ឱកាសអាហារូបករណ៍ ៤៩០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ភ្នំពេញឆ្នាំសិក្សា ២០២១-២០២២ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ផ្តល់អាហារូបករណ៍ចំនួន ៤៩០កន្លែងដល់សិស្សប្រឡងជាប់ ឬធ្លាក់ថ្នាក់ទី៩ អាចសិក្សាសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ បរិញ្ញាបត្ររង ឬកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងកម្រិតបរិញ្ញាបត្របច្ចេកវិទ្យា ឬឯកទេស ឬវិស្វករ ដោយឥតបង់ថ្លៃ ។

ទី១. បរិញ្ញាបត្រឯកទេស ឬវិស្វករសិក្សារយៈពេល ៤ឆ្នាំ មានជំនាញដូចជា អគ្គីសនី សំណង់ស៊ីវិល ព័ត៌មានវិទ្យា សណ្ឋាគារនិងទេសចរណ៍ គណនេយ្យ និងគ្រប់គ្រងពាណិជ្ជកម្ម ចំនួន ១៨៥នាក់ ។ លក្ខខណ្ឌចុះឈ្មោះចូលរៀន ជាសិស្សប្រឡងជាប់ថ្នាក់ទី១២ ឬមានសញ្ញាបត្រសមមូល ។

ទី២. សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/ឯកទេស ឬបរិញ្ញាបត្ររង សិក្សារយៈពេល ២ឆ្នាំ មានជំនាញដូចជា សំណង់ស៊ីវិល អគ្គីសនី ជួសជុលរថយន្ត ព័ត៌មានវិទ្យា សណ្ឋាគារ និងទេសចរណ៍ គណនេយ្យ គ្រប់គ្រងពាណិជ្ជកម្ម ចំនួន ២០០នាក់ ។ លក្ខខណ្ឌចុះឈ្មោះចូលរៀន ជាសិស្សប្រឡងជាប់ឬធ្លាក់ថ្នាក់ទី១២ ឬមានសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈ៣ ។

ទី៣. សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សិក្សារយៈពេលមួយឆ្នាំ មានជំនាញ ដូចជា ទី១. ដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការថែទាំ និងជួសជុលរថយន្ត សេវាកម្មកំព្យូទ័រ ចំនួន ១០០នាក់ ។ លក្ខខណ្ឌចុះឈ្មោះចូលរៀន ជាសិស្សប្រឡងជាប់ឬធ្លាក់ថ្នាក់ទី៩ ឬមានវិញ្ញាបនបត្រថ្នាក់ស្ពានចម្លងបន្តជំនាញថ្នាក់ទី៨-៩ ។

ចាប់ផ្តើមចុះឈ្មោះស្នើសុំអាហារូបករណ៍ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ កាលបរិច្ឆេទចូលរៀននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងវិទ្យាស្ថានដែលមានអាស័យដ្ឋានស្ថិតនៅ ក្រុមថ្មី១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬតាមទូរស័ព្ទ ០៩២ ៨៨៤ ៨២៨, 0១៥ ៨៨៤ ៤២៨, ០១៦ ៥៩៩ ០០៨, ០៩៨ ៤៥៥ ០៤៩, ០៩៨ ៥៤៧ ៣២៧ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...