មេដឹកនាំរុស្សីលោក Vladimir Putin បុរសរៀនភាសាអាល្លឺម៉ង់និងអង់គ្លេសតំណាលគ្នាក្នុងពេលតែមួយ

លោក Vladimir Putin ជាមេដឹកនាំដ៏ល្បីល្បាញរបស់រុស្សី ត្រូវបានគេចាត់ទុកថាជាបុរសខ្លាំងនិងមានឥទ្ធិពលបំផុតក្នុងប្រទេសនិងភពលោក ហើយថ្មីៗនេះលោកទើបតែបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយចូលជាធរមាន អនុញ្ញាតរូបលោកដឹកនាំប្រទេសរុស្សីរហូតដល់ឆ្នាំ 2036 ដោយមិនចាំបាច់មានការបោះឆ្នោតឡើយ។ រឿងមួយក្នុងចំណោមរឿងអស្ចារ្យជាច្រើន គេដឹងថា លោកធ្លាប់សិក្សាភាសាអាល្លឺម៉ង់និងអង់គ្លេសតំណាលគ្នាក្នុងពេលតែមួយ វាគ្រាន់តែជាផ្នែកមួយតូចនៃភាពអស្ចារ្យក្នុងជីវិតរបស់លោក​តែប៉ុណ្ណោះ។

បុរសខ្លាំងរបស់រុស្ស៊ីរូបនេះ មានប្រវត្តិដោះស្រាយនឹងជម្នះរឿងរ៉ាវលំបាកៗតាំងពីកុមារ និងធ្លាប់ឆ្លងកាត់ជីវិតក្នុងឆាកនយោបាយអស់ជាច្រើនឆ្នាំ។ លោកប្រធានាធិបតី​រុស្សី Vladimir Putin បច្ចុប្បន្នកំពុងមានឈ្មោះកាន់តែខ្លាំងលើលោកតាមរយៈការដឹកនាំប្រទេសព្រមទាំងចូលរួមក្នុងសកម្មភាពការដោះស្រាយបញ្ហាអន្តរជាតិជាច្រើន បន្ទាប់ពីប្រឡូកក្នុងឆាកនយោបាយតាំងពីឆ្នាំ1999 មកម្ល៉េះ។

និយាយពីជីវិតនៅអតីតកាលលោក Putin ដឹងក្តីនិងធំធាត់ឡើងក្នុងសម័យសហភាពសូវៀតរីកចម្រើន ដោយគ្រានោះលោកត្រូវរស់នៅជាមួយនឹងគ្រួសារចំនួនបីនៅក្នុងបន្ទប់អាផាតមិតមួយរួមគ្នា។ ជីតារបស់លោក Putin មានប្រវត្តិជាចុងភៅរបស់អតីតមេដឹកនាំកុម្មុយនីសដ៏ល្បីល្បាញរបស់រុស្សីលោក Lenin និងក្រោយមកក៏ធ្លាប់ធ្វើជាចុងភៅឱ្យមេដឹកនាំសូវៀតមួយរូបទៀត គឺលោក Stalin ។

កាលពីឆ្នាំ 2013 លោក Putin បានធ្វើរឿងភ្ញាក់ផ្អើលមួយដោយលោកបានប្រកាសសុំលែងលះជាមួយនឹងភរិយាដើមរបស់ខ្លួននៅក្នុងពេលដែលចូលរួមក្នុងកម្មវិធីជប់លៀងមួយ។ តែរឿងនេះ មិនមានអ្វីធ្វើឱ្យប៉ះពាល់ដល់ដំណើរជីវិតអ្នកទាំងពីរឡើយ។ លោកបានក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ខ្មៅកីឡាយូដូ តាំងតែពីអាយុ 18 ឆ្នាំហើយលោកនៅតែហ្វឹកហាត់កីឡានេះដដែលមកទល់បច្ចុប្បន្ន ទោះបីមមាញឹកខ្លាំងយ៉ាងណាក្តី។

តាំងតែពីធំដឹងក្តីមក លោក Putin គឺជាមនុស្សដែលនិយមចូលចិត្តមើលសៀវភៅរឿងបែបចារកម្មបំផុត។ បុរសរូបនេះ មានប្រវត្តិធ្លាប់ប្រឡូកធ្វើជាចារកម្មដោយគាត់ចូលរួមជាមួយទីភ្នាក់ងារស៊ើបការណ៍ពិសេសរបស់សហភាពសូវៀត KGB តាំងពីឆ្នាំ 1980 ហើយធ្លាប់ជួយការងារចារកម្មរបស់សហភាពសូវៀតលើប្រទេសមួយចំនួនក្នុងតំបន់អ៊ឺរ៉ុប។

