កំណែទម្រង់​ឧត្តម​សិក្សា​ ​៖​ ​FEF​-​for​-​OBE​ ​របត់​ថ្មី​ ​នៃ​កំណែទម្រង់​ឧត្តម​សិក្សា​កម្ពុជា​ ​ឆ្ពោះទៅ​ស្តង់ដា​គុណភាព​កម្រិត​តំបន់​ ​និង​អន្តរជាតិ​

​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​និង​ដៃគូ​គាំទ្រ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ នូវ​ក្របខណ្ឌ​អប់រំ​អនាគត​ផល​សម្រាប់​ការ​អប់រំ​ផ្អែក​លើ​លទ្ធផល​នៅ​ឧត្តម​សិក្សា​ ​ឬ​ ​FutureFit​ ​for​ ​Outcome​-​Based​ ​Education​ ​(​FEF​-​for​-​OBE​)​។​ ក្របខណ្ឌ​អប់រំ​នេះ​ ត្រូវ​ចាត់ទុក​ថា​ ​គឺជា​របត់​ថ្មី​មួយ​ នៃ​កំណែទម្រង់​ឧត្តម​សិក្សា​ ​ឆ្ពោះទៅ​ស្តង់ដា​គុណភាព​កម្រិត​តំបន់​ ​និង​អន្តរជាតិ​។​

​ឯកឧត្តម​ ហង់​ជួន​ ណារ៉ុន ​ឧប​នាយក​រដ្ឋមន្រ្តី​ ​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​មានប្រសាសន៍​ថា​ ក្របខ័ណ្ឌ​អប់រំ​អនាគត​ផល​នេះ​ ​ជា​ប្រព័ន្ធ​សព្វគ្រប់​ និង​លម្អិត​សម្រាប់​រៀបចំ​ និង​អនុវត្ត​កម្មវិធី​អប់រំ ​ដើម្បី​ផលិត​និស្សិត​បញ្ចប់​ការ​សិក្សា​ឱ្យ​មាន​គុណសម្បទា​ទាំង​៥​ ​ដែល​រួមមាន​ ​១​) ​គុណសម្បទា​ពេញលេញ​ ​និង​គំនិត​សហគ្រិន​ភាព​, ​២​) ​ការ​គិត​ជា​ប្រព័ន្ធ​, ​៣​) ​ភាព​ធន់​ ​៤​) ​បំណិន​សតវត្សរ៍​ទី​ ​២១, ​និង​ ​៥​) ​ការ​សិក្សា​ពេញ​មួយ​ជីវិត​។​

​បើ​តាម​ប្រសាសន៍​ឯកឧត្តម​ ហង់​ជួន​ ណារ៉ុន​ ក្របខ័ណ្ឌ​អប់រំ​អនាគត​ផល​នេះ​ បាន​រួមបញ្ចូល​នូវ​គោលការណ៍​ណែនាំ​ ​និង​សៀវភៅ​ណែនាំ​ស្តីពី​កម្មវិធី​សិក្សា​បរិវត្តន៍​, ​គរុកោសល្យន​វានុវត្តន៍​ ​និង​សមាវាយតម្លៃ​លទ្ធផល​សិក្សា​ ​ជា​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​តាក់តែង​កម្មវិធី​សិក្សា​ផ្អែក​លើ​តម្រូវការ​, ​តម្រង់​ទិស​ក្នុង​ការ​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​ ​និង​រៀន​តាម​បែបន​វានុវត្តន៍​, ​និង​ជ្រើសរើស​វិធីសាស្ត្រ​វាយតម្លៃ​លទ្ធផល​សិក្សា​គ្រប់​ជ្រុងជ្រោយ​ស្រប​តាម​តម្រូវការ​។​

​គួរ​ជំរាប​ជូន​ដែរ​ថា​ ​កន្លងមក​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ ​ដៃគូ​អភិវឌ្ឍន៍​នានា ​ជាពិសេស​ធនាគារ​ពិភពលោក​ ​បាន​អនុវត្ត​កម្មវិធី​គម្រោង​វិនិយោគ​សាធារណៈ​ជាច្រើន​ដំណាក់កាល​ ​ដែល​នៅក្នុង​ រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ​ ​អនុវិស័យ​ឧត្តម​សិក្សា​មាន​ការ​រីកចម្រើន​គួរឱ្យ​កត់សម្គាល់​ ​ជាពិសេស​ក្រោម​ការ​អនុវត្ត​គម្រោង​លើកកម្ពស់​គុណភាព​ ​និង​សមត្ថភាព​ឧត្តម​សិក្សា​ ​(​HEQCIP​)​, ​គម្រោង​កែលម្អ​ការ​អប់រំ​ឧត្តម​សិក្សា​ ​(​HEIP​) ​និង​គម្រោង​កែលម្អ​ការ​អប់រំ​ឧត្តម​សិក្សា​ទី​២​ ​(​HEIP​2​) ​ដែល​បាន​និង​កំពុង​បន្ត​អនុវត្ត​នា​ពេល​បច្ចុប្បន្ន​នេះ​ផងដែរ​។​

​បើ​តាម​ក្រសួង​អប់រំ​សមិទ្ធផល​សំខាន់​ៗ​ពី​ការ​វិនិយោគ​ទាំងនេះ​ ​រួមមាន​ ​១​) ​ការ​បង្កើត​ ​និង​កែលម្អ​កម្មវិធី​អប់រំ​ដែល​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ តាមរយៈ​ការ​ធ្វើ​ទំនើបកម្ម​កម្មវិធី​សិក្សា​ ​ភាព​ជាដៃគូ​ជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ជាតិ​ ​និង​អន្តរជាតិ​, ​២​) ​ការ​បង្កើន​គុណ​វុឌ្ឍិបុគ្គលិក​អប់រំ​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ និង​បណ្ឌិត​, ​ការ​អនុវត្ត​គម្រោង​ស្រាវជ្រាវ​ផ្សារភ្ជាប់​ជាមួយ​ឧហ្សា​កម្ម ​និង​ការ​ផលិត​នូវ​ផលិតផល​គំរូ ​និង​ផលិត​សម្រេច​, ​៣​) ​ការ​កសាង​ និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ អគារ​សិក្សា​ ​បន្ទប់​ពិសោធន៍​, ​និង​ ​៤​) ​ការ​កែលម្អ ​និង​ពង្រឹង​ប្រព័ន្ធ​អភិបាលកិច្ច​អនុវិស័យ​ និង​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​ដោយ​ប្រែក្លាយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ទៅជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​ ​និង​ ​៥​) ​ការ​ដាក់​ឱ្យ​អនុវត្ត​ប្រព័ន្ធ​ធានា​គុណភាព​អប់រំ​ផ្ទៃក្នុង​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...