មន្រ្តីជំនាញការងារ ៖ បច្ចុប្ប​ន្ន​អ្នករៀន​ជំនាញប​ច្ចេក​ទេស​មាន​ទីផ្សារ​ការ​ងារទូ​លំ​ទូលា​យ

ភ្នំពេញ –  ឯកឧត្តម ថង សាម៉ុន អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៃក្រសួងការងារ បាន​ឱ្យដឹងថា បច្ចុប្បន្ននេះ ទីផ្សារ​ការងារ​សម្រាប់អ្នក​បច្ចេកទេស ឬគេហៅថា TVET មានទំហំធំ និង​ទូលំទូលាយជាងអ្នក​ដែល​រៀន​ខាងពាណិជ្ជកម្ម គណនេយ្យ ឬ​គ្រប់គ្រងជាដើម ។

តាមការ​បញ្ជាក់របស់ឯកឧត្តម ថង សាម៉ុន ចាប់តាំងពីឆ្នាំ​២០០០ រហូតមកដល់បច្ចុប្បន្ន ​ការងារ​លើជំនាញ​បណ្តុះបណ្តាលច្ចេកទេស និងវិជ្ជាជីវៈ កម្ពុជា​កំពុង​មាន​តម្រូវការខ្ពស់ ។ ឯកឧត្តមបន្តថា ដោយសារវិស័យការងារជាច្រើននៅកម្ពុជាត្រូវការជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ទើបចាប់ពី​​ឆ្នាំ​២០១៥ រាជ​រដ្ឋា​ភិបាល​មាន​គោល​នយោ​បាយ​អភិវឌ្ឍន៍​ជំនាញ គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា និងគោល​នយោបាយអភិវឌ្ឍន៍​មុខរបរនិង​ការងារជាបន្តបន្ទាប់ ។

ឯកឧត្តម ថង សាម៉ុន បានបញ្ជាក់ថា គោលនយោបាយទាំងនោះ កំពុងជំរុញ​ការងារ​បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពង្រីក​គុណ​ភាព​អប់​រំ​នៅ​តា​ម​​សាលា ព្រមទាំង​កសាង​ហេដ្ឋារ​ច​នា​សម្ព័ន្ធបណ្តុះបណ្តាលផ្សេងៗ​ ដើម្បីមានលទ្ធភាព​បណ្តុះបណ្តាល​អ្នកជំនាញឱ្យបានច្រើនស្របតាមតម្រូវការទីផ្សារការងារ ។

ឯកឧត្តម ថង សាម៉ុន

“បច្ចុប្បន្ននៅកម្ពុជា ខ្ញុំយល់ថា TVET (ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ) គឺទីផ្សារការងារនៅទូលាយច្រើនណាស់​ ហើយនៅតែមានតម្រូវការ​សម្រា​ប់​អ្នក​មាន​បច្ចេកទេស TVET ចំាបាច់”

​តាម​របាយការណ៍​របស់ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដឹងថា បច្ចុប្បន្ន​កម្ពុជា​ត្រូវ​ការ​អ្នក​ជំនាញ​បច្ចេកទេស​សម្រាប់​ជួយ​អភិវឌ្ឍន៍​ក្នុង​វិស័យ​ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធនានា​ប្រមាណ ៣១ម៉ឺននាក់ក្នុង​មួយ​ឆ្នាំៗ ខណៈអ្នកបច្ចេកទេស​ដែល​ត្រូវ​បាន​​បណ្តុះបណ្តាល​ដោយ​ក្រសួងការងារ មាន​តែ​ប្រមាណ ៦ម៉ឺននាក់​នៅ​ក្នុង​មួយ​ឆ្នាំប៉ុណ្ណោះ ។ ​តួលេខនេះបានបង្ហាញថា កម្ពុជាពិតជា​នៅ​មានការ​ខ្វះខាត​ធនធាន​មនុស្ស​ផ្នែកបច្ចេកទេស​ច្រើន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...