ក្រសួង​អប់រំ​បន្ត​កំណែទម្រង់​សាលារៀន​ ឆ្ពោះ​ទៅកាន់​ ​PISA​

​កាលពី​ថ្ងៃទី​១៥​ សីហា ​កន្លងទៅ​នេះ​ ​ពោលគឺ​ក្រោយ​ការ​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​រួច​ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ ​រួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ​បាន​បើក​កិច្ចប្រជុំ ​ដោយ​ផ្តោត​ទៅ​លើ​កំណែទម្រង់​សាលារៀន​ ឆ្ពោះ​ទៅកាន់​ ​PISA​។​

​តេស្ត ​PISA​ ​(​Programme​ ​for​ ​International​ ​Student​ ​Assessment​ ​ឬ​ ​កម្មវិធី​អន្តរជាតិ​សម្រាប់​ការ​វាយតម្លៃ​សមត្ថភាព​សិស្ស​) ​គឺជា​ការ​ប្រឡង​/​វាស់វែង​កម្រិត​ស្តង់ដា​អន្តរជាតិ​ ​ដែល​រៀបចំឡើង​ដោយ​អង្គការ​ ​OECD​ ​(​Organisation​ ​for​ ​Economic​ ​Co​-​operation​ ​and​ ​Development​) ​រៀងរាល់​ ​៣​ ​ឆ្នាំ​ម្តង​ ក្នុង​នោះ​ កម្ពុជា​ ​បាន​ចូលរួម​អនុវត្ត​កម្មវិធី​ ​PISA​ ​ចំនួន​ ​៣​ ​លើក​រួច​មកហើយ​ ​លើក​ទី​១​ ​នៅ​ឆ្នាំ​២០១៧​ ​(​PISA​-​D​) ​, ​លើក​ទី​២​ ​PISA​ ​២០២២​ ,​និង​ ​លើក​ទី​៣​ ​PISA​ ​២០២៥​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​ឧប​នាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​ ​និង​ភាព​ចាំបាច់​នៃ​ការ​ពង្រឹង​ការ​អនុវត្ត​កំណែទម្រង់​សាលារៀន​គាំទ្រ​ដល់​ការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធផល​តេស្ត​ ​PISA​ ​ការ​បន្ត​ពង្រឹង​និង​ពង្រីក​សាលារៀន​គំរូ ​ក្នុង​គោលដៅ​លើកកម្ពស់​គុណភាព​អប់រំ​កម្ពុជា​ ​ឆ្លើយតប​នឹង​ស្តង់ដា​ក្នុង​តំបន់​ ​និង​អន្តរជាតិ​ តាមរយៈ​ការ​កែលម្អ​វិធីសាស្ត្រ​រៀន​ ​និង​បង្រៀន​ ​ការ​បណ្តុះបណ្តាល​គ្រូ ​និង​កសាង​ភាព​ស៊ីសង្វាក់​គ្នា​នៃ​គោលនយោបាយ​ ​ដើម្បី​ធានា​ថា​គ្រប់​ភាគី​ពាក់ព័ន្ធ​ដើរ​លើ​ទិសដៅ​តែ​មួយ​ក្នុង​ការ​គាំទ្រ​ដល់​សាលារៀន​ ឆ្ពោះទៅ​បណ្តុះ​បាន​នូវ​ធនធាន​មនុស្ស​ប្រកបដោយ​គុណភាព​ ​និង​សមត្ថភាព​ប្រកួតប្រជែង​សម្រាប់​ទីផ្សារ​ការងារ​។​

