ការសិក្សា ៖ DNA និងបរិស្ថានរស់នៅ មានតួនាទីសំខាន់ក្នុងការបង្កើតបុគ្គលិកលក្ខណៈមនុស្ស

អ្នកស្រាវជ្រាវជាច្រើន បានចំណាយពេលជាច្រើនទស្សវត្សរ៍សិក្សាលើគ្រួសារ កូនភ្លោះ កូនចិញ្ចឹម និងគ្រួសារចិញ្ចឹមបណ្ដោះអាសន្ន ដើម្បីយល់កាន់តែច្បាស់អំពីបុគ្គលិកលក្ខណៈហ្សែន និងឥទ្ធិពល នៃបរិស្ថានជុំវិញ មកលើចរិតលក្ខណៈមនុស្ស។

ខណៈពេលដែលមនុស្សម្នាក់ៗសុទ្ធតែមានចរិតលក្ខណៈដាច់ដោយឡែកពីគ្នា ការសិក្សាបង្ហាញថា ហ្សែនពិតជាមានឥទ្ធិពលលើបុគ្គលិកលក្ខណៈរបស់មនុស្ស។ ការសិក្សាទៅលើកូនភ្លោះ និងកូនចិញ្ចឹម បានបង្ហាញថា បុគ្គលិកលក្ខណៈរបស់មនុស្ស អាចទទួលមរតកពីឪពុកម្ដាយ ចន្លោះពី ៣០ ទៅ៦០ភាគរយ។

លទ្ធផល នៃការសិក្សានេះ មិនមែនមានន័យថា បរិស្ថានមិនមានឥទ្ធិពលលើបុគ្គលិកលក្ខណៈមនុស្សនោះទេ។ បុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ គឺមានសភាពស្មុគស្មាញ ហើយការស្រាវជ្រាវបង្ហាញថា កត្តាហ្សែន និងបរិស្ថាន សុទ្ធសឹងតែមានឥទ្ធិពលលើមនុស្ស និងការសម្ដែងចេញរបស់គេ។ កត្តាទាំងពីរនេះ ធ្វើអន្តរកម្មតាមរបៀបផ្សេងៗគ្នា ដើម្បីបង្កើតបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ។

ប្រភេទ នៃចរិតលក្ខណៈ

យោងតាមគម្រូ Big Five បុគ្គលិកលក្ខណៈត្រូវបានផ្សំឡើងដោយសមាសធាតុចំនួន ៥ ហើយបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ អាចមានធាតុទាំង ៥តិច ឬច្រើន ឬនៅចន្លោះលក្ខណៈស្នូលទាំង ៥នេះ។

ភស្ដុតាងបង្ហាញថា បុគ្គលិកលក្ខណៈធំៗទាំង ៥នេះ នឹងបង្កើតបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ និងត្រូវបានទទួលឥទ្ធិពលពីហ្សែន មានដូចជា ចរិតលក្ខណៈបើកចំហ (Openness) សតិសម្បជញ្ញៈ (Conscientiousness) អិចត្រូវឺសិន (Extroversion) បុគ្គលិកលក្ខណៈយល់ស្រប (Agreeableness) និងចរិតលក្ខណៈដែលលេចឡើងដោយសារបទពិសោធន៍ឈឺចាប់ (neuroticism) ដែលជំនួសដោយអក្សរកាត់ថា OCEAN ។

– ចរិតលក្ខណៈបើកចំហរ ៖ មានគំនិតច្នៃប្រឌិត បើកចិត្តក្នុងសាកល្បងធ្វើរឿងថ្មីៗ និងរីករាយក្នុងការគិតអំពីគំនិតអរូបី។

– សតិសម្បជញ្ញៈ (Conscientiousness) ៖ មានកម្រិតនៃការគិតខ្ពស់ មានកម្លាំងជំរុញផ្លូវចិត្តពីខាងក្នុង និងមានអាកប្បកិរិយាតម្រង់ទៅក្នុងគោលដៅ ដែលខ្លួនចង់សម្រេច។

– អិចត្រូវឺសិន (Extroversion) ៖ ជាមនុស្សចូលចិត្តទំនាក់ទំនងសង្គម ពូកែនិយាយ មានអំណះអំណាងច្រើន និងពោរពេញដោយអារម្មណ៍រំភើប។

– ចរិតលក្ខណៈយល់ស្រប (Agreeableness) ៖ អាចជឿទុកចិត្តបាន ស្មោះត្រង់ ចិត្តល្អ និងមានសេចក្ដីស្រឡាញ់។

– ចរិតលក្ខណៈដែលលេចឡើងដោយសារបទពិសោធន៍ឈឺចាប់ (neuroticism) ៖ ទុក្ខព្រួយច្រើន សោកសៅ អារម្មណ៍មិននឹងនរ និងមានការព្រួយបារម្ភច្រើន។

មនុស្សគ្រប់គ្នា សុទ្ធសឹងតែមានចរិតលក្ខណៈទាំង ៥ នេះ ដោយអាចមានតិច ឬច្រើន អាស្រ័យលើការទទួលមរកតហ្សែន និងបរិស្ថានដែលពួកគេរស់នៅ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...