ភ្នំពេញ – វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្ដល់អាហារូបករណ៍ជំនាញបច្ចេកទេសដល់សិស្សចំនួន ៧៨៩កន្លែង សម្រាប់ឆ្នាំសិក្សា២០២១ – ២០២២ ។ អាហារូបករណ៍សម្រាប់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា ឬឯកទេសសញ្ញាបត្រវិស្វករ សញ្ញាបត្រជាន់ខ្ពស់ ឬបរិញ្ញាបត្ររងបច្ចេកទេសឬឯកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១, ២, ៣ ។

កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា ឬឯកទេសសញ្ញាបត្រវិស្វករ មានជំនាញ វិស្វកម្មសំណង់ស៊ីវិល ២០នាក់, វិស្វកម្មអគ្គិសនី ៤៥នាក់, និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ៥២នាក់ ដែលមានរយៈពេលសិក្សា ៤ឆ្នាំ ។ កម្រិតបរិញ្ញាបត្ររងបច្ចេកទេស មានជំនាញ វិស្វកម្មសំណង់ស៊ីវិល ៣៣នាក់, វិស្វកម្មអគ្គិសនី ៣០នាក់, បច្ចេកវិទ្យាព័ត៌មានវិទ្យា ២២នាក់, មេកានិករថយន្ត ៣៩នាក់, វិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រសត្វ ២០នាក់ សិក្សារយៈពេលពីរឆ្នាំ ។
កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ មានជំនាញ ការងារកំបោរ សេវាកម្មកុំព្យូទ័រ ការរចនាក្រាហ្វិកដោយកុំព្យូទ័ ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ការថែទាំ និងជួសជុលរថយន្ត ព្រមទាំងការថែទាំ និងជួសជុលទោចក្រយានយន្ត ។

ភ្ជាប់គ្នានឹងសញ្ញាបត្រពាក់ព័ន្ធដែលវិទ្យាស្ថានតម្រូវ បេក្ខជនត្រូវភ្ជាប់ជាមួយលិខិតពាក្យសុំចុះឈ្មោះចូលរៀន ដែលមានបិទរូបថត (៤X៦) ចំនួន០១ច្បាប់ ប្រវត្តិរូបសង្ខេបរបស់សិស្សចំនួន ១ច្បាប់ សាលាកបត្រឯកជនដែលបិទរូបថត ០១ច្បាប់ រូបថត(ថតថ្មី) ៤X៦ ថតចំពីមុខគ្មានពាក់វែនតា និងមានផ្ទៃខាងក្រោយបណ៌ស ចំនួន០៤សន្លឹក ។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់លេខទូរស័ព្ទលេខ ០៩៥ ៩៣៤ ៤៤៧ / ០១៧ ៧៥០ ៥០៥/ ០៩៣ ៨៣៦ ៨៨៣/ ០៧០ ៣៩៦ ៩៧៦ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃ ១០៧៤កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2024
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសពីការផ្តល់អាហារូបករណ៍ឥតបង់ថ្លៃ ចំពោះការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/04/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2024
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។
មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2026
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...
អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សារយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2024
សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាសពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅខេត្តហឺណាន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2025
កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/10/2024
ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន






























