ក្រសួងអប់រំដាក់ដំណើរការគេហទំព័រធនធានអប់រំកម្ពុជា “OER Cambodia” គាំទ្រការបង្រៀននិងរៀនបែបឌីជីថល

ភ្នំពេញ- ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសដាក់ឱ្យដំណើរការគេហទំព័រធនធានអប់រំកម្ពុជា “OER Cambodia” សម្រាប់គាំទ្រដល់ការបង្រៀននិងរៀនស្របទៅតាមបរិបទនៃការអប់រំតាមបែបឌីជីថល និងបដិវត្តឧស្សាហកម្ម៤.០ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

អ្នកនាំពាក្យក្រសួងអប់រំ មានប្រសាសន៍ថា គេហទំព័រធនធានអប់រំកម្ពុជានេះ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ជំរុញការចែករំលែក និងប្រើប្រាស់មាតិកាអប់រំឌីជីថលឱ្យកាន់តែសម្បូរបែប សម្រាប់បម្រើដល់ការបង្រៀននិងរៀន តាមរយៈការអប់រំតាមបែបគន្លងថ្មី ក្នុងការចាប់យក និងពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែទូលំទូលាយ ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

“គេហទំព័រធនធានអប់រំកម្ពុជានេះ នឹងចូលរួមលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន ក្នុងការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធអប់រំ ស្របពេលដែលស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្ត” 

ឯកឧត្តម រស់ សុវាចា បញ្ជាក់បន្ថែមថា គេហទំព័រនេះ នឹងផ្តល់ភាពងាយស្រួលដល់គ្រូបង្រៀន សិស្ស និស្សិត អ្នកស្រាវជ្រាវ ក៏ដូចជាសាធារណជនទូទៅ ក្នុងការស្វែងរកឯកសារឌីជីថល តាមកម្រិតថ្នាក់ ចាប់ពីមត្តេយ្យសិក្សារហូតដល់កម្រិតឧត្តមសិក្សា តាមប្រភេទក្រុមមុខវិជ្ជា ។ ស្របគ្នានេះ អាចស្វែងរកតាមប្រភេទនៃឯកសារ ដូចជា ពហុមេឌៀអន្តរកម្ម បទបង្ហាញ វីដែអូ នឹងសំឡេង ឯកសារបង្រៀននិងសៀវភៅណែនាំ កិច្ចតែងការបង្រៀន រូបភាពផ្ទាំងធំ និងរូបភាពគំនូរជីវចលអប់រំ ល្បែងសិក្សា និងឯកសារស្រាវជ្រាវនានា។

ជាមួយគ្នានេះ ក្រសួងអប់រំ លើកទឹកចិត្តដល់បុគ្គលិកអប់រំ និងអ្នកសិក្សាស្រាវជ្រាវ ដែលមានបំណងចែករំលែកស្នាដៃស្រាវជ្រាវរបស់ខ្លួន ឯកសារបង្រៀន កិច្ចតែងការ ព្រមទាំងឯកសារអប់រំផ្សេងៗទៀត តាមរយៈការដាក់ស្នើឯកសារទាំងអស់សម្រាប់ផ្តល់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់។ ទន្ទឹមគ្នានេះ ក្រសួងមានក្រុមការងារត្រួតពិនិត្យខ្លឹមសារមាតិកា ស្ថិតក្រោមអាជ្ញាប័ណ្ណ CreativeAttribution-Noncommercial-ShareAlike 3.0 License (CC BY 3.0) ដែលអនុញ្ញាតឱ្យចម្លង និងចែកចាយបន្ត លើកលែងតែសម្ភារៈដែលស្ថិតក្រោមបញ្ជី “រក្សាសិទ្ធិ” មុននឹងផ្សព្វផ្សាយជាសាធារណៈទៅក្នុងគេហទំព័រធនធានអប់រំកម្ពុជា។

គួរជម្រាបជូនថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សិស្ស-និស្សិត និងសាធារណជនទាំងអស់ អាចចូលរួមប្រើប្រាស់គេហទំព័រធនធានអប់រំកម្ពុជា “OER Cambodia” តាមរយៈតំណភ្ជាប់ https://oer.moeys.gov.kh ជាផ្លូវការចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...