ក្រុម​បេក្ខជន​មកពី​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ ​ជាប់​ជ័យលាភី​លេខ​១​ ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ​នៃ​ការ​ប្រកួត​វោហារ​ស័ព្ទ​ជា​ក្រុម​ ស្ដីពី​ ​”​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​”​

​ក្រុម​បេក្ខជន​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ ​ដែល​មាន​សមាជិក​ ​៣​នាក់​សុទ្ធសឹងតែ​ជា​នារី ​បាន​ជាប់​ជ័យលាភី​លេខ​១​ ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​វោហារ​ស័ព្ទ​ជា​ក្រុម​ ស្ដីពី​ «​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​» ​នា​ព្រឹក​ថ្ងៃទី​២៦​ ​ខែមិថុនា ​ឆ្នាំ​២០២៦​ ​រៀបចំឡើង​រាជ​បណ្ឌិត​សភា​កម្ពុជា​ ​សហការ​ជាមួយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា។​

​កញ្ញា​ ​ឈុន ​លាប ​ជា​និស្សិត​ឆ្នាំ​ទី​៣​ ​ជំនាញ​ឱសថ​សាស្រ្ត ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ ​និង​តំណាង​ក្រុម​ជ័យលាភី​លេខ​១​ ​បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ ​នាង​ថា​ ​ការ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ប្រកួត​នេះ​ ​គឺជា​ឱកាស​បញ្ចេញមតិ​យោបល់​របស់​នាង​ ​ដើម្បីឱ្យ​សិស្សានុសិស្ស​ទាំងអស់​បាន​យល់​ពី​ឥទ្ធិពល​អវិជ្ជមាន​របស់​គ្រឿងស្រវឹង​ ​និង​ស្វែងរក​វិធានការ​ទប់ស្កាត់​បញ្ហា​រីករាលដាល​នៃ​គ្រឿងស្រវឹង​។​

ក្រុមបេក្ខជនមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាប់ជ័យលាភីលេខ១

​សម្រាប់​ លាប ​នាង​មាន​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មូលធន​មនុស្ស​កម្ពុជា​។ ​កញ្ញា​ ​បន្ត​ថា​ ​នៅពេល​កុមារ​ និង​យុវជន​ទទួល​រង​ឥទ្ធិពល​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ​ហើយ​ឈានជើង​ចូលក្នុង​វដ្ត​នៃ​ការ​សេព​គ្រឿងស្រវឹង​ វា​មិន​ត្រឹមតែ​ទៅ​បំផ្លាញ​កោសិកា​ខួរក្បាល​ ​បញ្ញា​ស្មារតី​ ​និង​ សមត្ថភាព​សិក្សា​របស់​ពួកគេ​ទាំង​វ័យ​ក្មេង​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​ក៏​បាន​លួច​ប្លន់​យក​សុខភាព​ ​ផលិតភាព​ការងារ​ និង​កាត់ផ្តាច់​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ទៅ​ថ្ងៃ​អនាគត ​ហើយ​ពួកគេ​នឹង​ប្រែក្លាយ​ពី​ “​សសរ​ទ្រូង​ជាតិ​ដ៏​រឹងមាំ​” ​ទៅជា​ “​បន្ទុក​សង្គម​ដ៏​ធ្ងន់ធ្ងរ​” ​វិញ​។​

​ពី​កម្មវិធី​ប្រកួត​នេះ​ ​ទាំង​ក្រុម​ជ័យលាភី​លេខ​១​ ​លេខ​២​ ​ក៏​ដូចជា​ក្រុម​ជ័យលាភី​លេខ​៣​ ​សុទ្ធសឹងតែ​បាន​សំណូមពរ​ដល់​រដ្ឋាភិបាល​ឱ្យ​ហាមឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ ​ដើម្បី​ការពារ​មូលធន​មនុស្ស​របស់​កម្ពុជា​។​ ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដែល​កម្ពុជា​ពុំ​ទាន់​ហាមឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទាំងស្រុង​បាន​ ​ពួកគេ​យល់​ថា​ ​រាជ​រដ្ឋាភិបាល​គួរ​ហាមឃាត់​ដាច់ខាត​ ​នូវ​ការ​ផ្សាយ​ពាណិជ្ជ​គ្រឿងស្រវឹង​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ ព្រមទាំង​ហាមឃាត់​មិន​ឱ្យ​មាន​វត្តមាន​តារា ​ឬ​បុគ្គល​មាន​ឥទ្ធិពល​ ចូលរួម​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​ជាដាច់ខាត​។ ​ទន្ទឹមនឹង​នេះ​ ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ ​គួរ​មាន​ត្រឹមតែ​ “​ម៉ាក​ ​និង​ឡូហ្គោ​” ​ផលិតផល​ប៉ុណ្ណោះ​។​

​ឯកឧត្តម​ ម៉ែន ​សាម៉ន ​អនុ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ ​និង​ជា​សមាជិក​ក្រុមការងារ​ត្រួតពិនិត្យ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ ​មានប្រសាសន៍​ថា​ ​ការ​ប្រកួត​វោហារ​សព្ទ​ ​ស្ដីពី​ ​”​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​” ​មាន​សារសំខាន់​ណាស់​ ​ព្រោះ​ជា​វេទិកា​មួយ​ដែល​គេ​បាន​ស្តាប់​ឮ​សម្លេង​ព្រួយបារម្ភ​របស់​យុវជន​អំពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ ​និង​អាច​យក​ធាតុ​ចូល​របស់​ក្មួយ​ៗ​ទៅ​ពិចារណា​សម្រាប់​ការ​ចាត់​វិធានការ​បន្ត​ទៀត​។​

​សម្រាប់​លោក​បណ្ឌិត​ ​យង់ ​ពៅ ​អគ្គ​លេខាធិការ​រាជ​បណ្ឌិត​សភា​កម្ពុជា​ ​វិញ​លើកឡើង​ថា​ ​ប្រទេស​ខ្លាំង​ ត្រូវ​មាន​ប្រជាពលរដ្ឋ​ខ្លាំង​ ​ដើម្បី​អភិវឌ្ឍន៍​ប្រជាពលរដ្ឋ​ ​ដូច្នេះ​ចាំបាច់​ត្រូវ​ដក​គ្រឿងស្រវឹង​ចេញ​ពី​ខួរក្បាល​មនុស្ស​។ ​ក្នុង​នោះ​លោក​បណ្ឌិត​ ​ក៏​បាន​ស្នើ​ឱ្យ​មាន​ច្បាប់​គ្រប់គ្រង​គ្រឿងស្រវឹង​ផងដែរ​។​

​គួរ​ជំរាប​ជូន​ថា​ ​សម្រាប់​ការ​ប្រកួត​វោហារស័ព្ទ​ជា​ក្រុម​ ស្ដីពី​ ​”​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​” ​នេះ​ ​មាន​យុវជន​ចំនួន​ជាង​៧០០​នាក់​ ​បាន​ផ្ញើ​អត្ថបទ​ចូលរួម​ការ​ប្រកួត​ ​ចាប់ពី​ថ្ងៃទី​១០​ខែឧសភា ​រហូតដល់​ថ្ងៃទី​០៩​ ​ខែមិថុនា ​ឆ្នាំ​២០២៦​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)