អ្នកជំនាញប្រាប់ពីវិធីគ្រប់គ្រងហិរញ្ញវត្ថុ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំខ្មែរ កុំឱ្យ​មាន​បញ្ហា​ក្រោយ​ចូលឆ្នាំរួច

ការគ្រប់គ្រងហិរញ្ញវត្ថុអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ពិតជាសំខាន់ ព្រោះស្ថានភាពបច្ចុប្បន្ន​ប្រជាពលរដ្ឋមិនសូវមានចំណូល តែការចំណាយច្រើន សំខាន់មួយទៀតគឺបំណុល។ អ្នកជំនាញហិរញ្ញវត្ថុ យល់ឃើញថា អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ប្រសិនប្រជាពលរដ្ឋ ជាពិសេសយុវជន ចាយមិនបានគិតគូរ រៀបចំហិរញ្ញវត្ថុមិនបានត្រឹមត្រូវ នឹងមានបញ្ហាច្រើននៅពេលក្រោយ។

លោក ទិត្យ កំរង ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនឫទ្ធិពល និងអេបកត់លុយ មានប្រសាសន៍ថា ជាធម្មតាពិធីបុណ្យជាតិធំៗនៅកម្ពុជារៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ហើយការចំណាយច្រើនកើតមានឡើងក្នុងពេលនោះ។ សម្រាប់អ្នកមានចំណូលខ្ពស់មិនជាបញ្ហា ប៉ុន្តែសម្រាប់អ្នកចំណូលមធ្យម កាលណាចំណាយច្រើនអាចប៉ះដល់ចំណូលប្រចាំខែ និងប្រចាំថ្ងៃ ប្រសិនចាត់ចែងលុយកាក់មិនបានត្រឹមត្រូវ។

លោក ទិត្យ កំរង ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនឫទ្ធិពល និងអេបកត់លុយ

លោក ទិត្យ កំរង បន្ថែមថា ជាទូទៅ ទាល់តែយើងបានរៀបចំថវិកាប្រចាំឆ្នាំឱ្យបានត្រឹមត្រូវ ដឹងថាចំណូលប្រចាំខែទទួលបានប៉ុន្មាន? ហើយចំណាយយប្រចាំខែប៉ុន្មាន? ម៉្យាងវិញទៀត មិនមែនដល់ពេលមានបុណ្យប្រពៃណីជាតិចូលឆ្នាំខ្មែរ ទើបចាប់ផ្ដើមគិតនោះទេ គឺត្រូវគិតទុកជាមុន ដើម្បីដកចំណែកថវិកាណាមួយត្រៀមសម្រាប់ចំណាយពេលមានពិធីបុណ្យជាតិធំៗ។

ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនឫទ្ធិពល និងអេបកត់លុយ បន្ថែមថា សព្វថ្ងៃនេះ អ្នកមានប្រាក់ខែថេរមិនសូវជាមានបញ្ហានោះទេ ប៉ុន្តែសម្រាប់អ្នកប្រកបមុខរបរដោយខ្លួនឯង (សេដ្ឋកិច្ចក្រៅប្រព័ន្ធ) អាចជួបបញ្ហាប្រឈមនៅពេលចំណូលទាបជាងចំណាយ។ ដូច្នេះ ការចំណាយត្រូវតែប្រុងប្រយ័ត្នឱ្យបានច្រើន គឺត្រូវកាត់បន្ថយចំណាយណាមួយចំនួនដែលមិនចាំបាច់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ។

