ភ្នំពេញ – កាលពីចុងឆ្នាំ១៩៩៧ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ បានសម្រេចចិត្តប្រែក្លាយអាស៊ានទៅជាតំបន់មួយដែលមានស្ថិរភាព វឌ្ឍនភាព និងភាពប្រកួតប្រជែងខ្ពស់ តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ ព្រមទាំងកាត់បន្ថយភាពក្រីក្រ និងគម្លាតផ្នែកសង្គម-សេដ្ឋកិច្ច ។ ពោលគឺប្រែកា្លយអាស៊ានឱ្យទៅជាទីផ្សារតែមួយ និងមូលដ្ឋានផលិតកម្មរួមតែមួយតាមរយៈសមារណកម្មសេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ២០១៥។
បើតាមការលើកឡើងរបស់ ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជា ជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ដើម្បីអនុវត្តឱ្យបានពេញលេញនូវការប្តេជ្ញាចិត្ត រដ្ឋនៃបណ្តាសមាជិកអាស៊ាន បានឯកភាពគ្នាចល័តកម្លាំងពលកម្មទៅវិញទៅមក ។ មានន័យថា ប្រជាជនរបស់អាស៊ាន អាចធ្វើការដោយសេរីបានក្នុងប្រទេសសមាជិកអាស៊ានទាំង១០។ តាមរយៈកិច្ចព្រមព្រៀងទទួលស្គាល់ទៅវិញទៅមករបស់មេដឹកនាំអាស៊ាន គឺមានជំនាញចំនួន៨ ស្ថិតនៅក្នុងលំហូរកម្លាំងពលកម្មជំនាញដោយសេរី ។

១. សេវាកម្មវិស្វកម្ម ៖ គឺសំដៅលើអ្នកជំនាញវិស្វករផ្នែកសំណង់ស៊ីវិល ។ វិស្វករផ្នែកសំណង់ស៊ីវិលមានឯកទេសខុសៗគ្នា ដូចជា ឯកទេសខាងរចនាសម្ព័ន្ធ និងគ្រោងឆ្អឹងអគារ ធនធានទឹក សំណង់ បរិស្ថាន និងផ្នែកចរាចរ ប្រព័ន្ធគមនាគមន៍ ។ ពួកគេនឹងត្រូវធ្វើការងារនៅតាមការដ្ឋានសំណង់ស្ពាន ទំនប់ទឹក ឬវារីអគ្គិសនី អគារ ប្រព័ទ្ធផ្លូវលើដី និងក្រោមដី ផ្លូវហោះហើររបស់យន្តហោះ ប្រព័ន្ធចែកចាយទឹក និងប្រព័ន្ធលូ…។
២. សេវាកម្មគិលានុបដ្ឋាក ៖ គិលានុបដ្ឋាក គឺជាអ្នកថែទាំអ្នកជំងឺ អ្នករងរបួស ឬអ្នកមានសុខភាពមិនប្រក្រតី ។ គិលានុបដ្ឋាកមិនមានការសិក្សា និងហ្វឹកហាត់ការងារដូចគ្នានោះទេ ដូចជា គិលានុបដ្ឋាកទទួលបន្ទុកទូទៅ គឺជាអ្នកកំណត់សភាពជំងឺរបស់អ្នកជំងឺ និងរៀបចំផែនការព្យាបាល ឬថែទាំសុខភាព ពិនិត្យសម្ពាធឈាម សីតុណ្ហភាព ដំណើរជីបចរ ផ្តល់ថ្នាំ ផ្លាស់ប្តូរសម្លៀកបំពាក់អ្នកជំងឺ និងរៀបចំអ្នកជំងឺសម្រាប់ការវះកាត់ ។
គិលានុបដ្ឋាកផ្នែកវះកាត់ គឺជួយកិច្ចការវេជ្ជបណ្ឌិតផ្នែកវះកាត់នៅក្នុងពេលធ្វើការវះកាត់ ។ ចំណែកគិលានុបដ្ឋាកផ្នែកសម្ភព ជួយកិច្ចការក្នុងបន្ទប់សម្រាលកូន និងជួយថែទាំ និងចិញ្ចឹមកូនង៉ែតឱ្យត្រូវតាមបច្ចេកទេស ។ គិលានុបដ្ឋាកផ្នែកបង្រៀន គឺផ្តល់ឱវាទដល់សិស្សព្យាបាលជំងឺ ឬរបួសស្រាល និងផ្តល់យោបល់ពាក់ព័ន្ធនឹងបញ្ហាសុខភាព និងចុងក្រោយ គិលានុបដ្ឋាកផ្នែកជំងឺធ្ងន់ធ្ងរ ជាអ្នកថែទាំអ្នកជំងឺធ្ងន់ធ្ងរក្នុងមន្ទីរពេទ្យ ឬពិនិត្យព្យាបាលដល់ផ្ទះ ករណីអ្នកជំងឺមិនអាចមកមន្ទីរពេត្យបាន។
៣. សេវាកម្មស្ថាបត្យកម្ម ៖ សំដៅទៅលើការងារជំនាញស្ថាបត្យកររៀបចំគម្រោង និងរចនាប្លង់អគារទាំងបរិវេណខាងក្រៅ ឬទេសភាពជុំវិញ ក្នុងនោះ អគារ ផ្សារទំនើប សាលារៀន អាកាសយានដ្ឋាន ការិយាល័យ រោងចក្រ និងគេហដ្ឋាន សុទ្ធសឹងចាប់ផ្តើមពីគំនិត និងកិច្ចការរបស់ស្ថាបត្យករ។
ស្ថាបត្យករមានជំនាញឯកទេសខុសៗគ្នា ដូចជា ឯកទេសរចនាប្លង់ផ្ទះ ការិយាល័យ កីឡដ្ឋាន មហោស្រព វត្តអារាម និងរោងចក្រ…។ ស្ថាបត្យករខ្លះផ្តោតលើឯកទេសខាងការរចនាផ្នែកខាងក្នុងនៃអគារ ឬជួសជុលកែលម្អសំណង់អគារចាស់ៗ ដូចជាអគារចាស់ៗសម័យអាណានិគមបារាំងជាដើម។

