MACA រៀបចំកម្មវិធីតម្រង់ទិសដល់សិស្សវិទ្យាល័យហ៊ុនសែនជើងឆ្នុក ក្នុងការជ្រើសរើសជំនាញសិក្សា និងអាជីព

អង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍អាជីព (MACA) សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម កាលពីថ្ងៃទី១១ ខែកក្កដា បានរៀបចំ​កម្មវិធីតម្រង់ទិស​ពីជំនាញសិក្សា និង​អាជីព ឬ “Major and Career Roadshow” ដល់សិស្សានុសិស្ស​វិទ្យាល័យ​ហ៊ុនសែន​ជើងឆ្នុក ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ប្រមាណ៣៥០នាក់។

លោក អ៊ុម គន្ធែល ប្រធានអង្គការ MACA មានប្រសាសន៍ថា គោលបំណងនៃការ​រៀបចំកម្មវិធី​តម្រង់ទិស​ជំនាញសិក្សា និង​អាជីព​ ដល់សិស្សានុសិស្ស នៃវិទ្យាល័យ​ហ៊ុនសែនជើងឆ្នុកនេះ គឺដើម្បីផ្តល់លទ្ធភាព​ឱ្យ​សិស្ស​ស្វែង​យល់ពីខ្លួនឯង​ឱ្យបានច្បាស់លាស់ ហើយ​បង្កើន​ទំនុកចិត្ត​ខ្លួនឯង​ក្នុងការ​ជ្រើសរើសជំនាញសិក្សា និ​ងអាជីពនាពេលអនាគត​របស់ពួកគេ។

បើតាមលោក គន្ធែល ក្នុងកម្មវិធីតម្រង់ទិស​ដែលធ្វើឡើង​កាលពីថ្ងៃទី១១ កក្កដា គឺមានប្រធានបទចំនួន៣ ត្រូវ​បានលើកយកមកបង្ហាញ និង​ពន្យល់ដល់ប្អូនៗ​សិស្សានុសិស្ស ក្នុងនោះ ប្រធានបទទី១ គឺជាការពន្យល់ពីវដ្ត នៃជីវិតរបស់យុវជន ប្រជាជនទូទៅ ដើម្បី​ឱ្យ​សិស្សានុសិស្ស​បានយល់ថា បច្ចុប្បន្ន​គាត់ជាយុវជន គឺជា​ចំណុច​ចាប់ផ្តើម នៃ​ចំណុច​កំពូល នៃវដ្តជីវិត ដែលត្រូវ​ធ្វើការ​សម្រេចចិត្ត​ឱ្យបានច្បាស់លាស់អំពីអនាគតរបស់ខ្លួន​ក្នុង​ក្របខណ្ឌជំនាញសិក្សា និ​ងអាជីព ក៏​ដូចជា​បង្ហាញនូវ​ភាពជាអ្នក​ដឹកនាំ​យុវជន​ក្នុងសម័យ​ឌីជីថល​ជាដើម។

ប្រធានបទទី២ គឺបង្ហាញពីរបៀប​ក្នុងការ​ស្វែង​យល់ខ្លួនឯង តាមរយៈកម្មវិធីទូរស័ព្ទរបស់ MACA ដែល​កម្មវិធីនេះអាចឆ្លើយតបនឹងសំណួរ៣របស់សិស្សានុសិស្សដើម្បីស្គាល់ខ្លួនឯង នោះ​គឺ ទី១ តើគាត់ជាមនុស្សបែបណា? ដោយ​កម្មវិធីជួយ​សិស្សឱ្យស្គាល់ខ្លួនឯងតាមរយៈទ្រឹស្តីដែលគេប្រើប្រាស់ជាលក្ខណៈពិភពលោក, ទី២ គឺជំនាញសិក្សា ដោយ​កម្មវិធីនឹងបង្ហាញពីជំនាញ និងអាជីពជាច្រើន ព្រមជាមួយការបង្ហាញក្នុងការសិក្សា​ជំនាញទាំងនោះថែមទៀត ហើយទី៣ គឺអាជីព ដោយកម្មវិធីមានអាជីពរាប់ម៉ឺនសម្រាប់សិស្សានុសិស្សស្វែងយល់​ ជាមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្តបានត្រឹមត្រូវសម្រាប់អនាគតរបស់ពួកគេ។

សម្រាប់ប្រធានបទទី៣ គឺការ​ចែករំលែក​បទពិសោធន៍​ពីយុវជន​ជំនាន់មុន ក្នុងការ​ជ្រើសរើសអាជីព និង​ជំនាញរបស់ពួកគាត់ដែលទទួលបានជោគជ័យ ជួយ​ឱ្យសិស្សានុសិស្សមានជាគំរូ និង​ងាយក្នុងការសម្រេចចិត្ត។

តាមប្រសាសន៍របស់លោក អ៊ុម គន្ធែល កម្មវិធីតម្រង់ទិស​ពីជំនាញសិក្សា និង​អាជីព ឬ “Major and Career Roadshow” នៅវិទ្យាល័យ​ហ៊ុនសែន​ជើងឆ្នុក គឺជាកម្មវិធីដំបូង ហើយជាគោលដៅរបស់អង្គការ MACA គ្រោងនឹងពង្រីកកម្មវិធីមួយនេះទៅ​តាមសាលារៀននៅទូទាំង​ប្រទេស ក្នុងពេលបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ផងដែរថា អង្គការ MACA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយក្រុមយុវជនកម្ពុជាវ័យក្មេង ដែលមានចក្ខុវិស័យ ជួយសិស្ស-និស្សិត និងយុវជនឱ្យមានភាពច្បាស់លាស់អំពីជម្រើសជំនាញសិក្សា និងអាជីព ដើម្បីត្រៀមខ្លួនសម្រាប់អាជីពសមរម្យនាពេលអនាគតរបស់ពួកគេ។ MACA បានធ្វើសកម្មភាពសង្គមជាច្រើន និងបានផ្តួចផ្តើមនូវយុទ្ធនាការតាមប្រព័ន្ធឌីជីថលដែលមានឈ្មោះថា “ជជែកអំពីអាជីព” និងកម្មវិធីសិក្ខាសាលាតម្រង់ទិសតាមរាជធានី-ខេត្ត ក្នុងគោលបំណងបង្កើនការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការកំណត់គោលដៅ ជំនាញ និងអាជីពច្បាស់លាស់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)