កម្ពុជា​កំពុង​បណ្តុះបណ្តាល​អ្នក​ជំនាញជាន់ខ្ពស់ក្នុងស្រុកជំនួស​អ្នកជំនាញមកពីបរទេស

ភ្នំពេញ – បើតាម​ប្រសាសន៍​លើក​ឡើង​របស់​លោកស្រី Sara Park អ្នក​គ្រប់គ្រង​កម្មវិធីរោងចក្រ​កាន់តែប្រសើរ​នៅ​កម្ពុជា បាន​បញ្ជាក់ថា បច្ចុប្បន្នរោងចក្រ​នៅ​កម្ពុជា​ស្ទើរតែ ៩០ភាគរយ មុខ​តំណែង​ជា​អ្នក​បច្ចេកទេស និង​​អ្នក​ដឹកនាំ​ជាន់ខ្ពស់ គឺ​ភាគ​ច្រើន​សុទ្ធ​សឹងតែ​ជា​ជនជាតិបរទេស ។ កំឡុង​ពេល​នៃវិបត្តិជំងឺកូវីដ-១៩ ​កន្លងទៅនេះ អ្នកបច្ចេកទេស ក៏​ដូចជា​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់ជា​ជនបរទេស​ទាំងនោះ​មិន​អាច​ចូល​មក​កាន់ប្រទេស​កម្ពុជា​បាន ដែល​​បណ្តាឱ្យ​រោងចក្រ​ទាំងនោះមានតម្រូវ​ការ​​អ្នក​បច្ចេកទេសយ៉ាងខ្លាំង ។

ចំពោះ​ករណីនេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគមរោងចក្រ​កាត់ដេរនៅកម្ពុជា (GMAC) បាន​មានប្រសាសន៍ថា កម្លាំងពលកម្មរបស់កម្ពុជា​សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ហើយ​និង​ផលិតផលិតផល​សម្រាប់ធ្វើដំណើរ​ គឺមានសរុបជាង ៨០ម៉ឺននាក់។ ទន្ទឹមគ្នានេះការងារ​​គ្រប់គ្រងបច្ចេកទេសថ្នាក់ខ្ពស់នៅតាមរោងចក្រ​ភាគច្រើន ​គឺអ្នកជំនាញជា​ជនបរទេសគ្របគ្រង ។ កម្ពុជា​កំពុង​ព្យាយាមបណ្តុះបណ្តាល​អ្នកជំនាញក្នុងស្រុកសម្រាប់​បំពេញ​តម្រូវ​ការ​ទាំងនោះ។

បើតាម​ប្រសាសន៍របស់​លោកអគ្គលេខាធិការរង នៃ GMAC ការ​ពឹងផ្អែក​ទាំងស្រុង​លើ​អ្នកជំនាញ​មក​ពី​បរទេស វានឹង​ប៉ះពាល់​​ដល់​និរន្តរភាព​នៃការ​វិនិយោគ និង​ប្រសិទ្ធភាពនៃ​ផលិតកម្ម​របស់រោងចក្រ។ លោកថា អ្នកជំនាញ​មក​ពីបរទេស​ត្រូវ​គេ​ជួលមានតម្លៃខ្ពស់ ហើយ​មួយ​ទៀត​នោះ គឺការទំនាក់ទំនង​រវាង​ថ្នាក់ក្រោម និងថ្នាក់លើ ដោយថា ជនជាតិផ្សេង​គ្នា មាន​វប្បធម៌​ផ្សេងគ្នា ហើយ​ការប្រើប្រាស់​ភាសា កាយវិការខុសគ្នា ជួនកាលបើមិនយល់គ្នា ក៏​អាចក្លាយ​ទៅជា​វិវាទក៏​មានដែរ។

យ៉ាងណាក៏ដើម្បីកសាងសមត្ថភាព​ធនធាន​មនុស្ស​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​វាយនភណ្ឌអាចជំនួសកម្លាំងពលកម្មជនបរទេសបាន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិស័យកាត់ដេរនៅកម្ពុជា ហើយ​រំពឹងថា នៅ​ក្នុង​អនាគត​ដ៏​ខ្លីខាងមុខ កម្ពុជា​អាច​នឹង​មានធនធានគ្រប់គ្រាន់ដើម្បីជំនួស​ជនបរទេស​បាន ។

គួរ​បញ្ជាក់ថា ឧស្សាហកម្ម​កាត់ដេររដ្ឋាភិបាល​កម្ពុជា បានចាត់ទុកថា គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា ។ វិស័យ​នេះ ក៏​ត្រូវ​គេមើលឃើញដែរថា បានផ្តល់ការងារ និង​ប្រាក់បៀវត្សរ៍​ដ៏​​សមរម្យ​សម្រាប់​យុវជន​កម្ពុជា​ផងដែរ ប៉ុន្តែ​សម្រាប់​សិស្សានុសិស្ស​ ក៏​ដូចជា​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា ហាក់មិន​សូវ​ចាប់អារម្មណ៍​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​នោះ​ប៉ុន្មានទេ ដែល​នេះ ជា​ហេតុផល​ចម្បង​មួយ​ធ្វើ​ឱ្យ​កម្ពុជា​មិន​ទាន់​អាច​មានធនធាន​មនុស្ស​គ្រប់គ្រាន់​អាច​ជំនួស​អ្នក​ជំនាញ​ជា​ជនបរទេស​បាន​នៅ​ឡើយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......