អង្គការសុខភាពពិភពលោក បានឱ្យដឹងថា ដោយសារការព្យាបាលសុខភាពផ្លូវចិត្តប្រជាជន សហភាពអឺរ៉ុបបានបង់ខាតប្រាក់ប្រហែល ១៧០ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ ។ ស្របគ្នានេះ ការស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា ដើម្បីបញ្ជៀសកុំឱ្យមនុស្សមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ព្រមទាំងកាត់បន្ថយការចំណាយ ទម្លាប់រស់នៅជាមួយធម្មជាតិអាចជាវិធីសាស្ត្រព្យាបាលជំងឺដ៏មានប្រសិទ្ធភាព ។

ការស្រាវជ្រាវនៅវិទ្យាស្ថានគោលនយោបាយបរិស្ថានអ៊ឺរ៉ុប បានសិក្សាលើមនុស្ស ២០០នាក់ ហើយលទ្ធផលសន្និដ្ឋានបានថាការនៅជិតធម្មជាតិធ្វើឱ្យសុខភាពរបស់មនុស្សប្រសើរ ។ លើសពីនេះអ្នករស់នៅជិតធម្មជាតិ មានចំណង់ធ្វើលំហាត់ប្រាណកាន់តែច្រើន ហើយធម្មជាតិក៏មានឥទ្ធិពលវិជ្ជមានលើខួរក្បាលរបស់មនុស្សផងដែរ។
ទន្ទឹមគ្នានេះ របាយការណ៍មួយបានរកឃើញថា ទារកដែលកើតនៅតំបន់ដែលមានពណ៌បៃតងជុំវិញ តែងមានរាងកាយមាំមួន និងមានសុខភាពលញងប្រសើរច្រើន ។ ជាក់ស្តែងមជ្ឈមណ្ឌលស្តារនីតិសម្បទារបស់ប្រទេសស៊ុយអែត បានសាកល្បងការព្យាបាលជំងឺសុខភាពផ្លូវចិត្តតាមបែបធម្មជាតិ ជាលទ្ធផលរកឃើញថា ធម្មជាតិបានជួយសុខភាពផ្លូវចិត្តយ៉ាងច្រើន កាត់បន្ថយបញ្ហាស្ត្រេស ជួយព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាល និងសរសៃប្រសាទ ។

សូមជម្រាបថា មនុស្សនៅជាមួយធម្មជាតិក៏អាចជួយបង្កើនការចងចាំបានល្អប្រសើរផងដែរ។ ជាក់ស្តែងអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Michigan បានសាកល្បងពីប្រសិទ្ធភាពនៃការដើរឆ្លងកាត់បរិយាកាសធម្មជាតិ ទីបំផុតដំណើរសាកល្បងនេះ បានរំលឹកឡើងពីការចងចាំផ្សេងៗរបស់មនុស្ស ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...
សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/10/2025
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/01/2026
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...
អាហារូបករណ៍ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2025
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2025
កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...
ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើនកន្លែងសិក្សាកម្រិត...






























