បច្ចេកវិទ្យា ៖ អ្នកអភិវឌ្ឍគេហទំព័រ (Website) ដំបូងបង្អស់របស់ពិភពលោកត្រូវបានគេស្គាល់ឈ្មោះថា Tim Berners Lee ជាបុរសជនជាតិអង់គ្លេស បានបង្កើតគេហទំព័រមួយប្រភេទដាក់ឈ្មោះថា World Wide Web ដែលគ្រានោះលោកជាបុគ្គលិកបំពេញការងារនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវអ៊ឺរ៉ុបលើកអាវុធនុយក្លេអ៊ែរ (European Organization for Nuclear Research)។
គេហទំព័រដំបូងដែលត្រូវបានផលិតនិងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៩១ ដែលមានផ្តល់ព័ត៌មាននិងពន្យល់ពីរបៀបបង្កើតគេហទំព័រ និងការបង្កើត Web Server ។ គ្រានោះអាសយដ្ឋាននៃគេហទំព័រដំបូងបង្អស់របស់ពិភពលោក http://info.cern/hypertext/WWW/TheProject.htl ។ ទិន្នន័យជំនាន់ចុងក្រោយរបស់គេហទំព័រនេះ ត្រូវបានបញ្ចូលនៅក្នុងឆ្នាំ១៩៩២ ហើយភ្ជាប់ទៅកាន់ទំព័ររក្សាទុកដែលមានអាស័យដ្ឋាន https://www.w3.org/History/19921103-hypertext/hypertext/WWW/TheProject.html ។
គេដឹងថា លោក Tim Berners Lee បានកំណត់និយមន័យរបស់ HTML ដែលប្រើដើម្បីបង្កើតគេហទំព័រ HTTP (Hyper Text Transfer Protocol) និង URLs (Universal Resource Locators) ហើយរាល់ការវិវត្តទាំងនេះបានចាំផ្តើមនៅរវាងឆ្នាំ១៩៨៩ និង១៩៩១ ។ លោក Tim Berners Lee កើតនៅទីក្រុងឡុងប្រទេសអង់គ្លេស និងបានបញ្ចប់ការសិក្សាផ្នែករូបវិទ្យាពីសាកលវិទ្យាល័យ Oxford ក្នុងឆ្នាំ១៩៧៦។
សូមជម្រាបថា គេហទំព័រដំបូងដែលមានឈ្មោះថា World Wide Web ប្រើប្រាស់មាន Web Browser មានកម្រិតក្រាហ្វិកស្អាត ហើយមានប្រើប្រាស់ទម្រង់អក្សរនិងទំហំទម្រង់អក្សរមួយចំនួនសម្រាប់ជ្រើសរើសបានសម្រាប់អ្នកប្រើប្រាស់។ ក្រៅពីនោះវាក៏អាចផ្តល់មុខងារទាញយករូបភាព សំឡង និងរូបភាពបែបសកម្មភាព (Animation) ព្រមទាំងចាក់ភាពយន្តបាន ដាក់បញ្ចូលព័ត៌មាន និងជាពិសេសអាចកែប្រែ និងរចនាបានដោយងាយស្រួល៕
ជីវប្រវត្តិ: ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Education និង AMS Economy ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍នៅក្នុងវេទិកា «ក្រមសីលធម៌ក្នុងវិស័យអក្សរសិល្ប៍» នៃកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៨ ដែលកំពុងប្រព្រឹត្តទៅនៅខេត្តព្រៃវែង
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើមខណៈសិស្សភាគច្រើនដែលមានអាយុ១៣ឆ្នាំ កំពុងសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ យុវតី ប៊ី បានលក្សី មកពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងប្រព្រឹត្តទៅនៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខ ក្រសួងអប់រំ ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍ះអម
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្នុងសារលិខិតអបអរសាទរ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅថ្ងៃទី១ វិច្ឆិកា ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ព្រឹត្តិការណ៍, អប់រំកុមារតូចតើអាចបណ្តុះជំនាញគិតពិចារណាដល់កុមារតាំងពីតូចបានទេ? ចម្លើយរបស់អ្នកជំនាញអប់រំជាច្រើន បានឆ្លើយថា «បាន»។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍អ្នកជំនាញផ្នែកអប់រំបានគាំទ្រចំពោះទិសដៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញឱ្យសាលារដ្ឋបង្កើន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង គឺជាវិធានការដោះស្រាយបញ្ហាកង្វះគ្រូបង្រៀន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ត្បិតថាក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងទៅនេះ ចំនួនសិស្សថ្នាក់វិទ្យាសាស្រ្តសង្គម មានចំនួនច្រើនជាងចំនួនសិស្សថ្នាក់វិទ្យាសាស្រ្ត