ការអប់រំកុមារតូចនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤

បដិវត្តន៍ឧស្សាហកម្មទីបួន ឬដែលគេហៅជាញឹកញាប់ថា ឧស្សាហកម្ម ៤.០ កំពុងមានឥទ្ធិពល​យ៉ាងខ្លាំង​លើ​របៀប​បណ្តុះបណ្តាល​មនុស្ស​ជំនាន់ថ្មីនាពេលបច្ចុប្បន្ន​នេះ ដើម្បី​ឱ្យ​ពួកគេ​ត្រៀម​ខ្លួន​សម្រាប់ទីផ្សារ​ការងារ​នាពេល​អនាគត។

តាមការ​សិក្សា​ស្រាវជ្រាវ​របស់អ្នកអប់រំពិភពលោក កុមារ​ថ្ងៃនេះ យ៉ាងហោចណាស់​ត្រូវ​ដូរ​ការងារ​៧ដង​ក្នុង​មួយ​ជីវិតរបស់ពួកគេ ហើយ​ការងារ​ចំនួន៥ នៅ​ក្នុង​ចំណោម​ការងារទាំងនោះ គឺនៅមិនទាន់​មានរូបរាង​នៅ​ឡើយ ហើយ​គេ​ក៏​មិនដឹងដែរថា អ្វីដែលកុមារកំពុងរៀន​នៅ​សាលា​នាពេលបច្ចុប្បន្ន វាឆ្លើយតប​ទៅនឹង​ការងារ​ក្នុង​រយៈពេល​១៥ឆ្នាំទៀតដែរ​ឬទេ? ហើយ​បើតាម​ការ​សន្និដ្ឋាន នៅ​ឆ្នាំ២០៣០ មនុស្ស​វ័យក្មេងជាងពាក់កណ្តាល នឹង​គ្មានការងារធ្វើ ដោយសារ​តែ​ម៉ាស៊ីនធ្វើជំនួស ខណៈសមត្ថភាព​របស់ពួកគេ​មិនឆ្លើយ​តបទៅនឹង​តម្រូវ​ការ​ការងារ​នៅ​ក្នុងឆ្នាំ​២០៣០នោះ។ ដូច្នេះ តើគេនឹងអប់រំកុមារតូចយ៉ាងដូចម្តេច​នៅ​ក្នុងបរិបទបដិវត្តឧស្សាហកម្មទី៤នេះ?

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា និង​ជាអ្នកជំនាញអប់រំកុមារតូច មានប្រសាសន៍ថា តាំងតែពីឆ្នាំ២០១៨ នៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក គេ​បានបង្ហាញថា នៅ​ក្នុង​បដិវត្ត​កម្មឧស្សាហកម្មទី៤ បំណិនសតវត្សទី២១​ គឺអ្នកអប់រំ​ត្រូវ​យកចិត្ត​ទុកដាក់​ទៅ​លើជំនាញ​គ្រឹះចំនួន១៦ ដែលជា​តម្រូវការ​របស់​សិស្សានុសិស្ស ដើម្បីត្រៀម​លក្ខណៈ​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ពលកម្ម ដែលមានជាអាទិ៍ ៖ សមត្ថភាព​លើការសរសេរ និង​អាន, សមត្ថភាពលេខនព្វន្ត, សមត្ថភាពផ្នែកវិទ្យាសាស្រ្ត, សមត្ថភាព​ផ្នែកបច្ចេកវិទ្យា ICT, សមត្ថភាពផ្នែកហិរញ្ញវត្ថុ​, ការយល់ដឹងពីវប្បធម៌ និង​ពលរដ្ឋល្អ, ការគិតពិចារណា និងដោះស្រាយបញ្ហា, ការច្នៃប្រឌិត, ទំនាក់ទំនង, ការធ្វើកិច្ចសហប្រតិបត្តិការ, ការចង់ចេះចង់ដឹង, គំនិតផ្តួចផ្តើម, ការតស៊ូ និងភាពអត់ធន់, ការបន្ស៊ាំ និងការទទួលយក, ភាពជាអ្នកដឹកនាំ និង ការយល់ដឹងពីសង្គម និងវប្បធម៌។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវ គឹម សេដ្ឋានី បានបញ្ជាក់ថា គេបានធ្វើការ​សិក្សា​ទៅលើ​ក្រុមហ៊ុនធំៗ​ចំនួន៩០០នៅ​លើពិភពលោក ហើយ​រកឃើញថា ក្រុមហ៊ុន​ដែលជោគជ័យ ភាគច្រើននៃបុគ្គលិករបស់​គេ គឺមានជំនាញទន់​ច្រើនជាងបុគ្គលិក​ដែលមានជំនាញរឹង។

“ជំនាញទន់ គឺជា​ជំនាញដែលពាក់ព័ន្ធបំផុតសម្រាប់អនាគត។ ការងារដែលសូម្បីតែបញ្ញាសប្បនិម្មិត (AI) មិនអាច​ជំនួសបានដែរនោះ គឺជា​ការងារដែលត្រូវការបុគ្គលិកលក្ខណៈ​រឹងមាំរបស់មនុស្ស”

បើតាម​អ្នកប្រាជ្ញខាងកុមារតូច​និយាយថា អន្តរាគមន៍​កុមារ​ក្នុងវ័យដំបូង គឺសំខាន់ណាស់សម្រាប់​ការអភិវឌ្ឍមូលធនជំនាញមិន​មែនពុទ្ធិបញ្ញា និងមូលធនជំនាញពុទ្ធិបញ្ញា។ លោកជំទាវពន្យល់ថា កុមារតូច​មានការ​អភិវឌ្ឍ​នូវ​ចំណេះដឹង បំណិន គឺអាស្រ័យ​ទៅលើបរិបទ​ដែលពួកគេ​ទទួលបាន ពោល​គឺអាស្រ័យ​ទៅ​លើ​សង្គម​ដែលគេ​រស់នៅ ជាមួយ​នឹង​ការអប់រំ​ ហើយ​ការ​ផ្តល់​នូវបំណិន​ដែលជាមូលដ្ឋានគ្រឹះ ទាំង​បំណិនបញ្ញា ដែលគេ​ហៅថា បំណិនរឹង និងបំណិនពុទ្ធិមិនមែនបញ្ញា តាំងពីកុមារតូច គឺវាបានលូតលាស់ ហើយ​វាជាមូលដ្ឋានសម្រាប់​ការ​អភិវឌ្ឍខ្លួនរបស់ពួកគេ​ពេញមួយ​ជីវិត។

សរុបមកវិញ ក្នុងសម័យបដិវត្តន៍ឌីជីថល ការផ្តោតលើការអប់រំកុមារតូចត្រូវតែផ្លាស់ប្តូរពីការទន្ទេញចាំ ទៅជាការអភិវឌ្ឍជំនាញច្នៃប្រឌិត ភាពអត់ធ្មត់ និងសមត្ថភាពគ្រប់គ្រងអារម្មណ៍ ដើម្បីត្រៀម​ខ្លួន​សម្រាប់ការ​ចូលរៀន​នៅ​បឋមសិក្សា និង​ការ​ទទួលយក​នូវ​ការ​អប់រំពេញមួយជីវិត។ នេះជាមូលដ្ឋានសម្រាប់ការរៀបចំមនុស្សជំនាន់ថ្មីឱ្យឆ្លើយតបនឹងសង្គមដែលមានបច្ចេកវិទ្យារីកចម្រើន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *