ភ្នំពេញ – លោក មឿន ឈានណារិទ្ធ ជាអ្នកសារព័ត៌មាន និងជាគ្រូបង្រៀនផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យកម្ពុជា ជាអ្នកសារព័ត៌មានម្នាក់ក្នុងចំណោមអ្នកសារព័ត៌មាន ១៤នាក់ដែលក្រសួងព័ត៌មាន បានជ្រើសរើសផ្តល់ពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មានប្រាំសម័យកាល ចាប់ពីទសវត្សរ៍៧០ រហូតដល់ទស្សវត្សឆ្នាំ២០១០ ។ អ្នកសារព័ត៌មានអាជីពរូបនេះ បានចាត់ទុកការផ្ទេរចំណេះដឹងដល់អ្នកសារព័ត៌មានជានិមិត្តរូបជីវិតដែលលោកកំពុងបំពេញក្នុងបុព្វហេតុសារព័ត៌មាន ។
មានប្រសាសន៍ក្នុងនាមជាគ្រូបង្រៀនផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធ បានឱ្យដឹងថា រយៈពេល ៣០ឆ្នាំក្នុងអាជីពព័ត៌មាន លោកបានផ្ទេរចំណេះដឹងសិស្សសារព័ត៌មានចន្លោះពី ២ពាន់នាក់ ទៅ ៣ពាន់នាក់ ។ ការផ្តល់ចំណេះដឹងទាំងនោះ ផ្តោតទៅលើចំណេះដឹងមូលដ្ឋានគ្រឹះសារព័ត៌មាន ក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន ការផលិតអត្ថបទស៊ីជម្រៅ និងអត្ថបទស្សនៈសារព័ត៌មានជាដើម ។

លោក មឿន ឈានណារិទ្ធ បានឱ្យដឹងទៀតថា ការផ្ទេរចំណេះដឹងដល់អ្នកសារព័ត៌មាន អាចចូលរួមចំណែកអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មាននៅកម្ពុជាឱ្យក្លាយខ្លួនជាអ្នកសារព័ត៌មានឆ្នើម ព្រមទាំងមានក្រមសីលធម៌និងវិជ្ជាជីវៈក្នុងពេលបំពេញការងារ ។
លោក មឿន ឈានណារិទ្ធ
“ខ្ញុំគិតថារយៈពេល ៣០ឆ្នាំនៃការបំពេញវិជ្ជាជីវៈផ្នែកសារព័ត៌មាននេះ គឺជាបទពិសោធន៍ដ៏យូរអង្វែង ខ្ញុំពេញចិត្តនឹងបទពិសោធន៍របស់ខ្ញុំ ហើយជាពិសេស ខ្ញុំពិតសប្បាយចិត្តដែលបានទទួលពានរង្វាន់ លើកទឹកចិត្តអ្នកសារព័ត៌មានប្រាំសម័យកាល ចាប់ពីទសវត្សរ៍៧០ រហូតដល់ទស្សវត្សឆ្នាំ២០១០”
លោក មឿន ឈានណារិទ្ធ មានប្រសាសន៍បន្តថា មូលហេតុដែលលោកចាប់អាជីពជាអ្នកសារព័ត៌មាន ដោយសារការងារនេះលោកអាចរៀនសូត្រចំណេះដឹងថ្មីពីមនុស្សជាច្រើន រៀនពីបទពិសោធន៍អ្នកមានចំណេះដឹង ជាពិសេសចង់ជួយដល់ប្រជាពលរដ្ឋឱ្យបានដឹងពីចំណេះដឹងថ្មីៗ អំពីបញ្ហាសង្គម ផ្តល់ដំណឹងដល់សាធារណជន ពីព្រោះព័ត៌មានអាចជួយឱ្យប្រជាពលរដ្ឋសម្រេចចិត្តក្នុងជីវិតប្រចាំថ្ងៃឱ្យកាន់តែប្រសើរ ។ លោកបន្តថា អាជីពជាអ្នកសារព័ត៌មានអាចទៅតំបន់ផ្សេងៗជាច្រើន ជុំវិញពិភពលោក អាចជួបមនុស្សថ្មីៗពីមនុស្សសាមញ្ញ រហូតដល់ថ្នាក់ដឹកនាំធំៗ។