លោក Putin គេស្គាល់ថាជាអ្នកចូលចិត្តសត្វចិញ្ចឹមខ្លាំង ហើយពេលខ្លះលោកថែមទាំងនាំសត្វទាំងនោះទៅចូលរួមកិច្ចប្រជុំធំៗជាមួយនឹងមេដឹកនាំលើពិភពលោកទៀតផង។ លោកជាមនុស្សសិក្សាភាសាអាល្លឺម៉ង់និងអង់គ្លេសក្នុងពេលតំណាលគ្នា ប៉ុន្តែជាលទ្ធផលការប្រើប្រាស់ភាសាអាល្លឺម៉ង់គឺបានយ៉ាងស្ទាត់ជំនាញជាងភាសាអង់គ្លេស។

អាថ៌កំបាំងមួយមិនទាន់ជ្រះមន្ទិលពីសារធារណជន គឺមានព័ត៌មានជាច្រើនចេញផ្សាយថា កូនស្រីបង្កើតពីររូបរបស់លោកត្រូវបានរក្សាការសម្ងាត់អំពីការរស់នៅរបស់ពួកគេ ហើយថែមទាំងលាក់ឈ្មោះនិងប្រវត្តិពិតប្រាកដ ដើម្បីសិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសលោកខាងលិចផងដែរ៕s


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកនិពន្ធ កំពុងព្រួយបារម្ភពីការប្រើប្រាស់ AI ឱ្យសរសេរស្នាដៃអក្សរសិល្ប៍

នៅក្នុងវេទិកា «ក្រមសីលធម៌ក្នុងវិស័យអក្សរសិល្ប៍» នៃកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៨​ ដែល​កំពុងប្រព្រឹត្តទៅនៅខេត្តព្រៃវែង
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

អាយុទើប១៣ឆ្នាំ បញ្ចប់បាក់ឌុប និទ្ទេស B! យុវតី ប៊ី បាន់លក្ស្មី មានសមត្ថភាពពិសេសតាំងពីកំណើត បំណងចង់ក្លាយជាគ្រូពេទ្យនាថ្ងៃអនាគត

ខណៈសិស្សភាគច្រើនដែលមានអាយុ១៣ឆ្នាំ កំពុងសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ យុវតី ប៊ី បានលក្សី មកពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ នឹងបង្ហាញពីការអប់រំភាសាបារាំងនៅកម្ពុជា ក្នុងព្រឹត្តិការណ៍អម “ភូមិហ្វ្រង់កូហ្វូនី”

ក្នុង​ឱកាស​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែល​គ្រោងប្រព្រឹត្ត​ទៅ​នៅពាក់កណ្តាល​ខែវិច្ឆិកា ខាងមុខ ក្រសួងអប់រំ ក៏​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ះអម
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បវេសនកាលឆ្នាំសិក្សាថ្មី ៖ ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញនូវគន្លឹះសំខាន់ៗ ដើម្បីពង្រឹងគុណភាពអប់រំ

ក្នុងសារលិខិតអបអរសាទរ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅថ្ងៃទី១ វិច្ឆិកា ២០២៦ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា
ព្រឹត្តិការណ៍, អប់រំកុមារតូច

របៀបបណ្តុះកូនឱ្យចេះគិតបែបពិចារណា ៖ ៥ វិធីងាយៗដែលឪពុកម្តាយធ្វើបាននៅផ្ទះ

តើអាចបណ្តុះជំនាញគិតពិចារណាដល់កុមារតាំងពីតូចបានទេ? ចម្លើយរបស់អ្នកជំនាញអប់រំជាច្រើន បានឆ្លើយថា «បាន»។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញអប់រំគាំទ្រទិសដៅបន្ថែមម៉ោងសិក្សានៅសាលារដ្ឋដល់៦ម៉ោងក្នុងមួយថ្ងៃ តែស្នើសុំឱ្យមានធនធានគ្រប់គ្រាន់តាមលទ្ធភាពសាលា

អ្នកជំនាញផ្នែកអប់រំបានគាំទ្រចំពោះទិសដៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញឱ្យសាលារដ្ឋបង្កើន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សម្តេចធិបតី ៖ ការជ្រើសរើសគ្រូបង្រៀនតាមកិច្ចព្រមព្រៀងការងារ ដើម្បីដោះស្រាយបញ្ហាកង្វះគ្រូនៅតាមសាលារៀន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង គឺជាវិធានការដោះស្រាយបញ្ហាកង្វះគ្រូបង្រៀន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

នាយករដ្ឋមន្ត្រីជំរុញឱ្យសាលារៀនពង្រឹងមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីអប់រំ ៖ ចំណោមសិស្សនិទ្ទេស A, ជាង ៨៧% ជាសិស្សមកពីថ្នាក់វិទ្យាសាស្រ្ត

ត្បិតថាក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិកន្លងទៅនេះ ចំនួនសិស្សថ្នាក់វិទ្យាសាស្រ្ត​សង្គម​ មានចំនួនច្រើនជាងចំនួនសិស្សថ្នាក់វិទ្យាសាស្រ្ត

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon