អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

ជំនាញដែលវិទ្យាស្ថានជ្រើសរើស ឱ្យរៀនអាហារូបករណ៍រួមមាន ៖ ជំនាញការថែទាំ និងជួសជុលរថយន្ត, ជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន និងជំនាញការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ។

បេក្ខជននឹងសិក្សាជំនាញបច្ចេកទេសទៅតាមជំនាញនីមួយដូចជា ការថែទាំ និងជួសជុលរថយន្ត សិក្សាពីជំនាញទន់ ប្រមុំ ការពិនិត្យ ផ្លាស់ប្ដូរ និងជួសជុលម៉ាស៊ីនត្រជាក់ និងប្រព័ន្ធម៉ាស៊ីន(ម៉ាស៊ីនឌីហ្សែល និងសាំង) ការថែទាំ និងជួសជុលប្រព័ន្ធចង្កូតបញ្ជាដោយដៃ និងចង្កូតជំនួយថាមពល ការថែទាំ និងជួសជុលប្រព័ន្ធហ្រ្វាំង ការថែទាំ និងជួសជុលប្រព័ន្ធស៊ុស្បង់ស្យុង។

សម្រាប់ជំនាញសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន នឹងសិក្សាអំពីការប្រើប្រាស់សម្ភារៈ និងបរិក្ខារ ការដំឡើងម៉ាស៊ីនត្រជាក់លើជញ្ជាំង ការថែទាំលាងសម្អាតម៉ាស៊ីនត្រជាក់លើជញ្ជាំង និង ការវាយតម្លៃការខូចខាត និងជួសជុលតូចតាចក្នុងម៉ាស៊ីនត្រជាក់។

ចំពោះជំនាញការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ​ នឹងសិក្សាអំពីការដំឡើងបណញដាញអគ្គិសនីសម្រាប់ប្រព័ន្ធបំភ្លឺ និងឆ្នាប់ចរន្ត ការដំឡើងប្រព័ន្ធសុវត្ថិភាពក្នុងគេហដ្ឋាន និងប្រព័ន្ធសម្រាប់ការប្រាស្រ័យទាក់ទង ការដំឡើងបណ្ដាញចរន្តមេចូលគេហដ្ឋាន និងទូរចែកចាយ និង ការត្រួតពិនិត្យ និងវាយតម្លៃក្រោយបញ្ចប់ការងារ។

លក្ខខណ្ឌនៃការជ្រើសរើស ៖ ជាបេក្ខជនជាសាធារណជនទាំងពីរភេទដែលមានសញ្ជាតិខ្មែរ បានប្រឡងជាប់ ឬធ្លាក់បាក់ឌុប ចំពោះបេក្ខជនជានារី យុវជនក្រីក្រ និងជនមានពិការភាពត្រូវបានផ្ដល់អាទិភាព។ ចំពោះបេក្ខជនមាន ប័ណ្ណសមធម៌ ឬប័ណ្ណបញ្ជាក់គ្រួសារងាយរងហានិភ័យនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ២៨ម៉ឺនរៀល ក្នុងមួយខែ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ អាចចុះឈ្មោះតាមរយៈ  https://forms.gle/ntjQNJjRwXavsqzX9 ឬអាចទៅកាន់វិទ្យាស្ថានដោយផ្ទាល់ដែលមានអាស័យដ្ឋាននៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ ០៩៩ ៧៧៧ ៣៧៧ / ០៩៨ ៤៤៤៤ ៩៥ / ០៩២ ៧៣៥ ២៦៣ / ០១៦ ៤៧៥ ៥៤៤ / ០១២ ២១៦ ១៦៩ / ០១១ ៦៧ ៤៥ ៦៧ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។