ជនមានពិការភាពជិត ៩ពាន់នាក់កំពុងបម្រើ​ការងារ​នៅស្ថាប័នសាធារណៈ និង​វិស័យ​ឯកជន

ភ្នំពេញ – បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញផែនការយុទ្ធសាស្រ្ត​ជាតិ​ស្តីពី​ពិការភាព ២០១៩-២០២៣ នៅ​រយៈប៉ុន្មានឆ្នាំកន្លងមកនេះ ស្រ្តីនិង​កុមារី​ដែលមានពិការភាព​ មានឱកាស​កាន់តែច្រើន​ទទួលបានការងារ និង​ជំនាញ។ បច្ចុប្បន្នមានជនពិការ ៣,៦២១នាក់ កំពុងបម្រើ​ការងារតាមក្រសួង ស្ថាប័នរដ្ឋចំនួន៤៣ និង​ជនពិការ ៥, ២៣៥នាក់ កំពុង​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ សហគ្រាស​វិស័យ​ឯកជន។ នេះបើតាមឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ។

នៅពិធីបើកវគ្គបណ្ដុះបណ្ដាលអំពីភាពប្រទាក់ក្រឡាក្នុងការអនុវត្តរវាងយេនឌ័រពិការភាព និងសេវាឆ្លើយតប កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគា​​រភ្នំពេញ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ប៉ុន្មានឆ្នាំកន្លងមកក្រសួងសង្គមកិច្ចបានត្រួសត្រាយផ្លូវថ្មី និងស្វែងរកការបើកឱកាសកាន់តែច្រើនសម្រាប់ស្ត្រីនិងកុមារីដែលមានពិការភាព ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ។

ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់បន្ថែមថា កម្ពុជាមានជនពិការភាព​ប្រមាណ ៤ភាគរយ នៃប្រជាជន​កម្ពុជាសរុប ។ ដោយអនុវត្ត​តាមផែនការយុទ្ធសាស្រ្ត​ជាតិស្តីពីពិការភាព ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ​អង្គការជាដៃគូ បាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទៅដល់ជនពិការភាព​នៅ​តាមសហគមន៍​លើជំនាញ​ដែលមានតម្រូវ​ការទីផ្សារ ​ដូចជា កាត់ដេរសម្លៀកបំពាក់​ និង​កាបូប អេឡិចត្រូនិច ជួសជុលម៉ាស៊ីន អ៊ុតសក់ធ្វើមុខ និង​សម្អាងការ ចម្លាក់ កសិកម្ម ជួសជុលទូរស័ព្ទ និង​ជំនាញគ្រប់គ្រងអាជីវកម្ម និង​អនាម័យ​ជា​ដើម ។

គួរ​បញ្ជាក់ដែរថា កម្ពុជាត្រូវ​បានចាត់ទុកថាជាប្រទេស​គំរូ​ក្នុង​តំបន់អាស៊ី និង​ប៉ាស៊ីហ្វិក ក្នុងការអនុវត្ត​ទសវត្សជនពិការ​ប្រចាំ​តំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ (យុទ្ធសាស្រ្ត​អ៊ីនឈាន់ «ធ្វើឱ្យ​សិទ្ធិ​ក្លាយជាការពិត») ក្នុងការ​ដាក់បញ្ចូលពិការភាព​ទៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...