ការសិក្សាជោគជ័យមិនមែនជារឿងលំបាកនោះទេ ប្រសិនបើបុគ្គលយកចិត្តទុកដាក់រៀនសូត្រឱ្យអស់ពីសមត្ថភាព។ ទន្ទឹមគ្នានេះ ការសិក្សាជោគជ័យក៏មិនមែនជារឿងចៃដន្យ ឬនៅស្ងៀមៗទទួលបានជោគជ័យដែរ។ ប្រការសំខាន់បុគ្គលៗម្នាក់ ត្រូវធ្វើខ្លួនជាអ្នកស្វែងរកដ៏ខ្លាំងខ្លាបំផុត ព្រមទាំងរកវិធីសាស្ត្រផ្សេងៗ អភិវឌ្ឍន៍ខ្លួនឱ្យបានប្រសើរ។ ខាងក្រោមនេះជាវិធីសាស្ត្រសាមញ្ញ ៧ចំណុចជួយជំរុញឱ្យការសិក្សាជោគជ័យស្តែងចេញពីសមត្ថភាព។

១. ឆ្លាតពាក្យពេចន៍ (Word Smart) ៖ ការរក្សាឥរិយាបថ ពាក្យពេចន៍ឆ្លាតវៃ ឱ្យក្លាយជាទម្លាប់មិនលំបាកឡើយ ព្រោះយើងជាមនុស្សដែលចង់ដឹងគ្រប់រឿងទាំងអស់។ ចូររក្សាទម្លាប់អាន សរសេរ ជជែក និងរក្សាទម្លាប់ជាអ្នកស្តាប់ល្អជានិច្ច នោះវាអំណោយនៃពាក្យពេចន៍ដ៏ល្អចំពោះខ្លួនឯងនិងអ្នកដទៃ និងជាដំណោះស្រាយល្អក្នុងការសិក្សា។
២. ឆ្លាតចំនួន (Number Smart) ៖ ត្រូវកំណត់បរិមាណឱ្យបានសមរម្យបំផុតសម្រាប់ជីវិត មានដូចជាការកំណត់ពេលវេលា ផែនការ តម្រូវការ និងការពេញចិត្តចំពោះអ្វីដែលខ្លួនមាន។

៣. ឆ្លាតរូបភាព (Picture Smart) ៖ អ្នកជាចំណែកសំខាន់បំផុតដែលកំណត់ពីជោគជ័យឬបរាជ័យចំពោះការសិក្សារបស់ខ្លួន។ ដូច្នេះការស្រមើស្រមៃ មើល គូសវាស ផាត់ពណ៌ និងបង្កើតនិមិត្តរូបឱ្យជោគជ័យរបស់ខ្លួន វាជារឿងមួយចាំបាចចំពោះជីវិតក្នុងវ័យសិក្សា។
៤. ឆ្លាតរាយកាយ (Body Smart) ៖ ជីវិតជាអ្នកសិក្សារាងកាយត្រូវតែសកម្មនិងមានចលនាជានិច្ច។ បង្កើតភាពរហ័សរហួនដល់ខ្លួន ប្រើប្រាស់កាយវិការប្រកបដោយទំនុកចិត្ត តាមរយៈការធ្វើសកម្មភាព ការបង្ហាញ បង្រៀន ទទួលយក ការកសាង និងចាប់កាន់វាដោយជឿជាក់។

៥. ឆ្លាតតន្ត្រី (Music Smart) ៖ វាមិនធ្ងន់ធ្ងរឬសាមញ្ញពេកនោះទេ នៅពេលដែរយើងធ្វើឱ្យខ្លួនឯងឱ្យក្លាយជាមនុស្សឆ្លាតតន្ត្រី ព្រោះជីវិតសិក្សាមិនត្រូវឱ្យវាសោះកក្រោះពេកទេ។ ការស្តាប់បទចម្រៀងនិងតន្ត្រី ច្រៀង ធ្វើកាយវិការ បន្ថែមបន្ថយពាក្យពេចន៍ និងលេងឧបករណ៍ វាជារឿងងាយបំផុតដែលអ្នកធ្វើបាន។
៦. ឆ្លាតអន្តរបុគ្គល (People Smart) ៖ ក្រៅពីសីលធម៌ គុណធម៌ សុជីវធម៌ ក្នុងនាមជាអ្នកសិក្សា ចូរចាំថាអ្នកជាបុគ្គលសំខាន់ចំពោះអ្នកដទៃ ដែលគេកំពុងរៀនសូត្រពីអ្នកឬអ្នកកំពុងរៀនសូត្រពីគេ។ ជ្រើសរើសបុគ្គលដែលមានគុណភាព រក្សាទំនាក់ទំនងបុគ្គលសំខាន់ៗ បង្រៀននិងចែករម្លែកពីអ្វីដែលអ្នកមានទៅអ្នកដទៃ គឺជាតម្លៃមួយប្រកបដោយស្នាមញញឹមជាមួយគ្នា ព្រមទាំងទទួលបានការគោរពមិនសាបសូន្យ។ ៧. ឆ្លាតឯក្កត្តបុគ្គល (Self-Smart) ៖ អ្នកជាអ្នកគិត ! អ្នកជាអ្នកជ្រើសរើសដ៏ត្រឹមត្រូវ ! និងធានាថាអ្នកពិតជាបុគ្គលដែលធ្វើសកម្មភាពពិតជាត្រឹមត្រូវចំពោះខ្លួននិងមនុស្សជុំវិញខ្លួន។ ប៉ុន្តែចំណុចនេះ អ្នកកុំភ្លេចថា ប្រសិនបើអ្នកមោទកភាពចំពោះអ្វីដែលអ្នកគិតជ្រុលពេក ការសិក្សារបស់អ្នកនឹងមានឧបសគ្គនៅពេលណាមួយមិនខាន ព្រោះអំនួតលទ្ធផងគឺក្តីអាម៉ាស់៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សានៅប្រទេសបារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/04/2023
កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2026
ក្នុងគោលដៅដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ បានកំពុងប្រកាសជ្រើសរើសយុវជនពីបណ្តាប្រទេសអាស៊ាន...

អាហារូបករណ៍ ១០០% សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/09/2026
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយមានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2025
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/07/2024
ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/04/2023
ជាឱកាសសម្រាប់អ្នកចង់បន្តការសិក្សា លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេលនេះសាកលវិទ្យាល័យជាតិ Chungbok ...

CADT ប្រកាសផ្តល់អាហារូបករណ៍ ”ទេពកោសល្យឌីជីថលតេជោ” ចំនួន ២០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/09/2026
ដោយមានការគាំទ្រ និងឧបត្ថម្ភផ្ទាល់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.), បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យប្រឡងជ្រើសរើស...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































