អតីតគ្រូបង្រៀនលោក ឡឹក នាង ៖ យុវជនគួរសម្លឹងការងារនៅស្រុកកំណើរឱ្យបានច្រើនជាងគំនិតចំណាកស្រុក

ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាអនឡាញមួយ ស្ដីពីការជ្រើសរើសជំនាញនិងអាជីពការងារសម្រាប់សិស្សវិទ្យាល័យ កាលថ្ងៃពុធ ទី១៤ ខែកក្កដាកន្លងទៅ លោក ឡឹក នាង ជាអតីតគ្រូបង្រៀនម្នាក់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ​យុវជនកម្ពុជាគួរសម្លឹងមើលឱកាសការងារនៅស្រុកកំណើរ និងរៀ​ន​ជំនាញ​បច្ចេក​ទេសវិ​ជ្ជា​ជីវៈទៅ​​ជួ​យអ្នក​ស្រុក​ភូមិឱ្យ​រីកចម្រើន។ 

អ្នកអប់រំរូបនេះ មានប្រសាសន៍បញ្ជាក់ថា យុវជននៅពេលចប់វិទ្យាល័យត្រូវដឹងអំពីខ្លួនឯងថាចង់បានអ្វី និងធ្វើអ្វីពិតប្រាកដ ព្រមទាំងយកចំណេះដែលបានសិក្សាទៅចិញ្ចឹមជីវិតឱ្យបានត្រឹមត្រូវ។ ការសិក្សារៀនសូត្រមិនមែនយកសញ្ញាប័ត្រមកបង្អួតគ្នានោះទេ រៀនដើម្បីចំណេះដឹង និងមានជីវភាពសមស្របអាចប្រកបរបចិញ្ចឹមជីវិតខ្លួនឯង និងគ្រួសារ។

លោក ឡឹក នាង

“យុវជនត្រូវមើលបរិបទនៅជុំវិញខ្លួននៅផ្ទះ ឬស្រុកកំណើត ថាដើម្បីអាចរកថវិកាបាននៅក្នុងតំបន់ខ្លួនឯងរស់ គេត្រូវការធនធានមនុស្សបែបណាខ្លះ… បើរស់នៅតំបន់គេត្រូវការសង់ផ្ទះ ចិញ្ចឹមសត្វ គេត្រូវការត្រាកទ័រភ្ជួរស្រែ និងមានគោយន្តជាដើម ដូច្នេះត្រូវរៀនបច្ចេកទេសទាំងនោះ”

លោក ឡឹក នាង មានប្រសាសន៍បន្តថា ចង់រកកម្រៃយុវជនត្រូវសិក្សាជំនាញបច្ចេកទេសឱ្យមានជំនាញច្បាស់លាស់។ យុវជនអាចជ្រើសរើសទីកន្លែងសិក្សានៅមជ្ឈមណ្ឌលបណ្តុះ​បណ្តា​​ល​វិជ្ជាជីវៈ ថ្នាក់ជំនាញបច្ចេកទេសមធ្យមដែលសិក្សាមានរយៈពេលខ្លី ហើយមុខជំនាញទាំងនោះចំណាយពេលសិក្សាតែពីរ ឬបីឆ្នាំអាចរកការងារធ្វើបាន។ លោកថា ស្រុ​ក​ភូមិ​ ​​ខ្វះ​​​ធនធានមនុស្សជំនាញបច្ចេកទេស យុវជនអាចសិក្សានិងយកមកអនុវត្តផ្ទាល់ដើម្បីជីវភាពរស់នៅ និងកសាងធនធានមនុស្សមានការរីកចម្រើននៅក្នុងតំបន់។

លោក ឡឹក នាង មានប្រសាសន៍បង្ហាញដោយជំនឿចិត្តថា ជំនាញទាំងអស់សុទ្ធតែសម្បូរឱកាសការងារ មិនចាំបាច់ធ្វើការនៅភ្នំពេញក៏បាន យុវជនអាចធ្វើការងារនៅស្រុកកំណើតរបស់ខ្លួនកាន់តែល្អប្រសើរ។ ជម្រើសល្អនៅពេលសិក្សាជំនាញចប់ហើយ ត្រូវយកសមត្ថភាពជំនាញនោះទៅជួយដល់អ្នកស្រុកភូមិក្នុងសហគមន៍ដែលខ្លួនឯងរស់នៅ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។