ហេតុផលគួរធ្វើទាំង ៦ជួយពង្រឹងសមត្ថភាពផ្ទាល់ខ្លួនអំឡុងពេលជំងឺកូវីដ-១៩ រីករាលដាល

ភ្នំពេញ៖ ខណៈជំងឺកូវីដ-១៩ កំពុងរីករាលដាលមនុស្សគ្រប់គ្នាត្រូវសម្រាកនៅផ្ទះ ហើយពេលវេលានេះឱកាសអាចធ្វើរឿងល្អៗអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងឱ្យ​កា​ន់​តែ​ប្រ​សើ​រ ​។ កញ្ញា សេង ហ្គេកលី អ្នកនិពន្ធសៀវភៅ និងជាអ្នកនិយាយលើកទឹកចិត្តនៅក្នុងបណ្ដាញសង្គម បានលើកពីទម្លាប់ប្រាំមួយចំណុចគួរធ្វើនៅផ្ទះក្នុងបរិ​បទនៃការរស់នៅបែបថ្មីនេះ ។

១. អានសៀវភៅ ៖ មនុស្សគ្នាប្រហែលជាធ្លាប់ទិញសៀវភៅមកទុកដើម្បីអាន ប៉ុន្តែមិនទាន់មានពេលអានដោយគិតថាថ្ងៃណាទំនេរចាំមានពេលនៅផ្ទះចាំអានសៀវភៅនោះ ឥឡូវនេះដល់ពេលវេលានៅផ្ទះអានសៀវភៅ ។ អ្នកគួរចំណាយពេលកន្លះម៉ោង ឬមួយម៉ោងដើម្បីអានសៀវភៅ វាក៏អាចធ្វើយើងទទួលបានគំនិតថ្មីៗជារឿងរាល់ថ្ងៃផងដែរ ។

. មើលភាពយន្ត ៖ ពេលនេះធនធានដែលមានច្រើនបំផុតនោះគឺពេលវេលា ត្រូវតែប្រើវាឱ្យបានល្អបំផុត ដោយមុននឹងយើងសម្រេចចិត្តនៅក្នុងការជ្រើសរើសខ្សែរភាពយន្តនោះមកមើល ត្រូវដឹងថារឿងនោះបង្គប់ន័យអប់រំបែបណាខ្លះ។ គួរចំណាយពេលមើលភាពយន្តណាពេលដែលមើលចប់ហើយយើងអាចទទួលតម្លៃអប់រំ ចំណេះដឹង ការកម្សាន្ត និងដំណោះស្រាយផ្សេងៗពីរឿងមួយនោះ។

៣. ពេលវេលាសម្រាប់ខ្លួនឯង ៖ គួររកពេលណាមួយឱ្យចិត្តបានសម្រាកខ្លះ ដោយមិនមើលទូរស័ព្ទនិងព័ត៌មានណាដែលធ្វើឱ្យយើងកាន់តែស្រេ្តស ។ យើងអាចទៅអង្គុយនៅកន្លែងណាមួយស្ងប់ស្ងាត់នៃបរិវេណផ្ទះ ដកង្ហើមចេញចូល១០ ទៅ១៥នាទី ដើម្បីឱ្យអារម្មណ៍បានធូរស្រាល អាចនិយាយជាមួយខ្លួនឯង និងដឹងអំពីចិត្តខ្លួនឯងបានបន្ថែម ។

. ធ្វើឱ្យខ្លួនឯងមានសកម្មភាពល្អៗ ៖ ជាទូទៅសភាវរស់របស់មនុស្សត្រូវតែមានចលនា ឬសកម្មភាព ពីព្រោះថាពេលនេះនៅផ្ទះមានពេលវេលាច្រើន ដោយចំណាយពេលទៅរៀបចំបន្ទប់គេង រៀបចំទូរសៀវភៅ ហាត់ប្រាណ ចម្អិនម្ហូប និងការនិយាយលេងកម្សាន្តជាមួយគ្រួសារជាដើម ហើយសកម្មភាពទាំងនេះក៏វាជួយឱ្យយើងបំបាត់ភាពតានតឹងនៅក្នុងអារម្មណ៍ រួមទាំងជំនួយដល់សុខភាពផងដែរ។

. សិក្សាជំនាញថ្មី ៖ នេះជាឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នា មានពេលវេលាគ្រប់គ្រាន់រៀនអ្វីថ្មីៗ ដើម្បីអភិវឌ្ឍន៍ខ្លួនឯងបន្ថែមទៀតទៅតាមអ៊ីនធឺណេត មានដូចជា រៀនភាសា រៀនកាត់តវីដេអូ រៀនកុំព្យុទ័រ និងមានជំនាញជាច្រើនទៀត ។ សាកគិតទៅមើលប្រសិនជាមនុស្សនៅផ្ទះមួយខែ ហើយយកពេលវេលាសិក្សារៀនជំនាញដែលចង់រៀន នោះវានឹងទទួលបានផលវិជ្ជមានជាច្រើន ។

៦. សរសេរនិងគិតពីគោលដៅបន្ទាប់ពីចប់កូវីដ-១៩ ៖ គួរតែប្រើពេលវេលាសរសេរនិងគិតអំពីគោលដៅរបស់ខ្លួនចាប់ពីពេលនេះទៅ ។ ត្រូវគិតពីគោលដៅបន្ទា​ប់​ថាចង់ត្រូវធ្វើអ្វី ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ធ្វើរឿងទាំងនោះ ប៉ុន្តែបើគិតថាចាំចប់កូវីដ-១៩ ចាំគិតអំពីគោលដៅបន្ទាប់ វាអាចជារឿងខាតពេល ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)