សំណុំសកម្មភាព ៩ ចំណុចជំរុញការ​អនុវត្តសុខភាពសិក្សាគ្រប់ជ្រុងជ្រោយនៅតាមគ្រឹះស្ថានសិក្សា

ភ្នំពេញ – លោកជំទាវវេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ​ យុវជន និងកីឡា មានប្រសាសន៍ កន្លងទៅ​ការងារសុខភាពសិក្សាបានអនុវត្តជាជំហានៗ ស្របតាមយុទ្ធសាស្ត្រនានានៃគោលនយោបាយជាតិស្តីពីសុខភាពសិក្សា ការវិវត្តសេដ្ឋកិច្ច និងសង្គម។ ដោយឡែកការអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ បានចាប់ផ្ដើមសាកល្បងនៅសាលាបឋមសិក្សាចតុមុខ កំពុងពង្រីកជាបណ្ដើរៗ ទៅដល់សាលា រៀនគោលដៅដទៃទៀត ដោយផ្តោតជាចម្បងលើសំណុំសកម្មភាព ៩ចំណុចសំខាន់ៗ ។

១. ការអភិវឌ្ឍកបខណ្ឌច្បាប់និងយន្តការ ៖ ការងារផ្ដោតលើការបង្កើតនិងពង្រឹងគណៈកម្មការសុខភាពសិក្សាដោយមានសមាសភាពពាក់ព័ន្ធចូលរួម,​​​ រៀបចំបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាដោយដាក់បញ្ចូលការងារសុខភាពសិក្សា, រៀបចំក្រុមប្រឹក្សាកុមារដោយមានភារកិច្ចការងារសុខភាពសិក្សា, និងចាត់តាំងគ្រូទទួលបន្ទុកសុខភាពសិក្សាប្រចាំការនៅបន្ទប់សុខភាពជាដើម។

២. ការលើកកម្ពស់សុខភាពចាំបាច់ដល់អ្នកសិក្សានិងបុគ្គលិកអប់រំ ៖ ការងារផ្តោតលើការរៀបចំឱ្យមានបន្ទប់សុខភាពនិងមានបរិក្ខារដំណើរការចាំបាច់រួមទាំងសម្ភារៈសង្គ្រោះបឋម, ផ្តល់ថ្នាំទម្លាក់ដង្កូវព្រូន និងថ្នាំបង្ការនានាតាមកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ, រៀបចំការពិនិត្យសុខភាព កាយសម្បទា ស្ថានភាពអាហារូបត្ថម្ភ គំហើញ កម្លាំងឮ មាត់ធ្មេញ។

៣. ការលើកកម្ពស់ការផ្តល់អាហារូបត្ថម្ភ ៖ ការងារផ្តោតលើការរៀបចំអាហារដ្ឋាននិងកន្លែងលក់ដូរចំណីអាហារស្របតាមការណែនាំរបស់ក្រសួង, ហាមឃាត់ការលក់ដូរចំណីអាហារដែលប៉ះពាល់ដល់សុខភាពអ្នកសិក្សា, រៀបចំឱ្យមានសួនបន្លែវិលជុំ។

៤. ការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ៖ ការងារផ្តោតលើរៀបចំឱ្យមានទឹកសម្រាប់ទទួលទាននិងបណ្តាញទឹកស្អាតប្រើប្រាស់, រៀបចំបង្គន់អនាម័យនិងបង្គន់នោមប្រើប្រាស់បានគ្រប់វេណសិក្សា, រៀបចំកន្លែងលាងសម្អាតដៃតាមតម្រូវការជាក់ស្ដែងដោយមានទឹកនិងសាប៊ូជាប់ជាប្រចាំ, គ្រប់គ្រងសំរាម ឬកាកសំណល់ផ្សេងៗបានត្រឹមត្រូវ ព្រមទាំងមានសុវត្ថិភាពនិងបរិស្ថានស្អាត។

ទន្ទឹមគ្នានេះ គ្រឹះស្ថានសិក្សាត្រូវរៀបចំអាហារដ្ឋាននិងកន្លែងលក់ដូរចំណីអាហារស្របតាមការណែនាំរបស់ក្រសួង ហាមឃាត់ការលក់ដូរចំណីអាហារដែលប៉ះពាល់ដល់សុខភាពអ្នកសិក្សា រៀបចំឱ្យមានសួនបន្លែវិលជុំ ។

