យុវតី យីម ស្រីណាន់ ៖ ​ជំនាញ​ថែទាំអគារ មិន​មែន​សម្រាប់តែបុរសរៀន​នោះទេ ស្រ្តីក៏​អាចរៀនបានដែរ

យុវតី យីម ស្រីណាន់ បច្ចុប្បន្នរៀននៅសាលាសំណង់ នៅ​វិទ្យាស្ថាន PSE ដោយ​ចាប់​យកជំនាញ​ថែទាំអាគារ ។ ការ​ចាប់យកជំនាញដែល​ភាគច្រើន​គឺជា​បុរស​ជាអ្នក​រៀន​នេះ ស្រីណាន់ យល់ថា ជំនាញ​មួយ​នេះ គឺជាជំនាញ​សំខាន់ដែល​នឹង​មាន​តម្រូ​វការ​ច្រើន​នាពេល​អនាគត ខណៈ​ប្រទេស​កម្ពុជា​កំពុង​មាន​ការ​អភិវឌ្ឍន៍​ដោយ​មាន​សំណង់អគារ​ខ្ពស់ៗ និង​ទំនើបៗ​ជាច្រើន។

ស្រីណាន់ បានបញ្ចប់ការ​សិក្សា​ថ្នាក់​មធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ២០១៩ និងមានឱកាសបានបន្តការសិក្សាលើជំនាញថែទាំអាគារនៅសាលា PSE ដោយឥតគិតថ្លៃ ហើយ​បើ​គិត​ត្រឹម​ឆ្នាំ​២០២២នេះ គឺជាឆ្នាំចុងក្រោយដែលនាងសិក្សាលើជំនាញថែទាំអាគារ។

ក្មេងស្រី ដែលមានស្រុក​កំណើត​នៅ​ខេត្តកណ្តាលរូបនេះ បាន​សម្តែង​នូវ​មោទកភាព ដោយថា ជំនាញ​មើល​ថែទាំអគារនេះ មិន​មែន​តែបុរស​ទើបអាចរៀន​បាន​នោះទេ ដោយ​រូបនាង​ជា​មនុស្សស្រី ក៏​រៀន​ជំនាញ​នេះ​បានដែរ។

យុវតី យីម ស្រីណាន់

“ខ្ញុំមានទម្លាប់មួយថា អ្វីដែលខ្ញុំធ្វើនៅក្នុងដៃខ្ញុំនឹងប្រឹងឱ្យអស់លទ្ធភាព ហើយខ្ញុំនឹងបង្ហាញឱ្យឃើញថា ទោះខ្ញុំជាស្រ្តីមែនពិត ប៉ុន្តែខ្ញុំមានសមត្ថភាពអាចរៀនវាបាន”

តាមរយៈការ​សិក្សា​លើជំនាញ​ថែទាំអគារនេះ ស្រីណាន់ ទទួលបានចំណេះ និងការអនុវត្តដូចជា ពិនិត្យប្រព័ន្ធទឹក, ដោះសម្អាតម៉ាស៊ីនត្រជាក់, ប្រព័ន្ធអគ្គសនីក្នុងអគារ, បៀកថ្នាំ និងស្វែងយល់ពីបញ្ហាផ្សេងៗទាក់ទងនឹងអគារ ដើម្បីដោះស្រាយ និងការពារថែមទៀត។

យ៉ាងណាក៏ដោយ កំឡុង​ពេលសិក្សា​លើជំនាញ​ខាងសំណង់មួយ​នេះ ស្រីណាន់ ក៏បានទទួលរងនូវ​ការមើលងាយផងដែរ សូម្បីតែសិស្សសាលាគ្នាឯង ដោយសារតែរៀនជំនាញ​នេះ នាង​ត្រូវ​ប្រឡាក់ប្រឡូស​ខ្លួន​ប្រាណ​ដោយ​ស៊ីម៉ង់ត៍ផងក៏​មាន រហូតដល់ពេលខ្លះគេបានយកប្រយោគមួយចំនួនទៅលេងសើចដូចជា «ស្អែកធ្វើសំណង់ធម្មតា ឬតោះឈប់រៀនធ្វើសំណង់ជាដើម» ។ ទោះវាជាប្រយោគ សម្រាប់លេងសើចកម្សាន្តអារម្មណ៍ ចំពោះការគិត របស់បុគ្គលមួយចំនួន ប៉ុន្តែវាជាប្រយោគដែលប្រហារទឹកចិត្តរបស់នាង ខណៈដែលនាងកំពុងតែរៀនជំនាញនេះដើម្បីក្លាយជាអ្នកជំនាញម្នាក់។

យុវតី យីម ស្រីណាន់

“ទោះពេលខ្លះខ្ញុំហាក់អន់ចិត្តបន្តិច ប៉ុន្តែខ្ញុំមិនដែលបោះបង់អ្វីមួយចោល ដោយសារតែការ មើលងាយ របស់អ្នកដទៃទេ ហើយបើត្រឹមតែការលំបាក ដោយការសិក្សា ខ្ញុំរឹតតែមិនអាចបោះបង់បាន”

សម្រាប់គម្រោងបន្ទាប់ ក្រោយពេលសិក្សា​ចប់ជំនាញថែទាំអាគារ យុវតិ យីម ស្រីណាន់ នឹងបន្តរៀន​ជំនាញគូរប្លង់​មួយ​ថែមទៀត ព្រោះចិត្តនាងស្រលាញ់ និងចង់ផ្សព្វផ្សាយឱ្យអ្នកផ្សេងទៀតបានដឹងពីជំនាញផ្នែកសំណង់ និងការថែទាំអគារ ដើម្បីបង្ហាញពីភាពវិជ្ជាមាន និងឱ្យ​គេ​មើលឃើញពី​តម្លៃស្រ្តី ក្នុង​ការរៀនជំនាញទាំងនេះ​ក្នុងផ្លូវល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2026

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ឱកាសសម្រាប់និស្សិតកម្ពុជាជំនាញវិចិត្រសិល្បៈទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅ Korea National University of Heritage

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

ជា​ឱកាសសម្រាប់និស្សិតកម្ពុជា​ដែលកំពុងសិក្សាចាប់ពីឆ្នាំទី២ រហូត ដល់ឆ្នាំទី៤ នៃមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយវិទ្យា និងមហាវិទ្យាល័យ

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...