ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភ្លាមៗនិស្សិតមួយតែងរំពឹងថា ពួកគេនឹងទទួលឱកាសការងារសមស្របតាមបំណងប្រាថ្នារបស់ខ្លួន។ ប៉ុន្តែកាលៈទេសៈខ្លះបំណងការងារនេះមិនអាចសម្រេច ខណៈពួកគេទើបបញ្ចប់ការសិក្សាទាំងខ្វះបទពិសោធន៍ការងារ។ តើអ្វីជាជម្រើសល្អសម្រាប់និស្សិតដើម្បីសន្សំបទយកពិសោធន៍? លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី មានប្រសាសន៍ថា យុវជនគួរលើកទឹកចិត្តខ្លួនឯងឱ្យរៀនបណ្ដើរ ធ្វើការងារបណ្ដើរដើម្បីសន្សំបទពិសោធន៍ការងារសម្រាប់មកអភិវឌ្ឍន៍ខ្លួន មុននឹងឈានជើងប្រឡូកក្នុងសង្គមការងារ។
នៅសិក្ខាសាលាអនឡាញស្តីពីការជ្រើសរើសជំនាញ និងអាជីពការងារសម្រាប់សិស្សវិទ្យាល័យ កាលពីថ្ងៃពុធកន្លងទៅលោកជំទាវ គង់ សូរីតា មានប្រសាសន៍ថា និស្សិតឆ្នាំទីមួយនិស្សិតត្រូវពង្រឹងគុណភាពសិក្សាឱ្យបានល្អ ប៉ុន្តែចាប់ពីឆ្នាំពីរ ឬឆ្នាំទីបីយុវជនគួរចាប់ផ្តើមរៀនបណ្តើរធ្វើការបណ្ដើរ ដើម្បីបណ្ដុះបណ្ដាលសមត្ថភាព និងបង្កើនចំណេះដឹងការងារឱ្យកាន់តែប្រសើរ។
“រៀនបណ្ដើរធ្វើការងារបណ្ដើរ មិនមែនមានន័យ អ្នកធ្វើការងារនិងរៀនទន្ទឹមគ្នាអន់នោះទេ ប៉ុន្តែវាការខិតខំប្រឹងប្រែងរកស្វែងរកបទពិសោធន៍ឱ្យបានច្រើននៅក្នុងជីវិត”
លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី

ទន្ទឹមគ្នានេះលោកជំទាវ គង់ សូរីតា បានបន្តថា និស្សិតឆ្នាំទីបួនគួររៀបចំគម្រោងរបស់ខ្លួន និងកំណត់គោលដៅការងារឱ្យបានច្បាស់លាស់។ ពេលនេះនិស្សិតត្រូវចាប់ផ្ដើមគិតឡើងថា តើខ្លួនឯងចង់ធ្វើការងារបែបណា? ត្រូវដឹងពីក្ដីស្រមៃការងាររបស់ខ្លួនឯងជាអ្វី? យុវជនត្រូវធ្វើការងារឱ្យត្រូវជំនាញ ប៉ុន្តែបើធ្វើការងារខុសជំនាញ គួររក្សាគោលគំនិតថាវាមិនមែនជាបញ្ហាសម្រាប់ជីវិត។
ចំណុចនេះលោកជំទាវបានលើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនថា ពេលលោកជំទាវកំពុងរៀនជំនាញទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ ពេលនោះលោកជំទាវសិក្សាផង និងព្យាយាមរកការងារធ្វើផង ហើយនៅពេលរៀនចប់អាចសន្សំបទពិសោធន៍ជីវិតបានយ៉ាងច្រើន រហូតបង្កើតអាជីវកម្មផ្ទាល់ខ្លួន មុននឹងបំពេញការងារជាមន្ត្រីនៅក្រសួងកិច្ចការនារី។ លោកជំទាវ គង់ សូរីតា បន្តថា ពេលធ្វើការងារយុវជនអាចមានលទ្ធសន្សំលុយ ក្លាយជាមនុស្សមានការងារធ្វើ ជាមនុស្សមានប្រាក់ខែ ហើយវាជាក្ដីសុខមួយផ្នែកសម្រាប់ខ្លួនឯង។
