យុវជន ថោង សារឹទ្ធ ចាប់យកជំនាញ​កាត់ត និង​កែពណ៌ ជាការចាប់ផ្តើម​បំពេញក្តីស្រមៃចង់ក្លាយជាអ្នក​គ្រប់គ្រង​ផលិតកម្ម

យុវជន ថោង សារឹទ្ធ បច្ចុប្បន្ន កំពុងចាប់​យកជំនាញកាត់តវីដេអូ និង​កែពណ៌ ដែលបណ្តុះបណ្តាល​ដោយ​វិទ្យាស្ថាន​ PSE នៃអង្គការ​ភាពញញឹម ដើម្បី​កុមារ ក្រោយ​ពី​មាន​ក្តីស្រមៃដ៏ធំ​មួយ នោះ​គឺការ​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ផលិតកម្មវីដេអូ។

តាមពិតទៅ យុវជន ថោង​ សារឹទ្ធ បានបញ្ចប់​ការ​សិក្សា​​ត្រឹម​កម្រិត​មធ្យម​សិក្សា​បឋមភូមិ​តែ​ប៉ុណ្ណោះ ព្រោះ​តែជីវភាពខ្វះខាត ។ តែយ៉ាង​ណា​ ដោយ​ចិត្ត​ចង់​បន្ត​ការ​សិក្សា និង​ចង់ទទួលបានជំនាញ​ច្បាស់​លាស់​មួយ​សម្រាប់អនាគត យុវជន សារឹទ្ធ បានធ្វើដំណើរ​ពីស្រុក​កំណើត​នៅ​​ខេត្ត​កំពង់ចាម មក​កាន់រាជធានីភ្នំពេញ កាលពីឆ្នាំ​២០១៩ និង​​​បាន​ស្នើ​​​សុំ​មក​កាន់​អង្គការ​ដើម្បីភាពញញឹម នៃកុមារ ដើម្បី​ចូល​សិក្សា​នៅ​វិទ្យាស្ថាន PSE ។

ទីបំផុត​ សារឹទ្ធ ក៏​ត្រូវ​បាន​សាលា​ជ្រើសរើសឱ្យ​​បន្ត​ការ​សិក្សា​នៅ​វិទ្យាស្ថាន PSE ដោយ​ទីនេះ ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ យុវជន ថោង សារឹទ្ធ ទទួលបាន​ការ​បណ្តុះបណ្តាល​ជំនាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ សារិទ្ធ ក៏​ទទួលបាន​នូវ​​កន្លែង​ស្នាក់​នៅ ព្រមទាំង​​ការ​ចំណាយ​លើ​ការ​សិក្សា​របស់គេ​ផងដែរ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជ្រើសរើស​ជំនាញ កាត់ត និ​ងកែពណ៌​នេះដែរ សារឹទ្ធ បានបញ្ជាក់ថា មូលហេតុដែលខ្លួន​ចាប់យកជំនាញមួយ​នេះ គឺដោយសារខ្លួន​ជាមនុស្សចូលចិត្តបច្ចេកវិទ្យាដូចជាការកាត់ត និងកែរូបភាពជាដើម។

យុវជន ថោង សារឹទ្ធ

“ខ្ញុំសម្រេចចិត្ត ជ្រើសរើសជំនាញនេះក៏ផ្អែកទៅនិស្ស័យរបស់ខ្ញុំដូចគ្នា ព្រោះខ្ញុំហាក់មានចំណាប់អារម្មណ៍ការងារដែលមានភាពច្នៃប្រតិដ្ឋ”

តើការ​សិក្សា​ជំនាញ​កាត់ត និង​កែពណ៌ ត្រូវ​មានជំនាញមូលដ្ឋាន​អ្វីខ្លះ?

សម្រាប់​បទពិសោធន៍ក្នុង​ការ​សិក្សា​របស់ ថោង សារឹទ្ធ ជំនាញមួយ​នេះ ត្រូវការចេះនូវ​ជំនាញមូលដ្ឋាន​សំខាន់​ៗមួយ​ចំនួន​ដូចជា ភាសារអង់គ្លេស ពាក្យបច្ចេកទេស ការកាត់រូប ការផលិតវីដេអូ ការមើលប្លង់ និងពន្លឺ និងរបៀបទំនាក់ទំនងជាដើម។

សារឹទ្ធ បន្ថែមថា ពេលខ្លះខ្លួន​ស្ទើរតែបោះបង់ដែរ ដោយសារតែការ​សិក្សា​នូ​វជំនាញនេះ គឺតម្រូវឱ្យខ្លួន​ត្រូវនៅមុខកុំព្យូទ័រមានរយៈពេលយូរៗ ដែល​បង្កភាពតាងតឹងរហូតឈានទៅដល់ការធ្លាក់ទឹកដៃ នៃការសិក្សាទៀតផង, ប៉ុន្តែយុវជន សារឹទ្ធ មិនធ្លាប់បានបោះបង់ម្តងណាឡើយ ហើយតែងរកដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាទាំងនេះជានិច្ច។ ដោយមានការលើកទឹកចិត្ត ពីសំណាក់ លោកគ្រូអ្នកគ្រូ និងនិងមិត្តរួមថ្នាក់ ព្រមទាំងក្ដីស្រឡាញ់ទៅលើជំនាញនេះ សារឹទ្ធ បានប្រែក្លាយលទ្ធផល នៃការកិស្សាឱ្យមានភាពប្រសើរឡើងវិញ រហូតចាប់ចិត្តស្រឡាញ់ជំនាញនេះច្រើនទៅៗ។

យុវជន ថោង សារឹទ្ធ

“ខ្ញុំមានក្ដីស្រមៃចង់ប្រមូលផ្តុំគំនិតគ្នាជាមួយយុវជនឯទៀត ដើម្បីបង្កើតសាច់រឿងមួយឱ្យមានរស់ជាតិខុសប្លែក និងមិនធ្លាប់មានពីមុនមកនៅកម្ពុជា “

យ៉ាងណាក៏ដោយ បច្ចុប្បន្ន​ក្រៅតែពី​ជំនាញ កាត់ត កែពណ៌ សារឹទ្ធ ក៏​បាន​ចេះ នូវ​ជំនាញ​ពាក់ព័ន្ធជាច្រើនផងដែរ ដូចជាការកាត់តវីដេអូ , ការចាក់ពណ៌ កែពណ៌ ធ្វើសម្លេង និងការបង្កើតសម្លេងខ្លីៗសម្រាប់វីដេអូជាដើម។

សម្រាប់ទៅថ្ងៃអនាគត យុវជន ថោង សារឹទ្ធ ចង់យកជំនាញទាំងនេះ​ទៅអនុវត្តន៍ឱ្យអស់ពីសមត្ថភាពនៅពេលមានឱកាសសមស្របណាមួយ តាមរយៈការបំពេញកិច្ចការ និងការស្ម័គ្រចិត្តដើម្បីបានបទពិសោធន៍ ព្រោះ​បំណងធំបំផុតនោះ សារឹទ្ធ គឺចង់ឃើញខ្លួនឯងក្លាយជាអ្នកដែលមានសមត្ថភាពគ្រប់គ្រងផលិតកម្មដ៏ធំមួយ និងមានឱកាសកាន់គម្រោងធំៗ មិនថា ជាប្រភេទ TVC ឬក៏ជាប្រភេទភាពយន្តនោះឡើយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...