លោក មឿន ឈានណារិទ្ធ
“ខ្ញុំពេញចិត្តនឹងអាជីពជាអ្នកសារព័ត៌មាន អាចមានឱកាសធ្វើដំណើរទៅក្រៅប្រទេស ហើយដើម្បីមានឱកាសបែបនេះបានលុះត្រាតែយើងអនុវត្តអាជីពវិជ្ជាជីវៈអ្នកសារព័ត៌មានឱ្យបានល្អប្រសើរស្របតាមក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេស អភិវឌ្ឍចំណេះដឹងភាសាអង់គ្លេសរបស់ខ្លួនយើងឱ្យខ្លាំង”
អ្នកសារព័ត៌មានសារព័ត៌មាឆ្នើមទស្សវត្សរ៍ឆ្នាំ៩០ រូបនេះ បានចែករំលែកបទពិសោធន៍បន្តថា គ្រូបណ្ដុះបណ្ដាលសារព័ត៌មានបានល្អ ទាល់តែមានសមត្ថភាពបំពេញការងារផ្នែកសារព័ត៌មានទន្ទឹមគ្នា មានបទពិសោធន៍ការងារជាក់ស្ដែង ដើម្បីពន្យល់ដល់សិក្ខាកាម និងអ្នកសារព័ត៌មានដទៃទៀតអំពីបច្ចេកទេសយកព័ត៌មាន និងរបៀបជម្នះឧបសគ្គផ្សេងៗ។
ទន្ទឹមគ្នានេះដែរ លោក មឿន ឈានណារិទ្ធ បញ្ជាក់បន្ថែមថា ដំបូងឡើយបញ្ហាប្រឈមរបស់លោកក្នុងការចាប់យកអាជីពជាអ្នកសារព័ត៌មាន ទី១. ផ្នែកហិរញ្ញវត្ថុ ទី២. ការបដិសេធការសម្ភាសន៍ និងទី៣. មធ្យោបាយយកព័ត៌មាននៅពេលនោះនៅមានភាពខ្វះខាត ដោយសារសេវាទូរស័ព្ទថ្លៃ តម្រូវឱ្យធ្វើដំណើរទៅជួបសម្ភាសន៍ផ្ទាល់។

លោក មឿន ឈានណារិទ្ធ
“ចាប់យកអាជីពជាអ្នកសារព័ត៌មាន យើងមិនរំពឹងថានឹងអាចក្លាយជាអ្នកមាននោះទេ អ្នកសារព័ត៌មានគ្រាន់តែជួយឱ្យយើងអាចប្រកបរបរវិជ្ជាជីវៈ សម្រាប់ចិញ្ជឹមជីវិតដោយសេចក្ដីថ្លៃថ្នូរ”
សូមជម្រាបថា លោក មឿន ឈានណារិទ្ធ បានទទួលពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មានប្រាំសម័យកាល ចាប់ពីទសវត្សរ៍៧០ រហូតដល់ទស្សវត្សឆ្នាំ២០១០ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២២។ ពិធីប្រគល់ពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មានប្រាំសម័យកាលនេះ ជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន គោលបំណងទឹកចិត្តក្នុងកិច្ចខិតខំប្រឹងប្រែងលើការផ្សព្វផ្សាយព័ត៌មាន និងលើកកម្ពស់វិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
ក្រៅពីជាអ្នកសារព័ត៌មានអាជីពលោក មឿន ឈានណារិទ្ធ មានតួនាទីជានាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន ក្រុមប្រឹក្សាភិបាលនៃស្ថាប័នផ្សេងៗ ទីប្រឹក្សារបស់ក្រសួងព័ត៌មាន និងជាសមាជិកគណៈកម្មការតាមដាន វាយតម្លៃក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានផងដែរ។
ក្នុងនាមជាគ្រូបង្រៀនសារព័ត៌មាន លោក មឿន ឈានណារិទ្ធ មានប្រសាសន៍លើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ ត្រវខិតខំបំពេញការងារឱ្យបានល្អប្រសើរ ដើម្បីចែករំលែកចំណេះដឹង និងព័ត៌មានជូនដល់សាធារណៈជន។ ជាពិសេសលោកលើកទឹកចិត្តដល់អ្នកសារព័ត៌មានអនឡាញដែលទើបតែបង្កើតថ្មីៗ គួរព្យាយាមអភិវឌ្ឍខ្លួនឯងដោយស្វែងរកវគ្គបណ្ដុះបណ្ដាលជំនាញ និងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីជួយការបំពេញការងារកាន់តែមានប្រសិទ្ធភាព និងស្របតាមក្រមសីលធម៌វិជ្ជាជីវៈ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...
អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសព្រុយណេ ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2025
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតបរទេសទៅសិក្សានៅប្រទេសព្រុយណេសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/10/2025
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...
អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2023
សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........
ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសម្រាប់ការសិក្សាថ្នាក់ឧត្ដមចំនួន៤កម្រិត នៅឆ្នាំសិក្សា២០២៦។



