៤.គុណវុឌ្ឍិផ្នែកការវាស់ស្ទង់ ៖ សំដៅដល់អ្នកឯកទេសដែលមានសមត្ថភាព និងបច្ចេកទេសដើម្បីកំណត់ វាស់វែង និងបរិយាយពីសណ្ឋានដី, ប្រមូល និងបកស្រាយព័ត៌មានពាក់ព័ន្ធនឹងសណ្ឋានដី និងស្ថានភាពភូមិសាស្រ្ត, ប្រើប្រាស់ព័ត៌មានសម្រាប់រៀបចំផែនការ និងគ្រប់គ្រងដីធ្លី និងដែនសមុទ្រ។ល។
អ្នកឯកទេសវាស់ស្ទង់ តែងតែធ្វើការនៅតាមការដ្ឋានសំណង់ ការដ្ឋានស្ពានថ្នល់ ព្រលានយន្តហោះ និងសំណង់លំនៅដ្ឋានជាដើម ដោយទិន្នន័យបានពីការវាស់ស្ទង់ នឹងផ្តល់អត្ថប្រយោជន៍សម្រាប់កិច្ចការវិស្វកម្ម និងអ្នកបច្ចេកទេសសំណង់។
៥. អ្នកឯកទេសផ្នែកវេជ្ជសាស្រ្ត ៖ ត្រង់នេះគឺសំដៅទៅលើវេជ្ជបណ្ឌិតផ្នែកវះកាត់ ។ ឯកទេសពាក់ព័ន្ធការវះកាត់មានដូចជា ការវះកាត់ទូទៅ ការវះកាត់ផ្នែកណាមួយ នៃសរីរាង្គ ឯកទេសតឆ្អឹងបាក់ស្រាំ ការវះកាត់ខួរក្បាល ការវះកាត់បេះដូង និងការវះកាត់កែសម្ផស្សជាដើម។ កិច្ចការនេះ គឺធ្វើការនៅក្នុងមន្ទីរពេទ្យ ឬក៏គ្លីនិក។
៦. អ្នកឯកទេសផ្នែកទន្តសាស្រ្ត ៖ សំដៅលើទន្តពេទ្យ ។ ទន្តពេទ្យជួយឱ្យមនុស្សទូទៅមានភាពប្រសើរផ្នែកសុខភាពមាត់ធ្មេញ តាមរយៈការលាងសម្អាត ជួសជុល ផ្លាស់ប្តូរ និងធ្វើឱ្យធ្មេញត្រង់ល្អ។ ទន្តពេទ្យបែងចែកជាឯកទេសផ្សេងៗដូចជា ឯកទេសតម្រង់ធ្មេញដែលដុះមិនស្មើល្អ, ឯកទេសវះកាត់ ឬដកប្ញសធ្មេញ និងជួសជុល, ឯកទេសព្យាបាលអញ្ចាញធ្មេញមានជំងឺ, ឯកទេសធ្វើធ្មេញសិប្បនិម្មិត, ឯកទេសព្យាបាលជំងឺធ្មេញកុមារ, ឯកទេសពិនិត្យរោគសញ្ញាជំងឺក្នុងមាត់ និងឯកទេសព្យាបាលប្ញសធ្មេញ។
៧. សេវាកម្មគណនេយ្យ ៖ ការងារពាក់ព័ន្ធនឹងបញ្ជីស្នាម ឬគណនាលេខនព្វន្ត ព្រមទាំងទទួលខុសត្រូវរាល់កិច្ចការ ដែលតម្រូវឱ្យមានការរៀបចំ វិភាគ ផ្ទៀងផ្ទាត់របាយការណ៍ ឬបញ្ជីស្នាមផ្នែកហិរញ្ញវត្ថុសម្រាប់បុគ្គល កិច្ចការជំនួញ និងស្ថាប័ន។ គណនេយ្យករ ត្រូវរៀបចំរបាយការណ៍លទ្ធផលសរុបជូនប្រធាន ឬនាយកក្រុមហ៊ុនដើម្បីពិនិត្យ។

