កញ្ញា ហោ សិរីរតនា ប្រាប់បទពិសោធន៍ដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអេស្ប៉ាញ

ភ្នំពេញ- ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញអគ្គិសនី និងជំនាញសេដ្ឋកិច្ចពីសាកលវិទ្យាល័យពីរផ្សេងគ្នា បច្ចុប្បន្ន​ កញ្ញា ហោ សិរីរតនា កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ជំនាញសេដ្ឋកិច្ច និងជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង, កាលពីពេលថ្មីៗនេះ កញ្ញា​ទើប​តែបានជាប់អាហារូបករណ៍ទៅសិក្សា​នៅប្រទេស​អេស្ប៉ាញរយៈពេល​៤ខែ ។

កញ្ញា ហោ សិរីរតនា បានរៀបរាប់ថា អាហារូបករណ៍​ដែល​កញ្ញាបានជាប់នេះ គឺជាកម្មវិធី Exchange Program របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង សហការណ៍ជាមួយសាកលវិទ្យាល័យ Vigo ប្រទេសអេស្ប៉ាញ ដោយ​ផ្ដោតលើការធ្វើការសិក្សាស្រាវជ្រាវ សម្រាប់និស្សិត បុគ្គលិក និងសាស្រ្តាចារ្យនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងតែប៉ុណ្ណោះ ។ កម្មវិធីនេះ ជាជំនួយរបស់រដ្ឋាភិបាល នៃសហភាពអឺរ៉ុបដែលមានឈ្មោះថា Erasmus+ and European Solidarity Corps ជាមួយសាកលវិទ្យាល័យ Vigo នៃប្រទេសអេស្ប៉ាញ សម្រាប់​ឆ្នាំសិក្សា២០២២ ។

ជាមួយស្នាមញញឹមដែលមានថ្ពាល់ខួច កញ្ញា រតនា បានបញ្ជាក់ថា ដើម្បីទទួលបានអាហារូបករណ៍នេះ បេក្ខជនត្រូវមានឯកសារភ្ជាប់ជាមួយ ប្រវត្តិរូបសង្ខេប, Motivation letter, សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, សញ្ញាបត្របរិញ្ញាបត្រ និង លិខិត Study plan ។ យ៉ាងណាមិញចំណុចដែលសំខាន់ក្នុងការដាក់ពាក្យអាហារូបករណ៍នេះ គឺការពិនិត្យមើលប្រវត្តិសិក្សារបស់បេក្ខជនផ្ទាល់តាមរយៈប្រវត្តិរូបសង្ខេប សញ្ញាបត្រមធ្យមសិក្សា ព្រឹត្តិបត្រពិន្ទុ ការសរសេរលិខិត Motivation letter ឬ Study Plan ។ លើសពីនេះការពិនិត្យលើលិខិត Motivation letter ឬ study plan និងកម្រិតភាសាអង់គ្លេសជារឿងដែលសំខាន់ ព្រោះវាជាចំណុចដែលអ្នកអាចបង្ហាញពីគោលបំណង និងគោលដៅនាពេលអនាគតរបស់អ្នកក្នុងការអភិវឌ្ឍន៍ខ្លួនឯងដើម្បីប្រទេសជាតិ ឱ្យគណកម្មការជ្រើសរើសបានដឹងពីបេក្ខភាព ។

តាមពិត​ទៅ មុនទទួលបានអាហារូបករណ៍ទៅសិក្សារយៈពេលខ្លីនៅប្រទេសអេស្ប៉ាញ កញ្ញា រតនា ក៏ធ្លាប់បោះបង់ការប្រឡងអាហារូបករណ៍ទៅប្រទេសចិនផងដែរក្នុងអំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី២ ដែលជាជំនួយផ្ទាល់របស់អគ្គិសនីកម្ពុជា ព្រោះតែស្ដាយការសិក្សាជំនាញសេដ្ឋកិច្ច ។ ហើយ​រហូតមកដល់ពេលនេះទើបកញ្ញាមានឱកាសដាក់ពាក្យអាហារូបករណ៍ បើទោះបីជាមានរយៈពេលខ្លី ប៉ុន្តែវាធ្វើ​ឱ្យ​កញ្ញាទទួលបានបទពិសោធន៍ថ្មីៗ ។

