អនុសាសន៍ ៦ចំណុចជ្រើសរើសចំណីជួយអាហារសុខភាព អំឡុងពេលរាតត្បាតជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រៅពីវិធានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់សាធារណជនទូទៅ និងវិធានការការពារជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ នៅពុំទាន់មានគោលការណ៍ណែនាំច្បាស់លាស់ណាមួយពាក់ព័ន្ធទៅនឹងការបរិភោគចំណីអាហារ ដើម្បីពង្រឹងសុខភាពសាធារណៈនៅឡើយ ។ ប៉ុន្តែតាមរយៈអង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានផ្ដល់អនុសាសន៍ ៦ចំណុចគួរជ្រើសរើសចំណីអាហារដែលផ្ដល់គុណប្រយោជន៍សម្រាប់សុខភាព និង​ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ រួមចំណែកការពារនិងប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ។

១. ការបរិភោគចំណីអាហារចម្រុះច្រើនប្រភេទ៖ សារពាង្គកាយមនុស្សត្រូវការជីវជាតិអាហារមកពីប្រភពផ្សេងៗគ្នា ដូចនេះ យើងគួរបរិភោគប្រភេទអាហារឱ្យបានច្រើនមុខ និងសម្បូរបែបដើម្បីបំពេញតម្រូវការសារពាង្គកាយ ។ ប្រជាជនទូទៅគួរបរិភោគអាហារឱ្យបានយ៉ាងតិចបំផុត ២៥មុខក្នុងមួយសប្ដាហ៍រួមមាន គ្រប់ធញ្ញជាតិ បន្លែ ផ្លែឈើ សាច់ ស៊ុត ទឹកដោះគោ ទឹកសណ្ដែក គ្រាប់ប្រេងធញ្ញជាតិ ពពួកមើម និងប្រភេទផ្សេងៗទៀត ។

២. ការបរិភោគបន្លែ ផ្លែឈើឱ្យបានច្រើនប្រភេទ៖ បន្លែ ផ្លែឈើ ជាប្រភពវីតាមីន សារធាតុរ៉ែ ស្ករ និងប្រេងដែលចាំបាច់សម្រាប់សុខភាព និងការលូតលាស់ ។ សារពាង្គកាយយើងមិនអាចផលិតសារធាតុទាំងអស់នេះដោយខ្លួនឯងបានទេ យើងអាចទទួលបានសារធាតុទាំងអស់នេះតាមរយៈការបរិភោគបន្លែផ្លែឈើ ។ លើសពីនេះ នៅក្នុងបន្លែនិងផ្លែឈើសម្បូរទៅដោយសារធាតុសរសៃជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារដំណើការល្អ កាត់បន្ថយជំងឺមហារីកពោះវៀន កាត់បន្ថយជាតិស្ករក្នុងឈាម ជំងឺទល់លាមក និងជួយសម្រកទម្ងន់ ។

៣. ការបរិភោគចំណីអាហារដែលសម្បូរជាតិប្រេង (ខ្លាញ់មិនទាន់ឆ្អែត)៖ សារពាង្គកាយមនុស្សមិនអាចផលិតប្រេង (ខ្លាញ់មិនទាន់ឆ្អែត) បានដោយខ្លួនទេ ហេតុនេះយើងអាចស្រូបយកខ្លាញ់មិនទាន់ឆ្អែតបានតាមរយៈការបរិភោគចំណីអាហារដូចជា បន្លែ គ្រាប់ប្រេងធញ្ញជាតិ និងត្រី ។ ការបរិភាគចំណីអាហារសម្បូរជាតិប្រេងឱ្យបានសព្វមុខ គឺជាជម្រើសដ៏ល្អក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់សារពាង្គកាយ ។ សារជាតិប្រេងជួយការពារជំងឺរលាកសន្លាក់ឆ្អឹង ការពារពុកឆ្អឹង ជំងឺវង្វេងស្មារតី ពង្រឹងការចងចាំ ភ្នែកភឺ្លល្អ ការពារជំងឺដាច់សរសៃឈាម ជំងឺបេះដូង និងមហារីកជាដើម ។

៤. ការកាត់បន្ថយការបរិភោគចំណីអាហារបន្ថែមជាតិស្ករ ប្រៃ និងខ្លាញ់៖ ថាមពលដែលចេញពីប្រភេទខ្លាញ់សត្វ និងជាតិស្ករសម្រាប់មនុស្ស គួរមិនឱ្យលើសពី១០ភាគរយនៃថាមពលសរុប ហើយការបរិភោគអំបិលមិនគួរឱ្យលើសពី ២.៣ក្រាមក្នុងមួយថ្ងៃ ។ ជាពិសេសត្រូវជៀសវាង ឬកាត់បន្ថយការពិសារភេសជ្ជៈប៉ូវកម្លាំង ឬភេសជ្ជៈណាដែលបន្ថែមជាតិស្ករខ្ពស់ ។ ជម្រើសដ៏ល្អ ត្រូវបរិភោគផ្លែឈើស្រស់ៗជំនួសវិញ ។

៥. រក្សាអនាម័យ និងសុវត្ថិភាពចំណីអាហារ ៖ ទោះបីនៅមិនទាន់មានឯកសារវិទ្យាសាស្រ្ដជាក់លាក់ណាមួយដែលបញ្ជាក់ថា មេរោគកូរ៉ូណាអាចឆ្លងតាមរយៈចំណីអាហារ ប៉ុន្តែទាមទារការប្រុងប្រយ័ត្នខ្ពស់ផងដែរ ដោយសារនៅមានមេរោគដទៃទៀត និងសារធាតុគីមី (ថ្នាំកសិកម្ម) ដែលបន្សល់នៅលើចំណីអាហារ ។ ដូចនេះ ដើម្បចៀសផុតពីការចម្លងមេរោគនានា និងការបំពុលចំណីអាហារ យើងគួរប្រកាន់ខ្ជាប់នូវវិធានការអនាម័យ និងសុវត្តិភាពចំណីអាហារជានិច្ច ។


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

៦. ការរក្សាទម្លាប់ហាត់ប្រាណ និងញ៉ាំទឹកឱ្យបានច្រើនជាប្រចាំ ៖ ការធ្វើលំហាត់ប្រាណមានសារសំខាន់ណាស់សម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ចំណាយពេលធ្វើលំហាត់ប្រាណ ឬលេងកីឡាចន្លោះពី ៣០-៦០នាទីក្នុងមួយថ្ងៃ អាស្រ័យតាមវ័យ និងរបៀបរបបរស់នៅ ។ ចំណែកការពិសារទឹកវិញ ជួយរក្សាតុ​ល្យភា​ព​ក្នុងខ្លួនឱ្យមានលំនឹង ការបញ្ចេញជាតិពុល សម្រួលការរំលាយអាហារ និងការបញ្ចេញចោលឱ្យប្រព្រឹត្តទៅបានដោយរលូន ។ វិធីល្អដើម្បីទទួលបានជាតិទឹកគ្រប់គ្រាន់ក្នុងសារពាង្គកាយ ។ យើងគួរពិសារទឹកជាប្រចាំ និងញឹកញាប់ បើទោះជាមិនស្រេកទឹកក៏ដោយ ៕