ការបង្កើត ឬចងក្រងបទចម្រៀងដែលខ្លួនចូលចិត្ត គឺជាវិធីសាស្រ្តមួយជួយឱ្យខ្លួនឯងបានស្រាកស្រាន្តពីអាការតានតឹង ក៏ដូចជាការថែទាំសុខភាពផ្លូវចិត្តផ្ទាល់ខ្លួន។ ទំនាក់ទំនងរវាងតន្រ្តី និងសុខុមាលភាពទូទៅ គឺជាផ្នែកមួយដែលរុញឱ្យមនុស្សមានភាពរីកចម្រើនក្នុងផ្លូវវិជ្ជមាន ក៏ដូចជាការស្វែងរកសក្តានុពល គ្រប់គ្រងអាការបាក់ទឹកចិត្ត បន្ធូរបន្ថយស្ត្រេស និងការព្យាបាលឱ្យធូរស្បើយពីអាការតានតឹង។ Mindbodygreen បានបង្ហាញគន្លឹះអំពីរបៀបដែលតន្រ្តីមានឥទ្ធិពលលើអារម្មណ៍វិជ្ជមាន ដោយមានរៀបរាប់នៅខាងក្រោម ៖
១. តន្រ្តីជំរុញថាមពល ៖ ត្បិតថា ថាមពលអាចទទួលបានពីមជ្ឈដ្ឋានចម្រុះ តែក្នុងនោះការប្រើប្រាស់តន្ត្រីដើម្បីកាត់បន្ថយភាពតានតឹង និងជំរុញបានបន្ថែមនូវថាមពលផ្លូវចិត្ត។ ចម្រៀងប្រៀបដូចជា ការបន្ថែមនូវរស់ជាតិ នៃជីវិតប្រៀបដូចជាបង្អែមក្រោយបាយ ដែលផ្តល់នូវភាពរស់រវើកបន្ថែម។

២. ការបន្ធូរអារម្មណ៍សម្រាប់គ្រប់គ្នា ៖ ក្រៅតែពីការចាក់ចម្រៀងស្តាប់ម្នាក់ឯងដើម្បីបង្កើនថាមពល តន្រ្តីក៏អាចបង្កបរិយាកាសឱ្យកាន់តែរីករាយនៅពេលមានការជួបជុំមិត្តភ័ក្ដិ បងប្អូន និងកម្មវិធីកម្សាន្តឯទៀត។ នៅពេលមានការជួបជុំណាមួយ ដោយមានភ្ជាប់តន្រ្តីដើម្បីកំដរបរិយាកាស ក្នុងការផ្តល់នូវអារម្មណ៍ស្រស់ស្រាយ និងការដាក់អារម្មណ៍ជជែកគ្នាបានច្រើនជាងមុន។
៣. ការបង្កើតទំព័រថ្មីក្នុងថ្ងៃថ្មី ៖ ផ្លូវចិត្តនៃបុគ្គលម្នាក់ៗមានការប្រែប្រួល និងត្រូវការចាប់ផ្តើមជាថ្មី ក៏ដូចជាការបើកទំព័រថ្មីទាំងក្នុងដំណើរជីវិតផ្ទាល់ខ្លួន ឬក៏អាជីពវិជ្ជាជីវៈ ដែលជាហេតុធ្វើឱ្យយើងត្រូវការសម្លេងខាងក្រៅដើម្បីដាស់ស្មារតី ពោលពាក្យថ្នាក់ថ្នមលួងលោម បំពេអារម្មណ៍ ឬដើម្បីផ្ចង់សតិ ក៏ដូចជាភាសានៃការលើកទឹកចិត្តជាដើម៕































