ភ្នំពេញ – ប្រសិនបើប្អូនៗសិស្សានុសិស្សបានកំណត់ទិសដៅថា ខ្លួនចង់ក្លាយជាមន្រ្តីរាជការ ជំនាញរដ្ឋបាលសាធារណៈ គឺជាជម្រើសដ៏ត្រឹមត្រូវបំផុត ។ នេះជាការលើកឡើងរបស់លោក សេង ប៊ុនមាន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានចំណេះដឹងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន និងជានាយកកម្មវិធីសច្ចធម៌ប្រវត្តិសាស្រ្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ។

បើតាមអ្នកជំនាញដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតរដ្ឋបាលសាធារណៈ មកពីសាកលវិទ្យាល័យស៊ីនហួរ ក្រុងប៉េកាំង រូបនេះថា ការរៀនជំនាញរដ្ឋបាលសាធារណៈ គឺមានមុខវិជ្ជាច្រើននិយាយអំពីគោលនយោបាយសាធារណៈ ច្បាប់សហលក្ខន្តិកៈ និយាយអំពីមុខងារសាធារណៈ ច្បាប់និងនីតិផ្សេងៗដែលពាក់ព័ន្ធទៅនឹងមន្រ្តីរាជការ ។ ដូច្នេះវាអាចជាចំណេះដឹងមួយសម្រាប់អ្នកដែលត្រៀមលក្ខណៈ ក្លាយទៅជាមន្រ្តីរាជការ ។

អ្វីជារដ្ឋបាលសាធារណៈ ?
បើតាមការឱ្យនិយមន័យរបស់លោក សន ប៊ុនមាន រដ្ឋបាលសាធារណៈ គឺជាដំណើរការរៀបចំប្រព័ន្ធរដ្ឋ អង្គភាពរដ្ឋ គោលនយោបាយសាធារណៈ និងទំនើបកម្ម ដើម្បីឆ្លើយតបនឹងតថភាពសង្គម និងប្រយោជន៍រួម ។ សម្រាប់អ្នកដែលចូលចិត្តអាន ចូលចិត្តតាមដានព័ត៌មានសង្គម សេដ្ឋកិច្ច នយោបាយ វាគឺជាផ្នែកមួយនៃទេពកោសល្យដែលអាចចាប់យកជំនាញនេះបាន ។
បើមើលទៅលើកម្មវិធីសិក្សានៅតាមសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល៤ឆ្នាំ ជំនាញរដ្ឋបាលសាធារណៈ គេនឹងសិក្សាទៅលើប្រវត្តិវិទ្យា វប្បធម៌ទូទៅ សេដ្ឋកិច្ច វិទ្យាសាស្រ្តនយោបាយ ស្ថិតិ ភូមិវិទ្យា ភាសា នីតិរដ្ឋបាល នីតិព្រហ្មទណ្ឌ រដ្ឋប្បវេណី ព្រមទាំងប្រវត្តិទំនាក់ទំនងអន្តរជាតិ ជាដើម ។
សម្រាប់នៅបរទេសវិញ បើតាមលោក ប៊ុនមាន មានប្រសាសន៍ថា របៀបសិក្សារបស់គេអាចខុសពីកម្ពុជាតិចតួច ដោយគេធ្វើការសិក្សាលើការវិភាគលើគោលនយោបាយដែលកំពុងអនុវត្តន៍ របៀបនៃការគ្រប់គ្រងអង្គភាព និងការស្រាវជ្រាវ អភិបាលកិច្ច ការអភិវឌ្ឍ ការគ្រប់គ្រងនិងការអនុវត្តជាក់ស្តែងនៅក្នុងប្រទេស និងក្នុងតំបន់ ហើយសិក្សាពីវប្បធម៌ អរិយធម៌ ក៏ដូចជាសិល្បៈក្នុងការដឹកនាំ ។