​បើ​តាម​ក្រសួង​អប់រំ ​កិច្ចប្រជុំ​នោះ​ ​បាន​ពិនិត្យ​ពិភាក្សា​លើ​ ​សមាស​ភាគ​សំខាន់​ៗ​មួយចំនួន​ ​ដូចជា​ ​(​១​) ​ការ​វិភាគ​លើ​លទ្ធផល​តេស្ត​ ​PISA​ ​កន្លងមក​ ​៖ ​ពិនិត្យមើល​ចំណុច​ខ្លាំង​ ​និង​ចំណុច​ខ្វះខាត​របស់​សិស្ស​កម្ពុជា​លើ​វិញ្ញាសា​សំខាន់​ៗ​ទាំង​ ​៣​ ​(​អំណាន​, ​គណិតវិទ្យា​, ​និង​វិទ្យាសាស្ត្រ​),​ (​២​) ​ការ​វាយតម្លៃ​វិធីសាស្ត្រ​បង្រៀន​ ​និង​រៀន​ ​ដោយ​ផ្តោត​លើ ​ការ​គិត​បែប​ស៊ីជម្រៅ​ ​(​Critical​ ​Thinking​) ​និង​ការ​ដោះស្រាយ​បញ្ហា​ ​(​Problem​-​solving​) ​ដែល​ជា​ស្នូល​នៃ​ ​PISA​, ​(​៣​) ​ការ​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន​ និង​នាយក​សាលា​៖​ ​ពិភាក្សា​អំពី​កញ្ចប់​វិធានការ​បណ្តុះបណ្តាល​គ្រូ​ក្នុង​ការ​រៀបចំ​សំណួរ​ និង​វិធីសាស្ត្រ​បង្រៀន​ដែល​ស្រប​តាម​ក្របខ័ណ្ឌ​ ​PISA​, ​(​៤​) ​ការ​រៀបចំ​សម្ភារៈ​សិក្សា​ ​និង​ស្តង់ដា​តេស្ត ​ដោយ​ ​ការ​បញ្ចូល​គំរូ​សំណួរ​ ​PISA​ ​ទៅក្នុង​កម្មវិធី​សិក្សា​នៅ​តាម​សាលារៀន​។​

​គួរ​ជម្រាប​ជូន​ថា​ ​គោលបំណង​សំខាន់​ ​នៃ​ ​PISA​ ​គឺ​មិន​មែន​ដើម្បី​វាស់​ថា​ ​តើ​សិស្ស​ «​ចាំ​មេរៀន​» ​បាន​ច្រើន​ប៉ុន​ណា​នោះ​ទេ​ ​ប៉ុន្តែ​គឺ​វាស់វែង​លើ ​សមត្ថភាព​ក្នុង​ការ​យក​ចំណេះដឹង​ទៅ​ប្រកួតប្រជែង​ និង​ដោះស្រាយ​បញ្ហា​ក្នុង​ជីវិត​ជាក់ស្តែង​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។ ​សម្រាប់​កម្ពុជា​ ​ការ​អនុវត្ត​កម្មវិធី​ ​PISA​ ​មាន​គោលបំណង​ ​ចំនួន​៤​ ​រួមមាន​ ​៖​ ​១. ​វាស់ស្ទង់​សមត្ថភាព​របស់​សិស្ស​កម្ពុជា​ ​អាយុ​១៥​ឆ្នាំ​ ​នៅ​កម្រិត​មធ្យមសិក្សា​ទាំង​ចំណេះដឹង​ ​និង​បំណិន ​លើ​ផ្នែក​អំណាន ​គណិតវិទ្យា​ ​និង​វិទ្យាសាស្ត្រ​ ​ស្រប​តាម​កម្រិត​សមត្ថភាព​សកល ​ដែល​លទ្ធផល​អាច​ប្រៀបធៀប​បាន​ជាមួយនឹង​ប្រទេស​ទូទាំង​ពិភពលោក​, ​២. ​សិក្សា​អំពី​ស្ថានភាព​សិស្ស​អាយុ​ ​១៥​ឆ្នាំ​ កត្តា​សង្គម​-​សេដ្ឋកិច្ច​ កត្តា​គ្រួសារ​ កត្តា​គ្រូបង្រៀន​ កត្តា​សាលារៀន​ ​និង​សហគមន៍​ក្នុង​បរិបទ​កម្ពុជា​ ​ពោលគឺជា​ ​ការ​វាយតម្លៃ​លើ​ស្ថានភាព​នៃ​ប្រព័ន្ធ​អប់រំ​កម្ពុជា​ទាំងមូល​, ​៣.​ ​កំណត់​បាន​នូវ​កិច្ចអន្តរាគមន៍​គោលនយោបាយ​ ​និង​វិធានការ​ពាក់ព័ន្ធ​ ​ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ប្រព័ន្ធ​អប់រំ​កម្ពុជា​នៅ​កម្រិត​មធ្យមសិក្សា​ ​និង​ ​៤. ​ផ្តល់​ជា​ភស្តុតាង​ និង​ទិន្នន័យ​អំពី​កម្រិត​សមត្ថភាព​សិស្ស​អាយុ​១៥​ឆ្នាំ​ ​ដែល​កំពុង​សិក្សា​នៅ​កម្រិត​មធ្យមសិក្សា​ ​ឆ្លើយតប​នឹង​សូចនាករ​គុណភាព​អប់រំ ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ​SDG​4.1.1​c​ ​(​កម្រិត​សមត្ថភាព​អប្បបរមា​របស់​សិស្ស​ជា​សកល​នៅ​កម្រិត​មធ្យមសិក្សា​)​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...