ភ្នំពេញ – ជាទំនៀមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តែងប្រព្រឹត្តធ្វើរយៈពេលបីថ្ងៃនៅក្នុងខែចេត្រ ឬនៅពាក់កណ្តាលខែមេសា ។ ពិធីបុណ្យចូលឆ្នាំថ្មី ក្រៅពីពិធីសាសនា ដើម្បីអបអរដល់ការផ្តាច់ឆ្នាំចាស់ និងឈានចូលឆ្នាំថ្មី ក៏ជាការផ្តល់ឱកាសសម្រាប់ការជួបជុំសាច់ញាតិឪពុកម្តាយបងប្អូនផងដែរ ។ ដូច្នេះ តើកូនប្រុសស្រី គួរប្រតិបត្តិអ្វីខ្លះចំពោះអ្នកមានគុណក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ?
លោក សំបូរ ម៉ាណ្ណារ៉ា សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្ត មានប្រសាសន៍ថា អ្វីដែលកូនប្រុសស្រីគួរប្រតិបត្តិមុនដំបូងគេនោះ គឺការរៀបចំចង្ហាន់ ម្ហូប ចំណីអាហារ ដើម្បីលោកអ្នកមានគុណបានយកទៅវត្ត ។ មួយទៀតកូនប្រុសស្រីត្រូវតែជូនជាបច្ច័យ៤ ទៅដល់អ្នកមានគុណតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយមានដូចជា ម្ហូបអាហារ សម្លៀកបំពាក់ ទឹក ផ្លែឈើ ថ្នាំពេទ្យជាដើម ដើម្បីបង្ហាញពីភាពកត្តញូ។

– លោកសាស្រ្តាចារ្យ សំបូរ ម៉ាណ្ណារ៉ា
“ប្រពៃណីទំនៀមទម្លាប់របស់យើង បាននិយាយប្រាប់យើងអំពីព្រះកន្លោង។ ព្រះកន្លោង គឺជាព្រះដំបូង ព្រះទី១ ព្រះធំជាងគេបង្អោះ មិនមែនព្រះសាមនគោត្តម មិនមែនព្រះសាមសាមពុទ្ធនោះទេ សូមជ្រាបថា កូនទាំងអស់ដែលកើតមកពីឪពុកម្តាយ ត្រូវតែយល់ថា ខ្លួនឯងមានព្រះ, អញ្ចឹងបើយើងនិយាយថា តើកូនត្រូវធ្វើម៉េចនៅពេលចូលឆ្នាំនោះ គឺយើងត្រូវថ្វាយបង្គុំព្រះ យើងត្រូវតែធ្វើពិធីកត្តញូចំពោះព្រះ គឺព្រះដែលមានគុណនៅក្នុងផ្ទះនោះឯង”
ក្រៅពីការរៀបចំបច្ច័យ៤ សម្រាប់អ្នកមានគុណហើយ បន្ទាប់ពីនោះនៅក្នុងថ្ងៃណាមួយ នៃពិធីបុណ្យចូលឆ្នាំ កូនប្រុសស្រី គួរតែធ្វើពិធីស្រង់ព្រះ ដើម្បីសុំសិរីសួស្តីពីអ្នកមានគុណ និងបង្ហាញពីការសងគុណដែលលោកធ្លាប់បីបាច់ថែរក្សាយើងតាំងពីតូចរៀងមក។
– លោកសាស្រ្តាចារ្យ សំបូរ ម៉ាណ្ណារ៉ា
“ក្នុងចំណោមមួយនោះ ដែលយើងតែនិយាយពីបុរាណមក គឺការធ្វើពិធីស្រង់ព្រះ នៅក្នុងថ្ងៃទាំងអស់ហ្នឹង គឺគេប្រើមួយថ្ងៃណាមួយ ដើម្បីធ្វើជាពិធី ជាកិច្ចស្រង់ព្រះ ឬក៏កូនខ្លះគេធ្វើរាល់ថ្ងៃក៏បាន ព្រោះខែចេត្រវាក្តៅ អញ្ចឹងទេបានធ្វើជាពិធីស្រង់ព្រះស្រោចស្រពអ្នកមានគុន ដុសសម្អាតអ្នកមានគុណ កុំភ្លេចថា គាត់ងូតទឹកឱ្យយើងមិនមែនតែមួយឆ្នាំទេ ក៏ប៉ុន្តែយើងគ្រាន់តែធ្វើកិច្ចការទាំងអស់នេះ នៅពេលចូលឆ្នាំ”
ចំណុចចុងក្រោយដែលកូនប្រុសស្រីគួរធ្វើនៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី គឺការធ្វើពិធីថ្វាយបង្គុំសុំខមាលទោសអ្នកមានគុណ ។ លោកសាស្រ្តាចារ្យ បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំ ក្រុមគ្រួសារនីមួយៗតែងតែមានការជួបជុំគ្នា ដូច្នេះកូនប្រុសស្រីគួរតែជួបជុំឪពុកម្តាយខ្លួនឯង ថ្វាយបង្គំ សុំខមាលទោសគាត់នូវអំពើខុសឆ្គងទាំងឡាយណាដែលបានកើតមាននៅក្នុងអំឡុងពេលមួយឆ្នាំ កុំឱ្យលោកយកទោសអូសដំណើរលើកូនរបស់ខ្លួន សូមឱ្យលោកអភ័យទៅលើកូន។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ឆ្នាំនេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ។ បើតាមទំនៀមខ្មែរ ក្នុងរយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ថ្ងៃដំបូងគេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត លុះពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និង សំដែងធម្មទេសនា ។
ថ្ងៃទី២ ដែលជាថ្ងៃបន្ទាប់ កូនចៅជូនសំម្លៀកកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម ។ ជួនកាលគេធ្វើទានដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង ។ ពេលរសៀលគេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅ ។ សម្រាប់ថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយ ពេលព្រឹកគេនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់, ពេលល្ងាច និមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប ។ សូមជម្រាបថា បច្ច័យ៤ នៅក្នុងព្រះពុទ្ធសាសនា រួមមាន បិណ្ឌបាត្របច្ច័យ (គ្រឿងហូបចុក បាយ នំចំណី ត្រីសាច់), ចីវរបច្ច័យ (គ្រឿងដណ្ដប់ស្លៀកពាក់ ស្បង់ ត្រៃ ចីវរ), សេនាសនបច្ច័យ (ទីជម្រក ទីបាំង រាំងខ្យល់ កម្ដៅថ្ងៃ), និងគិលានភេសជ្ជបច្ច័យ មានថ្នាំព្យាបាល និងបង្ការជម្ងឺផ្សេងៗ ថ្នាំពេទ្យ ថ្នាំចាក់ ថ្នាំលេប ប្រេងខ្យល់ តែ ស្ករ ម្លូស្លាជាដើម ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2024
តាមរយៈស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៥។
អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2026
សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជាប្រចាំ...
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ផ្តល់ការសិក្សាជំនាញពេញនិយមចំនួន១១ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/09/2024
ជាឱកាសសម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញពិតប្រាកដមួយសម្រាប់ជីវិត ពេលនេះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ប្រកាសជ្រើសរើសសិក្ខាកាមឱ្យចូលរៀនដោយឥតគិតថ្លៃ ទៅលើជំនាញចំនួន១១។
ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2026
ក្រសួងមហាផ្ទៃកាលពីដើមសប្តាហ៍នេះ បានប្រកាសពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...
បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍៤០០កន្លែង សម្រាប់សិស្សនិស្សិតដែលចង់ក្លាយជាមន្រ្តីនគរបាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានប្រកាសដល់សាធារណជន ក៏ដូចជាសិស្ស និស្សិត ដែលមានបំណងក្លាយជានាយនគរបាល និងនាយនគរបាលរងបន្តវេន ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សូមត្រៀមខ្លួនក្នុងការដាក់ពាក្យប្រឡងប្រជែងទទួលយកអាហារូបករណ៍...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...





