យុវតីវ័យ២៣ឆ្នាំរូបនេះបន្ថែមថា ការសម្រេចចិត្តដាក់ពាក្យអាហារូបករណ៍ Exchange Program ទៅសាកលវិទ្យាល័យ Vigo នៃប្រទេសអេស្ប៉ាញនេះព្រោះកញ្ញាយល់ឃើញថា បណ្ដាប្រទេសនៅតំបន់អឺរ៉ុបក៏ដូចជាប្រទេសអេស្ប៉ាញភាគច្រើនជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ឬហៅបានថាប្រទេសអភិវឌ្ឍ ដូចនេះកញ្ញាចង់ដឹងពីដំណើរការ និងគោលនយោបាយសេដ្ឋកិច្ចរបស់គេ ។ លើសពីនេះអាចឱ្យកញ្ញា​យកមកវិភាគពីភាពខុសគ្នារបស់ប្រទេសកម្ពុជា និងប្រទេសអេស្ប៉ាញ និងយុទ្ធសាស្រ្តក្នុងការបំពេញចន្លោះ ឬកង្វះខាតដើម្បីឱ្យ​សេដ្ឋកិច្ចកម្ពុជាក្លាយទៅជាសេដ្ឋកិច្ចអភិវឌ្ឍន៍ ។

មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ កញ្ញា ហោ សិរីរតនា បន្តថា សម្រាប់​អាហារូបករណ៍នេះ និស្សិតនឹងទទួលបានការឧបត្ថម្ភមួយចំនួនរួមមាន ការធ្វើ Visa, សំបុត្រយន្តហោះ, ការបង់ថ្លៃសិក្សា, ប្រាក់ឧបត្ថម្ភជារៀងរាល់ខែច្រើនជាង៩០០ដុល្លារក្នុងមួយខែ ។ ហើយ​ពេលនេះ កញ្ញា និងនិស្សិតម្នាក់ទៀតបានត្រៀមខ្លួនរួចរាល់ហើយ​ក្នុងការចេញដំណើរទៅសិក្សានៅក្នុងចុងខែមករា ឆ្នាំ២០២២ និងចូលរៀននៅដើមខែកុម្ភះខាងមុខ ។

ជាមួយ​គ្នានេះ កញ្ញាសង្ឃឹមថា រយៈពេល៤ខែនៅប្រទេសអេស្ប៉ាញនឹងក្លាយជាបទពិសោធន៍ ក៏ដូចជាមេរៀនដើម្បីឱ្យ​កញ្ញាអាចយកមកបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ចនៅប្រទេសកម្ពុជាបានដោយជោគជ័យ ។ ហើយកញ្ញាសង្ឃឹមថា សម្រាប់ការទៅស្រាវជ្រាវនៅទីនោះនឹងអាចក្លាយជាឯកសារតម្កល់ទុកសម្រាប់និស្សិតជំនាន់ក្រោយៗ ក៏ដូចជាអាចប្រើប្រាស់ជាប្រយោជន៍ក្នុងការជួយជម្រុញដល់វិស័យសិក្សាស្រាវជ្រាវខាងផ្នែកសេដ្ឋកិច្ចជូនប្រទេសកម្ពុជាយើងផ្ទាល់ផងដែរ។

ជាចុងក្រោយកញ្ញា រតនា បានផ្តល់អនុសាសន៍​ដល់និស្សិត​គ្រប់រូប សូមកុំបោះបង់ក្ដីស្រមៃរបស់ខ្លួន និងមានភាពភ័យខ្លាចក្នុងការដាក់ពាក្យអាហារូបករណ៍ទៅសិក្សានៅបរទេស បើទោះបីជាលទ្ធផលបែបណា ក៏វាជាបទពិសោធន៍ ។ ជាមួយ​គ្នា​កញ្ញាសង្ឃឹមថា ទៅថ្ងៃខាងមុខនឹងមាននិស្សិតខ្មែរកាន់តែច្រើនឈរនៅលើថ្នាក់អន្តរជាតិតំណាងប្រទេសកម្ពុជាឱ្យ​អន្តរជាតិស្គាល់ពីសក្ដានុពលរបស់កម្ពុជាកាន់តែច្បាស់ ហើយនិស្សិតទាំងអស់វិលត្រឡប់មកជួយអភិវឌ្ឍន៍ និងចូលរួមសង្គមដើម្បីការរីកចម្រើនទៅថ្ងៃអនាគត ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...