ដើម្បីកាត់បន្ថយ​ការអស់លុយពីហោប៉ៅ​ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ លោក ទិត្យ កំរង បានផ្តល់ជា​គន្លឹះថា នៅពេលទៅស្រុកកំណើត ការហូបចុក ការចំណាយនានាគួរតែសន្សំសំចៃ ប្រើមធ្យោបាយកាត់បន្ថយចំណាយ ជាវិធីដែលអាចជួយកុំឱ្យមានបញ្ហាខ្វះខាតនៅពេលចប់ចូលឆ្នាំខ្មែរ។ លោកបន្តថា អ្វីដែលត្រូវគិតគូរ គឺគិតគូរពីរបៀបធ្វើផែនការថវិកា យ៉ាងហោចណាស់ធ្វើមួយឆ្នាំម្ដង ខែណាខ្លះត្រូវចំណាយប៉ុន្មាន? ដោយរៀបចំជាកញ្ចប់ថវិកាសម្រាប់បុណ្យចូលសកល បុណ្យចូលឆ្នាំខ្មែរ ឬត្រៀមកញ្ចប់លុយសម្រាប់ខែមានពីធីមង្គលការច្រើនផងដែរ។ ដូច្នេះ ត្រូវគិតពិចារណាកាត់បន្ថយចំណាយណាខ្លះដែលមិនចាំបាច់ ព្រោះចំណាយខ្លះគ្រាន់តែជាចំណង់ មិនមែនជាតម្រូវការនោះទេ។

ជាមួយគ្នានេះ លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community ក៏​បានលើកឡើងដែរថា អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ លោកសង្កេតឃើញថា​ ការចំណាយដែលច្រើនជាងគេ គឺការចំណាយលើគ្រឿងស្រវឹង ដែលអាចប៉ះពាល់ដល់សុខភាព គ្រោះថ្នាក់ចរាចរណ៍ដល់ជីវិតខ្លួនឯង និងអ្នកដទៃ។

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community

ឆ្លើយតបសំណួរ តើចាត់ចែងលុយដូចម្ដេចអំឡុងពេលចូលឆ្នាំខ្មែរ? លោក គីម តារា មានប្រសាសន៍ថា គួរចំណាយលើអ្វីដែលចាំបាច់ ឧទាហរណ៍ យើងធ្វើបុណ្យទានតាមប្រពៃណី​ ទៅវត្តប្រគេនចង្ហាន់ព្រះសង្ឃ ជូនលុយចាស់ៗ ធ្វើម្ហូបអាហារជុំគ្រួសារជាធម្មតា តែកុំចំណាយលើគ្រឿងស្រវឹងច្រើនលើសលប់ពេក។ បើអាចអត់ផឹកគ្រឿងស្រវឹងបានកាន់តែប្រសើរ តែបើចង់អាចផឹកក្នុងបរិមាណតិចតួច កុំឱ្យដល់លក្ខណៈគ្រប់គ្រងស្មារតីមិនបាន ឬចំណាយលើស្រាបៀរច្រើនជ្រុល។

បើតាមលោក គីម ដារ៉ា វិធីដែលល្អបំផុតក្នុងការរៀបចំហិរញ្ញវត្ថុក្នុងពេលបុណ្យចូលឆ្នាំខ្មែរ គឺកំណត់ចំនួនលុយដែលត្រូវចាយ។ ត្រូវមានកញ្ចប់ចំណាយច្បាស់លាស់ ដោយមិនចំណាយខុសពីអ្វីដែលបានកំណត់។ ឧទាហរណ៍ ក្នុងកញ្ចប់លុយ ១០០ដុល្លារ យើងកំណត់ចាយត្រឹម ៨០ភាគរយ ហើយ២០ភាគរយទៀត ត្រៀមសម្រាប់ការចំណាយលើសណាមួយ។ លោក គីម ដារ៉ា បន្តថា នៅពេលយើងកំណត់ច្បាស់លាស់ ការគ្រប់គ្រងអារម្មណ៍ ផ្លូវចិត្ត ក៏មានភាពប្រសើរឡើង ដោយសារយើងមានភាពម្ចាស់ការលើខ្លួន​ឯង ហើយនៅពេលចប់ពិធីបុណ្យចូលឆ្នាំ ត្រឡប់មកធ្វើការវិញក៏មិនភ័យព្រួយ ព្រោះបានកំណត់ការចំណាយរួចរាល់ហើយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *