឱ្យពួកគេទទួលបានជោគជ័យនោះទេ គឺទាមទារឱ្យមាន EQ (Emotional Quotient) ដែលត្រូវការអភិវឌ្ឍផ្នែកអារម្មណ៍ និងការអភិវឌ្ឍផ្នែកទទួលខុសត្រូវ ។ លើសពីនេះ ការស្រាវជ្រាវបានបង្ហាញថា មិនត្រឹមតែមាន IQ, EQ នោះឡើយ គឺទាមទារឱ្យមាន SQ (Social Quotient) និងរបកគំហើញថ្មីមួយទៀតគឺ AQ (Advertise Quotient) ដែលជាការអត់ធ្មត់ មានន័យថាកុមារ ហានប្រឈមជាមួយភាពលំបាក។
តាមការបញ្ជាក់របស់ ឯកឧត្តម ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច IQ, EQ, SQ និង AQ ដែលបានរៀបរាប់ខាងលើត្រូវតែផ្ដល់ឱ្យកុមារ ដើម្បីឱ្យកុមារក្លាយជាមនុស្សជោគជ័យនៅក្នុងជីវិតនាពលអនាគតបាន ដែលនេះជាចំណុចសំខាន់ដែលទាមទារឱ្យមាតាបិតាមានការយកចិត្តទុកដាក់ ។ ទន្ទឹមគ្នានេះ សម្រាប់គ្រួសារដែលមានការយកចិត្តទុកដាក់ទៅលើកុមារក្នុងវ័យនេះ គឺកូនៗរបស់ពួកគាត់ទទួលបានភាពជោគជ័យហើយអាចកាត់បន្ថយកង្វល់ទាំងឡាយបាន៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...
មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាចេះភាសាជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2025
មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៦។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានប្រកាសជ្រើសរើសយុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។
វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...
ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2025
គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦
អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/03/2026
ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...
អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2026
សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន នឹងជ្រើសរើសនិស្សិតកម្ពុជាឆ្នើមចំនួន ៥ សម្រាប់អាហារូបករណ៍...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2025
កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេសអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។
អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2026
តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...






























