ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសពីការដាក់ដំណើរការសាកល្បងគេហទំព័រ www.duraseksa.com សម្រាប់គាំទ្របន្ថែមដល់ការរៀន និងបង្រៀនជាលក្ខណៈបណ្ដុំ ក្នុងបរិការណ៍ នៃការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ។
តាមការបញ្ជាក់របស់ក្រសួងអប់រំ គេហទំព័រ www.duraseksa.com គឺជាគេហទំព័របន្ថែមថ្មីមួយទៀតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានបញ្ចូលវីដេអូនៃការបង្រៀនគ្រប់មេរៀន និងគ្រប់មុខវិជ្ជា សម្រាប់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ទាំងអស់ ចាប់ពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ។
លើសពីនេះ វីដេអូនៃការបង្រៀនទាំងអស់ត្រូវបានផលិតឡើងដោយនាយកដ្ឋានអប់រំកុមារតូច នាយកដ្ឋានបឋមសិក្សា នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ និងកម្មវិធីសាលារៀនជំនាន់ថ្មី ព្រមទាំងមានកិច្ចសម្របសម្រួលពីមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងពីចម្ងាយ ។

លើសពីនេះទៀត គេហទំព័រក៏បានបញ្ជូលវីដេអូឯកសារ និងវីដេអូ នៃការបង្រៀនសម្រាប់ការអប់រំក្រៅប្រព័ន្ធ ការអភិវឌ្ឍយុវជន ការបណ្តុះបណ្តាលគ្រូ និងមាតិកាឌីជីថលមួយចំនួនទៀត ។
ជាមួយគ្នានេះ ក្រសួងអប់រំក៏លើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ ចុះឈ្មោះជាសមាជិកជាមួយគេហទំព័រ “ទូរសិក្សា” www.duraseksa.com នេះ និងចំណាយពេលរៀនដោយការទស្សនាវីដេអូ នៃការបង្រៀនតាមមេរៀន តាមមុខវិជ្ជានីមួយៗ និងកម្រិតថ្នាក់មុនពេលចូលរៀនជាបណ្ដុំ ។
សូមជម្រាបដែរថា នៅលើគេហទំព័រ “ទូរសិក្សា” www.duraseksa.com មានលក្ខណៈសំខាន់ៗចំនួនបី រួមមាន ទី១. បញ្ជូលមេរៀន និងមុខវិជ្ជាដែលរៀបរៀងដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចែករំលែកឱ្យសិស្សានុសិស្សទាំងអស់អាចសិក្សាបានគ្រប់ទីកន្លែង, ទី២. មេរៀនតាមសាលាច្រើនជាង៣០ ត្រូវបានបង្ហោះមកកាន់គេហទំព័រមួយនេះ និង ទី៣. មេរៀនផ្សាយផ្ទាល់ ដែលសិស្សានុសិស្សអាចរៀនខណៈកំពុងផ្សាយផ្ទាល់ដោយលោកគ្រូ អ្នកគ្រូ ទៅតាមតម្រូវការរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

សាកលវិទ្យាល័យ Moscow Polytechnic University ប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/08/2026
Moscow Polytechnic University ប្រកាសបើកទទួលពាក្យអាហារូបករណ៍ពីនិស្សិតកម្ពុជា

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន ១២៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/09/2024
សម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ដែលចង់ទទួលបានជំនាញមួយពិតប្រាកដសម្រាប់ជីវិត ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/06/2026
សាកលវិទ្យាល័យ RMIT នៃប្រទេសអូស្រ្តាលី បានប្រកាសពីការផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2023
លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2024
ជាឱកាសសម្រាប់និស្សិតដែលចង់បន្តការសិក្សានៅសាកលវិទ្យាល័យ Totonto ប្រទេសកាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាសជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/09/2025
សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានប្រកាសជ្រើសរើសសិស្សនិស្សិតឱ្យចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































