យុវជនរៀនធ្វើខ្លួនជាមនុស្សមានគំនិតឯករាជ្យ អាចបង្កើតឱកាសរីកចម្រើនសម្រាប់ខ្លួនឯង

អត្ថបទមួយចុះផ្សាយដោយ Urban Wellness បានសរសេរថា ពេលខ្លះយុវជនគួរទទួលយកមតិយោបល់ពីអ្នកដទៃដើម្បីដឹកនាំដំណើរជីវិតជារឿងដ៏ប្រសើរ ប៉ុ​ន្តែ​ទន្ទឹមគ្នានេះ យុវជនក៏ត្រូវចេះបដិសេដគំនិតយោបល់ទាំងនោះដែរ​ ។ យុវជនត្រូវមានគំនិតឯករាជ្យ ច្បាស់លាស់លើការគិតរបស់ខ្លួន ដោយ​សារ​គំនិ​ត​វិជ្ជ​មា​ន​ដោ​យឯករាជ្យ អាចបន្ថែមសេចក្ដីសុខនិងនាំឱ្យរីកចម្រើននៅក្នុងជីវិត ។ ខាងក្រោមនេះជាវិធី ៥យ៉ាងជួយឱ្យយុវជនក្លាយជាមនុស្សមានគំនិតឯករាជ្យអាចនាំជីវិត​កាន់តែប្រសើរ ។

១. ជឿជាក់លើខ្លួនឯង ៖ ជំនឿចិត្តធ្វើឱ្យមនុស្សមានគំនិតឯករាជ្យ ហើយអាចជ្រើសរើសគំនិតមួយដែលល្អបំផុតសម្រាប់អ្នក។ អ្នកមិនចាំបាច់រង់ចាំនរណាម្នាក់អនុញ្ញាតឱ្យខ្លួនអ្នកធ្វើ ឬធ្វើតាមទាំងស្រុងនោះទេ ។ ជឿជាក់លើខ្លួនឯង អាចនាំឱ្យអ្នកដោះស្រាយបញ្ហាបានច្រើន និងកាន់តែមានប្រសិទ្ធភាព ព្រមទាំងមានចិត្តសាកល្បងធ្វើអ្វីថ្មីៗ និងរៀនជម្នះឧបសគ្គដោយមានទំនុកចិត្តទៅលើខ្លួនឯង ។

២.​ រៀនសម្រេចចិត្តឱ្យកាន់តែប្រសើរ ៖ នៅពេលអ្នកមានទំនុកចិត្តដោះស្រាយបញ្ហាក្នុងស្ថានភាពលំបាក នោះអ្នកនឹងដឹងថា អ្នកអាចសម្រេចចិ​ត្ត​បានប្រសើរជាងមុនកម្រិតណា។ គំនិតឯករាជ្យជាងមុននេះ នឹងជួយអ្នកឱ្យរៀនបង្កើតជម្រើសដែលល្អបំផុតសម្រាប់ខ្លួនឯង និងធ្វើកិច្ចការដោយមិនរុញរាឡើយ ។

៣. កាត់បន្ថយភាពតានតឹងក្នុងចិត្ត ៖ យុវជនអាចគ្រប់គ្រងអារម្មណ៍ និងបញ្ហារបស់អ្នកបានប្រសើរជាងមុន ប្រសិនបើចេះកាត់បន្ថយភាពតានតឹងក្នុងចិត្ត និងលះបង់គំនិតអវិជ្ជមានលើខ្លួនឯង ។ យុវជនត្រូវចេះគ្រប់គ្រងស្ថានភាពផ្លូវចិត្តផ្ទាល់ខ្លួនឱ្យបានល្អ នោះបញ្ហាទាំងឡាយនឹងដោះស្រាយបានដោយងាយ ឬមិនត្រូវការជំនួយពីអ្នកដៃទាល់តែសោះ លើកលែងតែករណីចាំបាច់តែប៉ុណ្ណោះ ។

៤. សាកល្បងធ្វើអ្វីដែលអ្នកចង់ធ្វើ៖ រៀនបើកចិត្តឱ្យទូលាយ ជួបមនុស្សថ្មី ទៅកន្លែងថ្មី ដំណើរផ្សងព្រេងថ្មី បង្កើតគំនិតច្នៃប្រតិដ្ឋឱ្យបានច្រើន នោះ​នឹង​ក្លាយ​ជា​ម​​​នុស្សមានសេរីភាពកាន់តែខ្ពស់ ព្រមទាំងអាចធ្វើអ្វីៗដែលនាំឱ្យអ្នកសប្បាយចិត្ត។ ធ្វើបែបនេះយុវជនអាចរកឃើញខ្លួនឯង ជំរុញខ្លួនឯងឱ្យក្លាយជាមនុស្ស​ហ៊ា​ន​ប្រកួតប្រជែងដើម្បី​ការរីកចម្រើន ។

៥. គោរពនិងផ្តល់តម្លៃដល់ខ្លួនឯង៖ យុវជនត្រូវសាកល្បងគិតថា គ្មាននរណាម្នាក់ឱ្យតម្លៃអ្នកជាងខ្លួនឯងនោះទេ ។ នៅពេលដែលអ្នកមានគំនិតឯករាជ្យ វាមិនជា​រឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ផ្ទុយទៅវិញអ្នកបានបង្កើនគោរពនិងឱ្យតម្លៃខ្លួនឯង ។ គិតវិជ្ជមានដល់ខ្លួនេង ជួយឱ្យយុវជនដោះស្រាយរឿងលំបាកៗបានយ៉ាងច្រើន ហើយសម្រេចចិត្តបានល្អប្រសើរ ។ សកម្មភាពទាំងអស់នេះនឹងជះឥទ្ធិពលវិជ្ជមានដល់តម្លៃខ្លួនឯង និងទស្សនៈរបស់អ្នកដទៃគិតមកលើខ្លួនអ្នក ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។