សម្ដេចតេជោអំពាវនាវឱ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ ខណៈអត្រាស្លាប់នៅតែខ្ពស់ជាងកូវីដ-១៩

ភ្នំពេញ  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវឱ្យ​ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ខណៈអត្រាអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែខ្ពស់ជាងអត្រាអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមកូវីដ-១៩ ។ ការអំពាវនាវនេះ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃចន្ទនេះ ។

សម្ដេចតេជោ មានប្រសាសន៍​បញ្ជាក់ថា ៖

“ខ្ញុំក៏នៅតែបន្តអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងយកចិត្តទុកដាក់ ហើយក្នុងនេះអ្វីដែលគួរឱ្យ​ស្ដាយ ម្សិលមិញកម្ពុជាមានអ្នកឆ្លងកូវីដជាង ៥០នាក់ ហើយអត់មានអ្នកស្លាប់ទេ ប៉ុន្តែមើលតួលេខព្រឹកមិញដែលសម្ដេច ស ខេង ផ្ដល់ឱ្យខ្ញុំ យើងមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស ៦នាក់ និងរបួស ១៥នាក់”

ស្របគ្នានេះដែរ សម្ដេចតេជោមានប្រសាសន៍សោកស្ដាយចំពោះឧប្បទ្ទវហេតុបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃម្សិលមិញ កើតមាន ១២ករណី នៅក្នុងប្រាំមួយរាជធានី-ខេត្ត ដោយក្នុងមួយថ្ងៃស្លាប់ជាមធ្យម ៥នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា បញ្ហាគ្រោះថ្នាក់ចរាច​រណ៍បង្កើតបានបញ្ហាធ្ងន់ធ្ងរសម្រាប់បន្ទុកអ្នកដែលនៅរស់ បើសិនអ្នកស្លាប់ជាបង្គោលគ្រួសារ ។ អ្នកដែលនៅរស់ជួបការលំបាក ដែលនាំទៅដល់ទាញទម្លាក់ចុះស្ថានភាពនៃភាពក្រីក្ររបស់ប្រជាជន ។

សូមជម្រាបថា តាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃចន្ទនេះ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំកម្ពុជាខាតបង់ទឹកប្រាក់ប្រមាណ ៤០០ដុល្លារអាម៉េរិកដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ ចំណែកប្រមុខរដ្ឋាភិបាលមាន​ប្រសាសន៍បញ្ជាក់ថា វិធានការទាំងឡាយដែលបានដាក់ចេញ សម្រាប់ការពារអាយុជីវិត និងផលប្រយោជន៍ប្រជាជន ត្រូវតែបន្តទៅមុខដោយមិនអាចធ្វេសប្រហែសបានឡើយ រាប់ទាំងបញ្ហាចរាចរណ៍ បញ្ហាកូវីដ-១៩ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី