អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី ​៖ ​អន្តេវាសិកដ្ឋាន​ដ៏​ធំ​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ ​គ្រោង​ទទួល​និស្សិត​ក្រីក្រ​នៅ​ចុង​ឆ្នាំ​នេះ​ ​ឬ​ដើម​ឆ្នាំ​ក្រោយ​

🎧 សំឡេងត្រូវបានបង្កើតឡើងដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត

​អន្តេវាសិកដ្ឋាន​សម្រាប់​និស្សិត​ស្រី​ក្រីក្រ ​ដែល​កំពុង​សាងសង់​នៅ​សង្កាត់​ព្រែក​លាភ ​ខណ្ឌ​ជ្រោយ​ចង្វារ ​រាជធានី​ភ្នំពេញ​ ​គ្រោង​នឹង​បញ្ចប់​ ​និង​ចាប់ផ្តើម​ទទួល​និស្សិត​ឱ្យ​ចូល​ស្នាក់​នៅ​នៅ​ចុង​ឆ្នាំ​២០២៦​ ​ឬ​ដើម​ឆ្នាំ​២០២៧​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​ ស ​ស៊ីណែត ​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី។​

លោកស្រី ស ​ស៊ីណែត ​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ ​AMS​ ​ថា​ ​បច្ចុប្បន្ន​ ​ក្រសួង​កិច្ចការ​នារី​កំពុង​បន្ត​សាងសង់​អគារ ​និង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ ​ដើម្បី​ធានា​ឱ្យ​អន្តេវាសិកដ្ឋាន​អាច​ដំណើរការ​បាន​ដោយ​រលូន​។ ​លោកស្រី​រំពឹង​ថា​ ​អន្តេវាសិកដ្ឋាន​នេះ​អាច​ចាប់ផ្តើម​ទទួល​និស្សិត​ឱ្យ​ចូល​ស្នាក់​នៅ​នៅ​ចុង​ឆ្នាំ​នេះ​ ​ឬ​ដើម​ឆ្នាំ​ក្រោយ។​

​អន្តេវាសិកដ្ឋាន​នេះ​ ត្រូវបាន​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​ប្រធាន​ព្រឹទ្ធសភា​ ​និង​លោកជំទាវ​ ​ផ្តល់​ដី​សម្រាប់​សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ ​២​ហិកតា ​កាលពី​ខែមិថុនា ​ឆ្នាំ​២០២៥​ ​ដោយ​មាន​គម្រោង​សាងសង់​ដែល​មាន​តម្លៃ​ជាង​ ​១០​លាន​ដុល្លារ​ សម្រាប់​បម្រើ​ដល់​និស្សិត​ស្រី​ក្រីក្រមកពី​តាម​បណ្តា​ខេត្ត​ ​ដែល​ត្រូវ​មក​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ។​

​តាម​គម្រោង​ អគារ​មួយ​ខ្នង​ដែល​មាន​កម្ពស់​ ​៤​ជាន់​ ​ស្មើនឹង​ ​១២៦​បន្ទប់​ ​អាច​ផ្ទុក​និស្សិត​បាន​ប្រមាណ​ ​៥០៤​នាក់​។​ ក្នុង​មួយ​បន្ទប់​អាច​ស្នាក់​នៅ​បាន​ ​៤​នាក់​ ​ហើយ​បន្ទប់​នីមួយ​ៗ​មាន​បន្ទប់ទឹក​ និង​ចង្ក្រាន​បាយ​ផងដែរ។​

​ការ​រៀបចំ​អន្តេវាសិកដ្ឋាន​នេះ​ ​មាន​គោលបំណង​ជួយ​កាត់បន្ថយ​បន្ទុក​ចំណាយ​ ​និង​ការ​លំបាក​របស់​និស្សិត​ស្រី​ក្រីក្រ ​ដែល​ចាកចេញ​ពី​ស្រុក​កំណើត​មក​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ។​

​ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រតិភូ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ ​កាលពី​ថ្ងៃទី​១៤​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​បាន​លើកឡើង​ថា​ ​អន្តេវាសិកដ្ឋាន​សម្រាប់​និស្សិត​ស្រី​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ​ ​ដែល​ជា​គំនិត​ផ្តួចផ្តើម​ និង​ការ​ឧបត្ថម្ភ​ពី​សម្តេច​ ​រួម​ជាមួយ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី ​ហ៊ុន​សែន​ និង​ដៃគូ​នានា ​សម្រេច​ការ​សាងសង់​បាន​ប្រមាណ​ជាង​ ​៧០​% ​ហើយ​ ​អាច​ផ្ទុក​និស្សិត​បាន​ប្រមាណ​ ​៥០០​នាក់។​

​សម្តេច​តេជោ ​ក៏​បាន​ណែនាំ​ឱ្យ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ព្រមទាំង​រាជ​រដ្ឋាភិបាល​ បន្ត​យកចិត្តទុកដាក់​បង្កើត​អន្តេវាសិកដ្ឋាន​សម្រាប់​និស្សិត​ស្រី​ឱ្យ​បាន​កាន់តែ​ច្រើន​ ​ដើម្បី​ជួយ​សម្រួល​ដល់​និស្សិត​ដែល​មាន​ជីវភាព​ខ្វះខាត​ ​និង​មកពី​តាម​ជនបទ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...