លើសពីនេះ ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រង និងថែរក្សារបាយការណ៍ដើម្បីពិនិត្យតាមដានអំពីចរន្ត ឬលំហូរ នៃការប្រើប្រាស់សាច់ប្រាក់នៅក្នុងក្រុមហ៊ុន ឬស្ថាប័ន។ គណនេយ្យករតែងប្រើប្រាស់កុំព្យូទ័រ ឬប្រព័ន្ធកុំព្យូទ័រ ដើម្បីរក្សាទុករបាយការណ៍ហិរញ្ញវត្ថុប្រើជាមធ្យោបាយក្នុងការដោះស្រាយចំណោទ ឬបញ្ហាពាក់ព័ន្ធគណិតវិទ្យា និងការគណនាលេខ។
៨. អ្នកឯកទេសផ្នែកទេសចរណ៍ ៖ ការងារមគ្គទេសក៍ទេសចរណ៍ ដឹកនាំ និងបង្ហាញទីកន្លែងផ្សេងៗជូនភ្ញៀវដូចជា សារមន្ទីរ ទីក្រុង ប្រាសាទបុរាណ និងរមណីយដ្ឋាន។ មគ្គទេសក៍ខ្លះដើរតួជាភ្នាក់ងារធ្វើដំណើរ តាមរយៈការកក់សំបុត្រយន្តហោះ ឬរថយន្ត ផ្តល់ព័ត៌មានពីសណ្ឋាគារ ឬផ្ទះសំណាក់ក្នុងតំបន់ដែលភ្ញៀវត្រូវទៅទស្សនា និងរៀបចំកម្មវិធីធ្វើដំណើរ។ មគ្គទេសក៍ត្រូវព្យាយាមស្វែងយល់ពីចិត្តសាស្រ្ត ចំណូលចិត្ត និងតម្រូវការរបស់ភ្ញៀវ ឬក្រុម ដើម្បីរៀបចំនូវជម្រើសសកម្មភាពស្របតាមវ័យ ភេទ និងសញ្ជាតិ…៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/06/2026
កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

អាហារូបករណ៍ក្រោយឧត្តមសិក្សាជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2025
កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សាចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យសាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ...

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/10/2025
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជ្រើសរើសសិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2023
ជាឱកាសសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់ឱកាសការងារនៅតាមរោងចក្រ សហគ្រាសនានា និងគ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2025
សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 07/07/2026
នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅប្រទេសចិនចំនួន ៦៥នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/11/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសនិស្សិតចំនួន ៦៥នាក់ ដើម្បីទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