ហេតុអ្វីត្រូវរៀនជំនាញរដ្ឋបាលសាធារណៈ?
ជាបទពិសោធន៍របស់លោក ប៊ុនមាន ការៀនជំនាញរដ្ឋបាលសាធារណៈ នឹងផ្តល់នូវសមត្ថភាពដល់យើងដូចជា ស្វែងយល់អំពីទំនាក់ទំនងការងារ រវាងស្ថាប័នរដ្ឋ និងឯកជន, ចេះពីការធ្វើលិខិតរដ្ឋបាល និងនិតិវិធីនានា ដើម្បីចូលរួមក្នុងដំណើរការគ្រប់គ្រងរដ្ឋ ។
យ៉ាងណាក៏ដោយ ប្រសិនបើយើងមិនមែនជាមន្រ្តីរាជការ ជំនាញមួយនេះ ក៏អាចប្រើប្រាស់នៅក្នុងការងារសង្គមស៊ីវិល ឬក៏វិស័យឯកជនផងដែរ ដោយទៅកាន់ការងារជាអ្នករដ្ឋបាល ជាអ្នកគ្រប់គ្របបុគ្គលិក ជាអ្នករៀបផែនការទីផ្សារ ជាអ្នកធ្វើទំនាក់ទំនងរវាងស្ថាប័នរដ្ឋជាមួយរដ្ឋ រដ្ឋជាមួយឯកជន ហើយជាពិសេសនោះធ្វើទៅលើការងារកសាងគោលនយោបាយសាធារណៈ ។
ដូច្នេះសម្រាប់ប្អូនៗសិស្សានុសិស្សដែលចង់សិក្សាទៅលើជំនាញរដ្ឋបាលសាធារណៈ លោក សន ប៊ុនមាន លើកទឹកចិត្តដល់ប្អូនៗឱ្យអភិវឌ្ឍន៍សមត្ថភាព ពង្រឹងជំនាញសំខាន់ៗចំនួន២ គឺជំនាញរឹង (Hard Skill) ដូចជារូបវិទ្យា គណិតវិទ្យា ហើយពិសេសបំផុតនោះគឺវិទ្យាសាស្រ្តសង្គម ។
លោក សន ប៊ុនមាន បានបញ្ជាកថា អ្នកដែលរៀនពាក់ព័ន្ធនឹងរដ្ឋបាលសាធារណៈភាគច្រើន គឺអាចថាជាអ្នកដែលចូលចិត្តអាន ចូលចិត្តរៀនពីវិទ្យាសាស្រ្តសង្គមច្រើន ។ អ្នកដែលចូលចិត្តអាន អ្នកដែលចូលចិត្តតាមដានព័ត៌មានសង្គម នយោបាយផ្សេងៗ អាចក្តាប់បានស្ថានភាពសង្គម ជាពិសេសការអនុវត្តគោលនយោបាយនៅក្នុងតំបន់ជាដើម ។
សម្រាប់ជំនាញមួយទៀតនោះ គឺជំនាញទន់ (Soft Skill) ដូចជាការប្រើប្រាស់កុំព្យូទ័រ ការប្រើប្រាស់បណ្តាញសង្គមផ្សេងៗជាដើម ដោយលោកបានលើកឡើងថា បើយើងអត់ចេះប្រើកុំព្យូទ័រ យើងចូលការងារយឺត ហើយនិងឆ្ងាយជាងគេ។ ជាមួយគ្នានេះ បណ្តាញសង្គម ក៏មានប្រយោជន៍ផងដែរ ប៉ុន្តែសូមប្រើបណ្តាញសង្គមឱ្យត្រូវជាមួយយើង ស្របជាមួយពេលវេលារបស់យើង ហើយនឹងចំណេញដល់ខ្លួនយើង៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់កូនៗរបស់វីរកងទ័ពពលី និងពិការ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរកងទ័ព សាកលវិទ្យាល័យបូណាម៉ារី (BMU) បានប្រកាសថា សាកលវិទ្យាល័យនឹងផ្តល់អាហារូបករណ៍ ១០០%
អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/05/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...
វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2026
ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)
អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2023
ជាឱកាសសម្រាប់ប្អូនៗជាសិស្សថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេសប្អូនៗដែលចង់រៀនខាងមេកានិក) ពេលនេះ មានការផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ...
កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់គ្រូបង្រៀនកម្ពុជា ទៅសិក្សានៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2025
កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យ នៃប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍មួយចំនួនដល់គ្រូបង្រៀនកម្ពុជា ដើម្បីទៅសិក្សាស្រាវជ្រាវលើវិស័យអប់រំនៅប្រទេសជប៉ុន...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2025
កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2025
ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួងចំនួន ៥នាក់ ឱ្យទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសកូរ៉េ ក្រោមកម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។





