លោកជំទាវ គង់ សូរីតា បានឧទាហរណ៍បញ្ជាក់បន្ថែមថា ផ្នត់គំនិតយុវជននៅអឺរ៉ុបតែងធ្វើការងារ និងរៀនផងជានិច្ច។ ក្នុងពេលសិក្សានិស្សិតខ្លះធ្វើបុគ្គលិកនៅសណ្ឋាគារ ហាងកាហ្វេ ឬនៅភោជនីយដ្ឋាន និងធ្វើការងារផ្សេងៗទៀត ដែលការងារជំហានដំបូងទាំងនោះ អាចឱ្យយុវជនចាប់ផ្ដើមសន្សំលុយ និងសន្សំបទពិសោធន៍ជីវិត។ លើសពីនេះបំពេញការងារក្នុងពេលសិក្សាបានល្អ ជាឱកាសសម្រាប់យុវជនគ្រប់រូបឈានជើងទៅដល់ការងារក្នុងក្ដីស្រមៃរបស់ខ្លួន ហើយយុវជនត្រូវធ្វើការពីមួយជំហានទៅមួយជំហាន ទើបធ្វើដំណើរទៅដល់ការងារដែលខ្លួនប្រាថ្នា៕
ចំណុចនេះលោកជំទាវបានលើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនថា ពេលលោកជំទាវកំពុងរៀនជំនាញទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យា ពេលនោះលោកជំទាវសិក្សាផង និងព្យាយាមរកការងារធ្វើផង ហើយនៅពេលរៀនចប់អាចសន្សំបទពិសោធន៍ជីវិតបានយ៉ាងច្រើន រហូតបង្កើតអាជីវកម្មផ្ទាល់ខ្លួន មុននឹងបំពេញការងារជាមន្ត្រីនៅក្រសួងកិច្ចការនារី។ លោកជំទាវ គង់ សូរីតា បន្តថា ពេលធ្វើការងារយុវជនអាចមានលទ្ធសន្សំលុយ ក្លាយជាមនុស្សមានការងារធ្វើ ជាមនុស្សមានប្រាក់ខែ ហើយវាជាក្ដីសុខមួយផ្នែកសម្រាប់ខ្លួនឯង។ លោកជំទាវ គង់ សូរីតា បានឧទាហរណ៍បញ្ជាក់បន្ថែមថា ផ្នត់គំនិតយុវជននៅអឺរ៉ុបតែងធ្វើការងារ និងរៀនផងជានិច្ច។ ក្នុងពេលសិក្សានិស្សិតខ្លះធ្វើបុគ្គលិកនៅសណ្ឋាគារ ហាងកាហ្វេ ឬនៅភោជនីយដ្ឋាន និងធ្វើការងារផ្សេងៗទៀត ដែលការងារជំហានដំបូងទាំងនោះ អាចឱ្យយុវជនចាប់ផ្ដើមសន្សំលុយ និងសន្សំបទពិសោធន៍ជីវិត។ លើសពីនេះបំពេញការងារក្នុងពេលសិក្សាបានល្អ ជាឱកាសសម្រាប់យុវជនគ្រប់រូបឈានជើងទៅដល់ការងារក្នុងក្ដីស្រមៃរបស់ខ្លួន ហើយយុវជនត្រូវធ្វើការពីមួយជំហានទៅមួយជំហាន ទើបធ្វើដំណើរទៅដល់ការងារដែលខ្លួនប្រាថ្នា៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2026
ក្រសួងមហាផ្ទៃកាលពីដើមសប្តាហ៍នេះ បានប្រកាសពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2024
វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/08/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2025
ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2025
កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2025
កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/03/2026
ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមសាកលវិទ្យាល័យនានា
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