៥. ការលើកកម្ពស់បរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាពនិងមេត្រីភាព ៖ ការងារផ្ដោតលើការរៀបចំសួនផ្កា ដើមរុក្ខជាតិសម្រាប់លម្អនិងយកម្លប់, រៀបចំទីលានហាត់ប្រាណ កន្លែងលេងកីឡា កន្លែងលេងកំសាន្តសម្រាប់សិស្ស, តុបតែងលម្អទីធ្លាសមរម្យប្រកបដោយទេសភាពគួរជាទីទាក់ទាញ រៀបចំសញ្ញាសុវត្ថិភាព និងបង្ការគ្រោះថ្នាក់នានា ។

៦. ការលើកកម្ពស់សន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងគ្រឹះស្ថានសិក្សា ៖ ការងារផ្តោតលើការរៀបចំយាមច្រកចេញចូលគ្រប់ពេលម៉ោងសិក្សា រៀបចំកសាងឬជួសជុលទ្វាររបង កន្លែងផ្ញើយានយន្តសមរម្យ, រៀបចំបំពង់ពន្លត់អគ្គីភ័យ ស្លាកសញ្ញាហាមឃាត់ពិសាបារី គ្រឿងស្រវឹង សារអប់រំគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងលេខទូរស័ព្ទទាក់ទងអ្នកពាក់ព័ន្ធសម្រាប់ចុះអន្តរាគមន៍បន្ទាន់, សហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើចរាចរណ៍ពេលសិស្សចេញទៅផ្ទះ។

៧. ការលើកកម្ពស់ការអប់រំសុខភាព  ៖ ការងារផ្តោតលើការរៀបចំផែនការបង្រៀននិងកាលវិភាគបង្រៀនមុខវិជ្ជា “អប់រំសុខភាព“ ១ម៉ោង/សប្តាហ៍, សហការអប់រំផ្សព្វផ្សាយសារអប់រំសុខភាពសាធារណៈដទៃទៀត។

៨. ការលើកកម្ពស់ការអនុវត្តបំណិនសុខភាព ៖ ការងារផ្ដោតលើការរៀបចំឱ្យមានការអនុវត្តការលាងសម្អាតដៃនិងដុសសម្អាតធ្មេញ ដើម្បីបណ្តុះទម្លាប់ស្អាត រៀបចំការហាត់ប្រាណបានទៀងទាត់តាមកាលវិភាគនៃថ្នាក់នីមួយៗ ដើម្បីឱ្យរាងកាយបានរឹងមាំ, រៀបចំការលាងសម្អាតបង្គន់អនាម័យ កន្លែងលាងសម្អាតដៃ និងទីតាំងផ្សេងទៀតជាប្រចាំថ្ងៃ, រៀបចំការទុកដាក់សំរាមនិងកាកសំណល់នានាឱ្យបានត្រឹមត្រូវជាប្រចាំ។

៩- ការលើកកម្ពស់ការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ៖ ការងារផ្ដោតលើការសហការជាមួយអ្នកពាក់ព័ន្ធក្នុងការចូលរួមសកម្មភាពលើកកម្ពស់សុខភាពសិក្សា ពិសេសការ បំពេញភារកិច្ចបានពេញលេញនៃគណៈកម្មការសុខភាពសិក្សាតាមគ្រឹះស្ថានសិក្សា។

ជុំវិញកិច្ចការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទជំងឺកូវីដ-១៩ ក្រសួងបានចាត់ទុកការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទនេះ ជាកត្តាធានាដល់សុវត្ថិភាព សុខភាព និងអាយុជីវិតសម្រាប់អ្នកសិក្សានិងបុគ្គលិកអប់រំ។ ដើម្បីមានសុវត្ថិភាពនិងសុខភាពក្នុងបរិបទន ការរាតត្បាតជំងឺកូវីដ-១៩នេះ គ្រប់អង្គភាព គ្រឹះស្ថានសិក្សា និងបុគ្គលម្នាក់ៗត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានអនាម័យជាប្រចាំ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...