យុវតី វុទ្ធី វ៉ារី ចាប់យកជំនាញសាឡនដោយសារចូលចិត្តបង្កើតភាពស្រស់ស្អាតដល់អ្នកដទៃ

យុវតី វុទ្ធី វ៉ារី បច្ចុប្បន្នកំពុងរៀនជំនាញសាឡន ឬ​ក៏​សំអាងការ នៅមជ្ឈមណ្ឌល​បណ្តុះបណ្តាលរបស់​អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE)។ វ៉ារី និយាយថា នាង​ចូលចិត្ត​ជំនាញ​មួយ​នេះ​ណាស់ ព្រោះតែជំនាញ​នេះ ធ្វើ​ឱ្យ​រូប​នាង​ទទួលបានអារម្មណ៍ល្អក្រោយពេលនាង​ជួយ​ឱ្យ​អ្នក​ដទៃមានភាពស្រស់ស្អាត ។

បើនិយាយ​អំពីការសិក្សា​វិញ យុវតី វុទ្ធី វ៉ារី នាង​បាន​បញ្ចប់​ការ​សិក្សា​ចំណេះ​ទូទៅ​ត្រឹម​កម្រិត​ថ្នាក់ទី​៩​ប៉ុណ្ណោះ​ ដោយ​សារ​តែ​បញ្ហា​ជីវភាព។ ទោះជា​ វ៉ារី មិន​អាច​បន្ត​ការ​សិក្សា​​ចំណេះទូទៅ​បន្ត​ទៀត​ក្តី ប៉ុន្តែ​ត្រឹម​ការ​សិក្សា​ថ្នាក់ទី៩​នេះ ក៏​អាច​ចូលសិក្សា​ជំនាញ​បច្ចេក​ទេស​វិជ្ជាជីវៈ​​បាន​ហើយ ។ សម្រាប់​ការ​សិក្សា​ជំនាញ​សាឡននៅ​អង្គការ PSE យុវតី វុទ្ធី វ៉ារី ត្រូវ​ប្រើ​រយៈពេល​សិក្សា​ចំនួន​៣ឆ្នាំ ហើយ​ពេល​នេះ នាង​ក៏​ជិត​បញ្ចប់​ការ​សិក្សា​ផងដែរ។

យុវតី វុទ្ធី វ៉ារី

“ខ្ញុំសប្បាយចិត្តដែលទទួលបានឱកាសរៀនជំនាញសាឡន ព្រោះធ្វើឱ្យខ្ញុំបានយល់ពីអាជីពសាឡនច្រើនជាងមុន និងក្លាយជាបំណែកមួយជួយសម្រាលបន្ទុកគ្រួសារតាមរយៈការមានមានជំនាញច្បាស់លាល់ ដែលអាចរកចំណូលបានទៅថ្ងៃអនាគត និងស្របតាមក្ដីស្រមៃរបស់ខ្ញុំទៀត”

យុវតីមកពីខេត្ត​ត្បូងឃ្មុំ​រូប​នេះ​បន្តថា ត្បិតថានាងចាប់ជំនាញសាឡន តែមិនមែនមានន័យថា នាងចូលចិត្តតែងខ្លួននោះទេ ប៉ុន្តែនាងមានចំណង់ចំណូលចិត្តតែងខ្លួនឱ្យអ្នកដទៃ និងចូលចិត្តបង្កើតភាពស្រស់ស្អាត ច្នៃប្រតិដ្ឋ ហើយនាងតែងចង់ឃើញភាពស្រស់ស្អាតរបស់អ្នកដទៃដោយ ស្នាដៃនាងផ្ទាល់ ដែល​ទាំងនេះជាមូលហេតុដែល​ វ៉ារី ជ្រើសរើសជំនាញមួយ​នេះ ខណៈនៅក្នុងសាលាមានជំនាញ​រហូតដល់ទៅ​១៨សម្រាប់សិស្សជ្រើសរើស។

យុវតី វុទ្ធី វ៉ារី

“ភាពស្រស់ស្អាតរបស់អ្នកដទៃ ដែលរៀបចំចេញពីស្នាដៃខ្ញុំ គឺជាចំណុចមួយបង្កើននូវភាពរីករាយ និងសេចក្ដីសុខផ្លូវចិត្តដល់ខ្ញុំ នេះជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលខ្ញុំសម្រេចចិត្តរៀនសាឡន”

យ៉ាងណាក៏ដោយ សម្រាប់​ការ​ជ្រើសរើស​​ជំនាញ​សាឡន​របស់ វ៉ារី ក៏​ធ្លាប់​ត្រូវ​បាន​រិះគន់​ពី​អ្នក​ភូមិ​នៅ​ឯស្រុក​កំណើត​ផងដែរ ដោយ​វា​ក៏​បានបង្អាក់ទឹកចិត្ត​របស់​នាង ហើយ​ពេលខ្លះ វ៉ារី ក៏ចង់ផ្លាស់ប្តូរជំនាញ​សិក្សា​ទៀតផង ប៉ុន្តែបន្ទាប់ពីនឹកដល់ក្ដីស្រមៃរបស់ខ្លួន​ឡើងវិញ ទើបធ្វើឱ្យ វ៉ារី កាន់តែមានចំណង់ចំណូលចិត្ត​ចំពោះជំនាញ​ថែមទៀត ហើយបច្ចុប្បន្ន​នាងក៏បានរៀនបន្ថែមនូវ​ជំនាញភាសាអង់គ្លេស កុំព្យូទ័រ និងមានវគ្គជំនាញទន់(Soft skill) ផងដែរ ដើម្បីជា​ទុន​​សម្រាប់​ការ​អភិវឌ្ឍន៍​ជំនាញ​សាឡន​ទៅថ្ងៃអនាគត។

បន្ទាប់ពីចប់ការសិក្សា​នៅ​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ វ៉ារី មានបំណងសន្សំបទពិសោធន៍បន្ថែមតាមរយៈការធ្វើការ​នៅ​តាម​ហាង​សាឡននានា និងការងារស្ម័គ្រចិត្ត ។ ហើយនៅថ្ងៃអនាគតនាងចង់មានទីតាំងសាឡនផ្ទាល់ខ្លួន និងចង់ក្លាយជាអ្នកដែលជំនាញផ្នែក​សាឡននេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...