ឯកឧត្តម ជា វ៉ាន់ដេត ៖ ការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល កំពុងជំរុញនិស្សិតកម្ពុជាទទួលបានឱកាសទីផ្សារការងារខ្ពស់

ក្នុងបរិបទនៃការវិវឌ្ឍយ៉ាងលឿននៃបដិវត្តន៍ឧស្សាហកម្មទី៤ បច្ចេកវិទ្យាឌីជីថលបានក្លាយជាកម្លាំងចលករដ៏សំខាន់ដែលបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅ ការងារ និងការរីកចម្រើននៃសេដ្ឋកិច្ចសង្គម។

ក្នុង​ឱកាស​ប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជូននិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា កាលពីដើមសប្តាហ៍នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើកឡើងថា ការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ជំរុញនិស្សិតទទួលបានទីផ្សារការងារខ្ពស់ ដោយសារបច្ចេកវិទ្យាឌីជីថលបាននិងកំពុងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងដំណើរការការងារ ជីវភាពរស់នៅ និងការវិវត្តនៃសេដ្ឋកិច្ចនិងសង្គម។ ឯកឧត្តម​ឱ្យដឹងថា តាមរយៈរបាយការណ៍និស្សិតដែលពូកែលើជំនាញបច្ចេកវិទ្យា ពួកគេ​អាចចាប់ផ្ដើមការងារ​ដោយ​ទទួលបានប្រាក់បៀវត្សរ៍ជាមធ្យម ៤៥៦ដុល្លារ ទៅដល់រាប់ពាន់ដុល្លារ។

«បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានបណ្ដុះបណ្ដាលនិស្សិត ១០០នាក់ ក្នុងនោះ ៩៦នាក់បានទៅធ្វើការចំជំនាញរបស់ខ្លួន។ នេះជាអ្វីដែលខ្ញុំចង់បាន! »

យ៉ាងណាក៏ដោយ បើតាម​ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ធនធានមនុស្សជំនាញទាំងនេះ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្ដោតលើអាទិភាពឌីជីថល។ ជាមួយគ្នា​នេះ ឯកឧត្តមបានផ្តាំផ្ញើដល់និស្សិតគ្រប់រូបត្រូវបន្តអភិវឌ្ឍន៍សមត្ថភាព ស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ព្រមទាំងត្រូវបំពេញការងារដោយយកចិត្តទុកដាក់ ទំនួលខុសត្រូវខ្ពស់ និងមានក្រមសីលធម៌ល្អ ដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុន-សហគ្រាស ដែលខ្លួនបម្រើការងារ និងដល់សង្គមជាតិ ក៏ដូចជាអនាគតដ៏ត្រចះត្រចង់របស់ខ្លួន ជាពិសេស ត្រូវធ្វើជាយុវជនគំរូ ជារៀមច្បងដែលមានវប្បធម៌ចែករំលែកចំណេះដឹង បទពិសោធដល់សិស្សប្អូនជំនាន់ក្រោយ កសាងទំនាក់ទំនងល្អ និងមានសាមគ្គីភាពជាមួយនឹងមិត្តដែលសិក្សារួមជំនាន់។

បើតាម ឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រមាន ចំនួន ២៤២រូប ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភា CADT ជំនាន់ទី៧ ឆ្នាំ២០២៤ និងជំនាន់ទី៨ ឆ្នាំ២០២៥។ ក្នុងនោះនិស្សិតជាង ៩៦% ទទួលបានការងារធ្វើត្រូវនឹងជំនាញរបស់ខ្លួនរួចជាស្រេច នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ ស្របពេលនិស្សិតក៏ធ្លាប់ដណ្តើមបានពានរង្វាន់ថ្នាក់ជាតិ និងអន្តរជាតិជាច្រើនផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...